Home ព័ត៌មានអន្តរជាតិ បញ្ហាធំសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីរស់នៅទាំងភ័យខ្លា.ច គឺក្រពើខាំមនុស្សឥតល្ហែសព្វថ្ងៃនេះ

បញ្ហាធំសម្រាប់ពលរដ្ឋឥណ្ឌូណេស៊ីរស់នៅទាំងភ័យខ្លា.ច គឺក្រពើខាំមនុស្សឥតល្ហែសព្វថ្ងៃនេះ

168
0

ប្រទេសឥណ្ឌូណេស៊ី ៖ ប្រទេសឥណ្ឌូណេស៊ីប្រឈមនឹងបញ្ហាក្រពើខាំពលរដ្ឋបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ និងស្លា.ប់ ច្រើនបំផុតលើពិភពលោក ។ ជាក់ស្តែង កាលពីឆ្នាំ២០២៤ ក្រពើបានខាំពលរដ្ឋឥណ្ឌូណេស៊ី រហូតដល់១៧៩លើក បណ្តាលឱ្យពលរដ្ឋស្លា.ប់ ចំនួន៩២នាក់ ដែលធ្វើឱ្យពលរដ្ឋ និងអ្នកជំនាញអំពាវនាវទៅរដ្ឋាភិបាលជួយដោះស្រាយបញ្ហា មុនពេលបញ្ហាកាន់តែធ្ងន់ធ្ងរជាងនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgheZjwS04G_ePUG_nvPr_ulCbie7uCbbzlOq-99P9plfupLH8fJ8AojRF2Thb8Mfz910kiq_THCPvx3yRevxxUMdUto15zwuJ_LQi_tLdkBsX3gWtuEBj-iebz7wXFFVDTiRkaPRB7dY4dqi0btWbT7HQgX2UCoZ-UrtLOr-jq7RJcKvoAmJkNYlw9FfrY/s1600/image_2025-03-20_08-33-33.png
បណ្តាញសង្គមឥណ្ឌូណេស៊ីបានចែកចាយរូបភាពក្រពើខាំមនុស្សកាន់តែច្រើន រហូតធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីភ័យខ្លាចទូទាំងប្រទេស ជាពិសេស ពលរដ្ឋរស់នៅភូមិក្បែរទន្លេ ដូចជា ៖ ភូមិជាច្រើនរបស់ខេត្តសុឡាវ៉េស៊ី ស្ថិតនៅតាមមាត់ទន្លេប៊ូឌុងប៊ូឌុង សម្បូរក្រពើខាំមនុស្សណាស់ ដោយសារភូមិទាំងនេះជាចំណុចទន្លេប៊ូឌុងប៊ូឌុង ភ្ជាប់គ្នាជាមួយទឹកសមុទ្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibo1JkbSAWeBYXWVAoI0LUSVwSIgWSHBbGOcwQTMj5_hs3MPqyS-U38FvjJ3axj5RFu8WwoElbN8cwVHkiqN1kYVsG33tfHLz7-oXPJ25whTDlF04PHTeEE_vNU155fJzkNAB4zWLa25KZvBn4KjfJQsf99K1rMMy8NF5kFjDE-rCI0Nz45Hk368oT54bw/s768/image_2025-03-20_08-33-34.png

ពលរដ្ឋរស់នៅភូមិទាំងនេះរស់នៅក្បែរក្រពើទឹកប្រៃយូរមកហើយ ពួកគេថែមទាំងមានតួនាទីជួយអភិរក្សក្រពើទៀតផង ពីព្រោះវាជាសត្វដែលរដ្ឋាភិបាលឥណ្ឌូណេស៊ីការពារ និងហាមសម្លាប់ ។ ប៉ុន្តែរយៈពេល១២ឆ្នាំមកនេះ ក្រពើបានខាំមនុស្សកាន់តែច្រើន ដែលធ្វើឱ្យអ្នករស់នៅមាត់ទន្លេភ័យខ្លាច និងនិយាយពីក្រពើខាំជាញឹកញាប់ ។ ក្រពើជាច្រើនក្បាលរស់នៅក្នុងទន្លេ និងប្រឡាយតូចៗ ដែលក្មេងៗចូលចិត្តហែលទឹកលេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyAdgaWTXsD18V60y_Gsv3VZm_cSVGMNAmCK046nO1CXegZOW66hP_nWeYlaecSigOzsDQwIKyFcsGno_3OVYeeEHUWW44DYbZ90PWaXC3U8YQODc5M8MzoXkSISav6ar5IgdFfdKv9Cnrd9M2CMesd2OiM0ge_fD1ICcyP9RpjM5xnrf4pE_ADVLAi_Ef/s631/photo_2025-03-19_10-59-27.jpg
ស្ត្រីវ័យកណ្តាលម្នាក់ឈ្មោះ មូនិប៉ា ត្រូវបានក្រពើធំ១ក្បាល ប្រវែង៤ម៉ែត្រ ស្ទុះមកខាំពេលយកសំរាមទៅបោះចោលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ ។ ពេលឮសំឡេងស្រែកយំ ស្វាមីរបស់ស្ត្រីរូបនេះក៏មកជួយជីវិតប្រពន្ធ រួចផុតពីការវាយប្រហាររបស់ក្រពើ ប៉ុន្តែស្ត្រីរូបនេះមានស្នាមរបួសពេញរាងកាយទាំងអស់ និងបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យជាច្រើនខែ ។ ក្រោយកើតហេតុការណ៍អាក្រក់ ក្រុមគ្រួសារនេះបានហាមឃាត់កូនចៅមិនឱ្យដើរទៅបរិវេណក្រោយផ្ទះ និងទៅក្បែរទន្លេទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcER7hesV8EXbBNEfaAfdCvSvOazcFqfPgBHlruDmJ1AvebU3Qy0_vHwNbHrY-l-jaDwNBC0e8zaPIU7RKsubOc5NHVoaizTMII1bk9MqvwRzn3uEDBkp0_Dwqo63NAd-na-jgeuvN1S3ZL1wLoxRqhi-LJrFI4GThyphenhypheny-AR9IOHZ3l073I65PHGD9PuiA_/s636/photo_2025-03-19_10-59-45.jpg

រយៈពេល១២ឆ្នាំកន្លងមក ឥណ្ឌូណេស៊ីបានប្រឈមនឹងបញ្ហាក្រពើខាំមនុស្សកាន់តែច្រើនឡើងៗ ដោយសារមានចម្ការដូងប្រេងនៅបរិវេណមាត់ទន្លេ ហើយក្រុមហ៊ុនដូងប្រេងខ្លះបានជីកប្រឡាយទឹកបន្ថែមទៀត ដើម្បីតភ្ជាប់ជាមួយទន្លេប៊ូឌុងប៊ូឌុង ។ ដូច្នេះ ធ្វើឱ្យក្រពើជាច្រើនក្បាលបង្ហាញខ្លួនក្បែរភូមិកាន់តែច្រើន ដោយសារវាហែលពីទន្លេចូលក្នុងប្រឡាយទាំងនេះ ។ ពលរដ្ឋបានចែកវេនគ្នាយាមកាមក្រពើដើម្បីកុំឱ្យវាធ្វើបាប ពីព្រោះពេលខ្លះ ក្រពើបានហែលទៅកន្លែងចិញ្ចឹមបង្គា និងត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTe5WDhPE9UjuM3t4vX-R4AZZbJj4jGvZ68gRuGA4nAMe85CJ29umza3qQzN_VDC1grjivXRemH2QMpsAe6qm57YV7qFWhwVdcGw4H4MWi19UCgE1dnMOmKxe8uVUxXE8QWr45Z6lpnbeabW3RDVmnbqh9r-iCeUYNAM0_xP6FapDGPDUpkaC0DUFrjJc/s2500/image_2025-03-20_08-33-34%20(2).png

គួរបញ្ជាក់ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីបានអភិរក្ស និងការពារក្រពើទឹកប្រៃ តាំងពីឆ្នាំ១៩៩០ មានន័យថា ពលរដ្ឋពុំអាចសម្លា.ប់ ក្រពើទេ ទើបធ្វើឱ្យឥណ្ឌូណេស៊ីមានក្រពើកាន់តែច្រើន នាពេលបច្ចុប្បន្ន ។ ចុះលោកអ្នកវិញ គិតយ៉ាងណាដែរ បើនៅប្រទេសកម្ពុជាសម្បូរក្រពើដូចឥណ្ឌូណេស៊ី ហើយយើងពុំអាចសម្លាប់វាបាន ព្រោះខុសច្បាប់ តើគួរធ្វើដូចម្តេច?