Home ព័ត៌មានអន្តរជាតិ មកស្គាល់បឹងដ៏ចំណាស់បំផុតនៅលើភពផែនដីដែលមានអាយុកាល ២៥ លានឆ្នាំ!

មកស្គាល់បឹងដ៏ចំណាស់បំផុតនៅលើភពផែនដីដែលមានអាយុកាល ២៥ លានឆ្នាំ!

62
0

បឹងគឺជាផ្ទៃទឹកដែលបង្កើតជាទំនាបធម្មជាតិនៅលើផ្ទៃផែនដី ដែលជាទូទៅវាមានទំហំតូចជាងសមុទ្រ និងមានជម្រៅមិនសូវជ្រៅដូចសមុទ្រនោះទេ។ បឹងទាំងនោះហ៊ុមព័ទ្ធទៅដោយផ្ទៃដី ពោលគឺមិនមានបណ្ដាញតភ្ជាប់ទៅកាន់សមុទ្រ ឬមហាសមុទ្រណាមួយឡើយ តែអាចមានទន្លេមួយ ឬច្រើនហូរបែកចេញពីគ្នា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgjFGllytrHteObT4jCKJytMwWyKC4pG0mLcFZ84KrBrkNCLAkU6a7fHFNjfKcA9-ZsQ5obcXknuITgHRlJLUEIirl6LdWHoAf1Dc-IPUhEuDb5Iizs07liIWjtgN-mJHBXgDdW6b1ZJ2T0QAP13JBltLYYO1iaK-9A2qPq9d8CYmjVHvF65MCmt_A_LiNK/s1920/image_2025-03-21_14-44-55.png
បច្ចុប្បន្នបឹងមានច្រើនជាង ៦៧% នៃទឹកសាបទាំងអស់នៅលើភពផែនដី។ ដូច្នេះតើលោកអ្នកដឹងទេថា បឹងមួយណាដែលមានអាយុកាលច្រើនជាងគេ? យោងតាមអង្គការយូនីស្កូ និងគេហទំព័របរទេស IFL Science បឹង Baikal គឺជាបឹងបុរាណដែលចំណាស់ជាងគេបំផុតនៅលើភពផែនដី ជាមួយអាយុកាលរហូតដល់ ២៥ លានឆ្នាំ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjl1gXOuwdn3hfg9i2Munxj_GM-GMRwnwPorIa_gNgtJNXSbncZmEpdsTv2GipfY-blAkSw43pSWtQz1uxc6aVNCz9m529b3HgOon-NmnA1qs1fIi8QU7lW4kyi6Fp_HXHSvOYnQIGEBKm89ilFNcuaPMiiASg6O-_LCGYCw8J21QufS9_IiWLJHdQI5uG1/s1920/image_2025-03-21_14-44-56.png
បឹងនេះមានទីតាំងនៅខាងត្បូងតំបន់ត្រជាក់ស៊ីបេរីរបស់ប្រទេសរុស្សី ហើយក៏ជាបឹងទឹកសាបដែលមានជម្រៅជ្រៅជាងគេបំផុតក្នុងពិភពលោកផងដែរ។ បឹង Baikal មានជម្រៅ ១,៧០០ ម៉ែត្រ ជាមួយទំហំប្រហែល ៣២ ពាន់គីឡូម៉ែត្រក្រឡា ដោយមានទឹកសាបច្រើនជាងបឹងដទៃទៀតប្រហែល ២០% នៃទឹកសាបដែលមិនចេះកកលើផ្ទៃផែនដី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgRtB0KLuErkuYVntDbxk0Bzj3uB7hqfGuOlYpg4FcxlbddDBP-ziOYP77A3VpnPGFSgTWAFWOXlvfKjJ9i8nFNawiUgHfJQDCxJF-5C75kEe6Mgi2X6oGVgqSpzvvXNQ3v9XaIYtpu4cFL1khWJcpkX5K1z7G6R6LiD2rCaoL3S3SBNXYexK3C8tyrmcTB/s1200/image_2025-03-21_14-44-58.png

បឹង Baikal មានកោះធំតូចចំនួន ២៧ ដែលកោះនីមួយៗគឺជាជម្រករបស់សត្វព្រៃប្លែកៗជាច្រើន និងជាកោះសម្បូរទៅដោយជីវៈចម្រុះដែលមានប្រភេទសត្វជាង ១,៥០០ ប្រភេទ។ បឹងនេះសម្បូរទៅដោយរុក្ខជាតិជាច្រើនប្រភេទ ហើយវាក៏ជាកន្លែងមួយយ៉ាងសំខាន់ក្នុងការសិក្សាអំពីការវិវឌ្ឍរបស់រុក្ខជាតិទាំងនោះដោយសារតែអាយុកាលដ៏ចំណាស់របស់វាផងដែរ។ ដូច្នេះទឹកសាបសរុបនៅលើភពផែនដីប្រមាណ ២០% គឺមានប្រភពមកពីបឹងបៃកាល់នេះឯង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjyfXOnnpSLu0CZ1BH2ZAqcy6LzLdilQpsdYli5v4Fyl5uhEVCnCmwzgIshno4FW6LWW-KxbqfXKy1sdxCbiRHNwE4uMwVeYwAVe4J9QwEUl83mxuL7VHO3zciOhy5134oW3prj32D3xQS8fn0FNJnxN6QpC4siPIpkeDr09FEEuBwlJi-j3FGic3etOQR_/s2048/image_2025-03-21_14-44-59.png