Home ព័ត៌មានអន្តរជាតិ មិនធម្មតាទេ! ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទីមួយ ៨ឆ្នាំជាប់គ្នាជាប្រទេសមានសេចក្តីសុខលំដាប់ពិភពលោក

មិនធម្មតាទេ! ហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទីមួយ ៨ឆ្នាំជាប់គ្នាជាប្រទេសមានសេចក្តីសុខលំដាប់ពិភពលោក

58
0

ប្រទេសហ្វាំងឡង់ ៖ ហ្វាំងឡង់បានជាប់ចំណាត់ថ្នាក់ទី១ គឺជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក នៅឆ្នាំ២០២៥ រយៈពេល៨ឆ្នាំជាប់គ្នា ដែលចាត់ចំណាត់ថ្នាក់ដោយ World Happiness Report 2025 ។ រីឯប្រទេសដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក លំដាប់ទី២ និងទី៣ គឺដាណឺម៉ាក និងអ៊ីស្លង់ ។ ចំណាត់ថ្នាក់នេះផ្អែកលើការផ្តល់ពិន្ទុវាយតម្លៃលើការអភិវឌ្ឍផ្នែកផ្សេងៗរបស់ប្រទេសនីមួយៗ ហើយហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់ជាងគេ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmLSIDY_hxdOzI0Woz3wrQibL90kdiRDwD40FlSLzntIKrZNB0X9Hz68kJkEsFGYMJY_f4bbunLCJopCXd_z6GDMr3sQBCm0pV63sXXd96-84fvON_AhZSbhduqDk7OJzaq8PqnD9PWoEuOIc4UahnUHOUIiIuCaldLY0cSFCpDYHKeZF3jc5PNIpEkeb0/s1440/image_2025-03-21_08-22-53.png

ការចាត់ចំណាត់ថ្នាក់នេះផ្សព្វផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវការរស់នៅរបស់សាកលវិទ្យាល័យ Oxford ។ វាជាការចាត់ចំណាត់ថ្នាក់ដោយការផ្តល់ពិន្ទុវាយតម្លៃការអភិវឌ្ឍផ្នែកផ្សេងៗ ចំនួន៦ រួមមាន ៖ ១-ផលិតផលក្នុងស្រុកសរុប (GDP), ២-ការជួយសង្គ្រោះក្នុងសង្គម, ៣-អាយុពលរដ្ឋ, ៤-សេរីភាព, ៥-សេចក្តីមេត្តា និង៦-គ្មានអំពើពុករលួយ ។ ហេតុនេះ ហ្វាំងឡង់ទទួលបានពិន្ទុមធ្យមខ្ពស់បំផុត គឺស្មើ៧.៧៥ពិន្ទុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUAR45y_Fzy37IA9EXW_OLzJbdBv7uPyDh5UWpbgUHr5qqIIS3w3t_q6P3z_NZ5BFl9foaxPJo5rciz3t1SJV6wOGfRCNuqxuRxQjXCChyphenhyphenLUFAZD5D1ebY_102JU3kRAV-7LrovEEZ4fv2XT6tMR72HGunr3UAKLwSDgZfYUuBDEhRobNqTjQqEGrYIpLR/s1440/image_2025-03-21_08-22-54.png

World Happiness Report 2025 បានចាត់ចំណាត់ថ្នាក់ប្រទេសសរុបចំនួន១៤៧ ហើយប្រទេសចំនួន១០ ដែលជាប់ចំណាត់ថ្នាក់ជាប្រទេសមានសេចក្តីសុខលើពិភពលោក រួមមាន ៖ ១-ហ្វាំងឡង់ ២-ដាណឺម៉ាក ៣-អ៊ីស្លង់ ៤-ស៊ុយអែត ៥-ហូឡង់ ៦-កូស្តារីកា ៧-ន័រវេស ៨-អ៊ីស្រាអែល ៩-លុចសំបួរ និង១០-ម៉ិកស៊ិក ។ រីឯប្រទេសទទួលបានពិន្ទុតិចបំផុត ឬមានសេចក្តីសុខតិចបំផុតលើពិភពលោក គឺអាហ្វហ្គានីស្ថាន ស្ថិតក្នុងលំដាប់ទី១៤៧ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibUSG_uHtk35FTCC0CwyWiasC68L9alJs89Sx82yXHQBtkgqW3VsviE_YQPt3Ifd1QZdEwgHB94z6aMhfgIdrR-lBUGv34BeDmT__Uoa5w4l1ZB9hOvdVd2_8Elm6azY7gCMbRRydNtp1fWlQcdFaOYIXp2D1sxCVisE0RwAU-ax4a9tED_cOZWR0dYXZi/s2560/image_2025-03-21_08-22-55.png
ក្រៅពីហ្វាំងឡង់ទទួលបានពិន្ទុខ្ពស់លើការអភិវឌ្ឍផ្នែកផ្សេងៗ តើនៅមានកត្តាអ្វីខ្លះទៀតដែលធ្វើឱ្យហ្វាំងឡង់ជាប់ចំណាត់ថ្នាក់ទី១ ជាប្រទេសមានសេចក្តីសុខជាងគេលើពិភពលោក? ហ្វាំងឡង់ជាប្រទេសដ៏ល្បីល្បាញមួយ ដែលពលរដ្ឋប្រទេសនេះសម្លឹងទៅកាន់ពិភពលោកក្នុងផ្លូវវិជ្ជមាន, ផ្តល់ទំនុកចិត្តដល់គ្នា, មានទំនាក់ទំនងល្អ និងមានចិត្តសប្បុរស ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiMZGPLu93iHpwfDWi2C3rRxqvyM5ESv-d746ya0e3TuB_-qPmS26MxDzCsLL46Ti759myLUV2l7gU1vaIf3_G1ehzakB4lt9PMXcyG96QNNHznTB45gBSkxEZJPAJcZAeLbeEL6uWMr9VxXJsLQ6IcZ8mIrTpeFY4AsB4a6TOOCVyP6Qw-C5rkKHi_OSJ/s2560/image_2025-03-21_08-22-59.png

ក្រៅពីនេះ ពលរដ្ឋហ្វាំងឡង់គួរឱ្យទុកចិត្ត និងជឿជាក់លើភាពស្មោះត្រង់របស់អ្នកដទៃ ដូចជា ៖ បើអ្នកណាម្នាក់ភ្លេច Laptop នៅបណ្ណាល័យ ឬបាត់ទូរស័ព្ទលើរថភ្លើង គឺពួកគេនឹងទទួលបានសម្ភារៈរបស់ខ្លួនវិញយ៉ាងឆាប់រហ័ស ។ រីឯក្មេងៗនៅហ្វាំងឡង់អាចជិះរថយន្តក្រុងសាធារណៈពីសាលារៀនទៅផ្ទះវិញដោយសុវត្ថិភាព ឬក្មេងៗអាចរត់លេងនៅទីធ្លាខាងក្រៅម្នាក់ឯង ដោយពុំបាច់មានឪពុកម្តាយទៅជាមួយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqC3V-SAiCNbOnJENTjJr6EwE_6AWGOYdU0jsJCv2_M7ho5EwvfUdsC9zWV8_god6yUy6pRJI8Jd-52sq_ut6fXP38KeLbDNiDM3rSVPz0vXfYQDeFA2AjmBRgztJVNKKry2DpoBQdCX_eOTmDH-BMhQm0VSuhQiCynWH8LFZeoXE9KynqLCFPSfK15Hia/s2560/image_2025-03-21_08-23-02.png

ចំណែកដាណឺម៉ាក បានជាប់ចំណាត់ថ្នាក់ទី២ ជាប្រទេសមានសេចក្តីសុខបំផុតលើពិភពលោក ដោយសារពលរដ្ឋដាណឺម៉ាករស់នៅយ៉ាងមានសុវត្ថិភាព ហើយយុវជនពេញចិត្តនឹងជីវិតរបស់ពួកគេ ។ ទោះជាពលរដ្ឋដាណឺម៉ាកបង់ពន្ធខ្ពស់ជាងគេលើពិភពលោក គឺបង់ពន្ធរហូតដល់ពាក់កណ្តាលនៃប្រាក់ចំណូល ប៉ុន្តែពលរដ្ឋដាណឺម៉ាកទទួលបានការថែទាំសុខភាពពុំគិតថ្លៃ, រដ្ឋាភិបាលផ្តល់ប្រាក់ជួយកុមារ, និស្សិតមហាវិទ្យាល័យពុំចាំបាច់បង់ថ្លៃសិក្សា ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពេលកំពុងរៀន ។ ក្រៅពីនេះ មនុស្សចាស់នៅដាណឺម៉ាកទទួលបានប្រាក់ឧបត្ថម្ភ និងមានភ្នាក់ងារជួយថែទាំ ៕