មេសា អ្នកចម្រៀងរ៉េបចេញចម្រៀងពីរបទដែលទទួលបានការគាំទ្រខ្លាំងនិងជាជំនួយការតារារ៉េប វណ្ណដា ចេញមកបង្ហាញអារម្មណ៍របស់ខ្លួនយ៉ាងចម្លែកបន្ទាប់ពីទ្រាំហត់ម្នាក់ឯងអស់រយៈពេលជាច្រើនខែ។ ការបង្ហោះរបស់លោកធ្វើឱ្យមានមន្ទិលសង្ស័យជាខ្លាំងមិនដឹងថាជារឿងការងារ ស្នេហា ឬក្រុមគ្រួសារឡើយ ខណៈមិនទាន់បានប៉ុន្មានស្រាប់តែលុបវិញបាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc7CRCTL9c4kus1QkQJ9By-5TYEOtPJF16jrZS0mu2gK3YlNcXjSoJjoo5fbRPjh_X6zLkwhNN7383CIRvjRAj8k9HRh2vHDUZIreoR1basgEaXnCNGqSZxV_VFqKizUx0vlOWdFUrJcDlFLeD0aG-ItFUK_V_bP9GizD3kW3mys22AdpJu9uljeAADlDS/s1349/Snapinsta_app_378584585_18299033515189073_8337357224146240672_n.jpg
នៅយប់ថ្ងៃទី១៨ មេសា បានបង្ហោះរូបភាពមួយសន្លឹកតាំងពីនៅវ័យកុមារ អមដោយអារម្មណ៍មិនសប្បាយចិត្តតប់ប្រមល់ថា «កាន់តែធំបញ្ហាកាន់តែច្រើន តែមិនដែលត្អូញត្អែរទៅប្រាប់អ្នកណាទេសុខចិត្តទ្រាំហត់ម្នាក់ឯងពិបាកម្នាក់ឯង។ ប៉ុន្តែ ថ្ងៃនេះចង់បញ្ចេញអារម្មណ៍ខ្លះដែលវានៅជាមួយខ្ញុំរាប់ខែ មកហើយ ស៊ូបានប៉ុណ្ណាប៉ុណ្ណឹង ទ្រាំបានប៉ុណ្ណាប៉ុណ្ណឹង លះបង់ច្រើនពេកភ្លេចថាខ្លួនឯងចង់បានអី តែខ្ញុំនៅតែបន្ត ធ្វើអ្វីដែលខ្ញុំស្រលាញ់និងចូលចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmnNXisAarvPnuphUlQoCzQQDeDUtp-W1QbaIU7vD4d7hWFbFJysxrkCiPQxfDzhxsj0AcTTLkC3evP6KNi-G3_4n8J7vkrpki6X6NDRUi3e5fQRgA7KuLlHR1nd2sw_NeLRTPi4hG4wDWQ4zvOk17xQqAN3lUhOig9yCGwxaUzuyEla0-UJAWJt43eci_/s1337/Snapinsta_app_419667325_18317392537189073_1337492918500694835_n.jpg

ការបង្ហោះរបស់ មេសា ខាងលើនេះបានធ្វើឱ្យអ្នកគាំទ្រមានមន្ទិលសង្ស័យជាខ្លាំងហើយត្រូវបានគេប៉ាន់ស្មានថារូបលោកកំពុងមានបញ្ហានៅក្នុងចិត្តហាក់ដូចជាទទួលបន្ទុករឿងអ្វីមួយ។ យ៉ាងណាក៏បង្ហោះរបស់ មេសា ក៏បានបាត់ចេញពីបណ្តាញសង្គមរបស់លោកហើយដែរបន្ទាប់ពីបង្ហាញអារម្មណ៍របស់ខ្លួនបានបន្តិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3HczVgFGL9eSy5Iz1vurykvHc7XF6RJpb_W6S4gVeHURTSjkOrb4HtpWjVZoPy7a93bV1cP8iZa70CmHjcoRA5nPLZJ1XFFIjNJuma_T4thDeYpFF_R44o8L5gnF686y4QNmJDyGlRC1YuIafsiUEqZBge21N9OQ3kxhBuTb-Y23rSQsvUK3_Qtb_NmpT/s1337/Snapinsta_app_418727443_18317392468189073_6916669028801361248_n.jpg

មេសា គឺជាជំនួញការរបស់ វណ្ណដា ថែមទាំងបានវិវត្តន៍ខ្លួនមកកាន់វិស័យហ៊ីបហបដូចជាមេរបស់ខ្លួនដែរ ព្រមទាំងបានទម្លាក់បទចម្រៀងនៅលើទីផ្សារនិងទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់ពីទស្សនិកជនបើទោះបីជាទើបចេញបទចម្រៀងបានពីរបទក្តី ខណៈបានសម្តែងនៅលើឆាកប្រគំតន្រ្តីមួយចំនួនផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGUD-qTT30Mlo-ZVSbhlcJSxmX9X40VwvcNATLv3rvAb2XZnuW8CfY8HENwdtky7hpzTeOanwj2Qs3vIuuoxVRmJXzrIg1-_QxnjZbqzvkjAJrVl_dzd027vI28Pj4wE5H6t8s5na2kTXRfDVhxF6YzCI_uqYn8CPYXeE03pQpePLBtbLK43A6ZmGjQQAw/s1235/Snapinsta_app_428326625_18322088857189073_5207780505737800945_n.jpg

មេសា បានទម្លាក់បទដំបូងមានចំណងជើងថា «ដូចមេ» សហការជាមួយ វណ្ណដា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដោយ វណ្ណដា បានបង្ហើបថាបទនេះផលិតមក៤ឆ្នាំហើយទើបមេសាទម្លាក់ដែលមកទល់ពេលនេះមានការស្តាប់ជាង២៧លានដង ខណៈបទទី២ មានចំណង «អត់ពន្ធ» បានទម្លាក់កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ២០២៥ ដែលមានការស្តាប់ជាង២លានដង៕