ជុំវិញភាពចម្រូងចម្រាសការប្រកួតសម្រស់បុរសឯកកម្ពុជាមួយត្រូវរងនូវភាពវឹកវរយ៉ាងខ្លាំងដោយផេកប្រទេសក្បែរខាងនិងអ្នកចាប់អារម្មណ៍ខាងប្រកួតសម្រស់បញ្ចេញមតិសើចចំអក។ រឿងនេះ ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បាននិយាយថាខ្មែរល្បីបាត់ព្រោះខាងលិចផងខាងកើតផងគេយកទៅលេងសើចយំខណៈនាងថារឿងខ្លះត្រូវនិយាយហើយបើមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPSC1rYzQfOxp55TrCBweFs_W8e-hQi3-APT4xDZxpshNhdCZ1l7hxnnTnrvnDMfbX0JleMeOhY_MiFpprDPJ2KA1GM9HbX4y4_KyXrsBkDhvU47WlkCrquXWyHIGsWATKZB4xdPBY6FXwN2qqdF87iApa8IcgmPnUy9EsLdhXly8rM0xL5xVkc3yxk8-W/s2048/image_2025-03-19_15-04-00.png
នៅថ្ងៃទី១៩ នេះ ឆន ស្រីណេត បានសរសេរនៅលើបណ្តាញសង្គមថា «អ្នកខ្លះថាឱ្យខ្ញុំ ប្អូនប្រយ័ត្នឈរជើងក្នុងវិស័យនេះមិនបានយូរ ដោយសារខ្ញុំ Share ពីរឿងគេមកសើចចំអកប៉ះជាតិឯង មើយងាយជាតិឯង ក្នុងនាមខ្ញុំជាកូនខ្មែរខ្ញុំចេះឈឺរអាល មិនមែនគិតតែពីខ្លួនឯងហើយមិនហ៊ាននិយាយមិនហ៊ានចេញមតិដើម្បីការពាកេរ្តិ៍ឈ្មោះប្រទេសជាតិខ្លួនឯងទេ»។ TOP5 Miss Universe Cambodia 2024 រូបនេះបានបន្តថា «ចង់បញ្ជាក់ រឿងជាតិធំសម្រាប់ការឈរជើងក្នុងវិស័យណាមួយ ឬ បុគ្គលណាម្នាក់ ពេលខ្លះរឿងខ្លះត្រូវនិយាយៗហើយ បើវាមានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះជាតិ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwyaC6qbMt436GqlPq9wn7SYWZXxTbjb3qzKU29JCdmzDIobF-voaEmSgCAd4CJbhVxzOzorkcvUqp28VXEiH44Sg1QCBLl9zzywsFPcQUf64f43PuymWs7nwJE1SJW_TSNrX2EPc8VGdx6uomwMH4d0om15lns-v2o9Twe5s7krBtVTK4ci47ZBwyiay7/s2048/image_2025-03-19_15-04-02.png

មុននឹងការបង្ហោះនេះ ឆន ស្រីណេត បានចែករំលែកពីផេកវៀតណាមមួយដែលមានតាមដានជាង៨លាននាក់ពីរូបភាពការប្រកួតបុរសឯកកម្ពុជាក្នុងកម្មវិធីមួយដែលកំពុងល្បីខ្លាំងដោយនាងបានដាក់ខ្លឹមសារថា «គេយកទៅសើចយំឱ្យខ្មែរយើងទាំង Page ធំ Page តូច ខាងលិចផងខាងកើតផងគេយកទៅលេងសើចយំឱ្យ ល្បីបាត់ហើយខ្មែរ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-a3R3b5NX-KEIbvaK5ccDoaJDCNV9J-i5Z0Pb2IIExE9-lkTnA8cPoUKRMXpL6loWXhMko9fp_dTxbQKoShFWdpfuXkgVlooU9raQYJ3vk-AKD1G796CErBmmIxZagyfI4q6JD32E6ExLToLCBctEUzo0esU3dG80_c_BfKafBlQQ1lMP_YPFWPBZ310Z/s2048/image_2025-03-19_15-04-05.png

មិនត្រឹមតែ ស្រីណេត ប៉ុណ្ណោះទេដែលមានចិត្តរង្កៀសយ៉ាងខ្លាំងចំពោះកម្មវិធីសម្រស់មួយដែលទើបបង្កើតថ្មីៗនេះហើយរងនូវភាពចម្រូងចម្រាសយ៉ាងខ្លាំងនៅលើបណ្តាញសង្គមក្នុងនោះតារាចម្រៀង ឃុន វុត្ថា ហ៊ាទី និងមានទស្សនិកជនជាច្រើនទៀតមិនពេញចិត្តចំពោះការរៀបចំប្រកួតសម្រស់ប៉ុន្តែជ្រើសយកបេក្ខភាពហាក់មិនទាន់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhC1M5jACxlkCpF6euPm1QutuGXPEkHf7XKe0FXr5_E53jX_ndpZKbg7O7WATHikVptCq8m3CC2-pZMu4y3YjMwfsrCIo8Xy3tYml34t56cEjJeJrmyL4uGy0zCqA5HDoyFSP3cwrGcl-snA0EpvT4OLsCJqdS_kD9WXrMdkm5m4GpzhU1qDl3hUhQHfgIu/s2048/image_2025-03-19_15-04-06.png

ឆន ស្រីណេត គឺជាបវរកញ្ញាមានដើមកំណើតខ្មែរកម្ពុជាក្រោមដែលទទួលបានប្រជាប្រិយភាពតាមរយៈការប្រកួតសម្រស់ Miss Universe Cambodia 2021 ដោយជាប់លំដាប់រងទី១។ ក្នុងឆ្នាំ២០២៤ នាងបានសម្រេចចិត្តចូលប្រកួតវិស័យបវរកញ្ញាម្តងទៀតជា TOP5 Miss Universe Cambodia 2024។ ក្នុងអាជីពជាបវរកញ្ញា ឆន ស្រីណេត ធ្លាប់តំណាងកម្ពុជាម្តងក្នុងនាមជា Miss Tourism Cambodia 2022 ៕