Home ព័ត៌មានអន្តរជាតិ ពលរដ្ឋថៃនាំគ្នាដឹកត្រីទីឡាបយ៉ាខ្មៅទាំងឡានៗមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលព្រោះមូលហេតុនេះ

ពលរដ្ឋថៃនាំគ្នាដឹកត្រីទីឡាបយ៉ាខ្មៅទាំងឡានៗមកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលព្រោះមូលហេតុនេះ

313
0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋមកពីខេត្តចំនួន១៩ ទ្រាំលែងបានទៀតហើយ ពួកគេនាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ២តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាល ដោយសារនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ពុំដោះស្រាយតាមការស្នើសុំ៤ចំណុច របស់ពលរដ្ឋ ។ ពលរដ្ឋទាំងនេះសូមឱ្យនាយករដ្ឋមន្ត្រីរកវិធានការកម្ចា.ត់ ត្រីនេះជាបន្ទាន់ បើពុំដូច្នោះទេ ពួកគេនឹងយកត្រីទីឡាបយ៉ាខ្មៅ រហូតដល់១៩តោន មកចាក់ចោលនៅមុខវិមានរដ្ឋាភិបាលថែមទៀត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk6s5k4ASi2PGADP_tS5PKiciCPMROUaM99TPYxVA-Tv2z7foYxq31jUWTxZsmyXAcvkPbjPWm9t3d6RpRE9xkltRUD-YyVDDXJRIGt0f3u-HrmuzzTogJQHqhp9Gyq3VmeEvkUdNC0J0z4jEqWAdReJdAv71I9naGKxBJxxOi442O7GO0PNSwc0ld5gyL/s1280/photo_2025-03-19_09-33-18%20(2).jpg

កាលពីម៉ោង១០ព្រឹក ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ ពលរដ្ឋថៃមកពីខេត្តចំនួន១៩ ដែលរងផលប៉ះពាល់ដោយសារត្រីទីឡាបយ៉ាខ្មៅ បានណាត់ប្រមូលផ្តុំគ្នានៅបរិវេណខាងមុខក្រសួងកសិកម្ម និងត្រៀមដើរហែក្បួនទៅកាន់វិមានរដ្ឋាភិបាល ដើម្បីឱ្យរដ្ឋាភិបាលដោះស្រាយបញ្ហាតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ កាលពីថ្ងៃទី១៣ ខែមករា កន្លងមក ដូចជា ៖

១-បង្កើតគណៈកម្មការឯករាជ្យដើម្បីស៊ើបអង្កេត និងស្វែងរកអ្នកប្រព្រឹត្តខុស
២-កម្ចាត់ត្រីទីឡាបយ៉ាខ្មៅឱ្យអស់ត្រឹមរយៈពេល១ឆ្នាំ និងពន្លឿនការស្តារប្រព័ន្ធអេកូឡូស៊ី
៣-ប្រកាសតំបន់គ្រោះមហន្តរាយភ្លាមៗ និង
៤-មន្ត្រីរដ្ឋាភិបាលត្រូវប្តឹងជនល្មើសដើម្បីទាមទារប្រាក់សំណង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZKwnYCiDzD8dhuqoQPFnc2b-PYD601tJwswlwD5QnPJ8rMUbav_qeGsf1HOVUumArpZl1p-Y4wMOyWaojjf6fqXQPiLcAEvfpO1ngSS8Ic83y3anbiZTEJ4cWExAuPdhUwgRb6MZdqu-nfq9gtrDV0eMNXcS7grygFLM4zl4lmF194PGJe1arSZHiOB8r/s1280/photo_2025-03-19_09-33-18.jpg

បន្ទាប់មក នៅម៉ោង១០ និង៤៩នាទី ក្រុមពលរដ្ឋក៏ចាប់ផ្តើមដើរហែក្បួនចាកចេញពីបរិវេណខាងមុខក្រសួងកសិកម្ម ឆ្ពោះទៅកាន់វិមានរដ្ឋាភិបាល ដោយពួកគេឈប់នៅមុខក្លោងទ្វារក្រសួងអប់រំ ដែលនៅទល់មុខច្រកទ្វារទី៥ របស់វិមានរដ្ឋាភិបាល ដើម្បីដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី លោកស្រី ផេថងថាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho3lB27ef2-Cv6ageYFc-KyxDsMaeKb0o-y-y-2ZyAUeX8MVtj6ociPNvZ1O36xdOOfEdMr_HSdCOCbiaTrsJ0WhhUJGKYrJhkHQQV2wGyvd8Xuz5s-2W9KLNO0NTYa8kWpiBvnyfHGyYwicqyNNWK-EM8hOIvcjPd8RVDXrHYkvfNHBS7IYWXllQXk3Sy/s1280/photo_2025-03-19_09-33-20.jpg

លោក ប៉ាន់យ៉ា តូកថង កសិករចិញ្ចឹមបង្គានៅខេត្តសមុទ្រសង់ក្រាម និយាយថា លោកមកដាក់លិខិតតវ៉ាទៅនាយករដ្ឋមន្ត្រី ដើម្បីឱ្យដោះស្រាយតាមការស្នើសុំ៤ចំណុចរបស់ពលរដ្ឋ ហើយចង់ឱ្យនាយករដ្ឋមន្ត្រីតែម្នាក់ប៉ុណ្ណោះចេញមកទទួលលិខិតតវ៉ានេះ ។ បើម៉ោង២រសៀល ពុំបានជួបនាយករដ្ឋមន្ត្រីទេ ពួកយើងនឹងយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោនមកចាក់នៅមុខវិមានរដ្ឋាភិបាល ដើម្បីបង្ហាញថា ពួកយើងយកត្រីនេះមកប្រគល់ឱ្យនាយករដ្ឋមន្ត្រី ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ បើលើកនេះ រដ្ឋាភិបាលពុំដោះស្រាយ ពលរដ្ឋទាំង១៩ខេត្ត នឹងមកវិមានរដ្ឋាភិបាលម្តងទៀត និងយកត្រីទីឡាបយ៉ាខ្មៅ មកចាក់ចោលរហូតដល់១៩តោន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilzB2ffpAGhRqXtF5dshqicz4KJryBpf8vtejCP4VnxTTLo6inclJkApCtHILGarSADPV0zz0BAfpmf7fuCZcyKLyc3mHWv7JdCRNj358aWLX5lCkE2a91yHxlNNTdQkLadT29tmgXmNyHwdtk1PUrhCsgB_CY1i62w5k-yAc9d59MQ9AiqLfIKOg8Ya1R/s1280/photo_2025-03-19_09-33-22.jpg
ចំណែកលោកយាយ ផីន តុមថង អាយុ៨៧ឆ្នាំ ចិញ្ចឹមបង្គានៅខេត្តសមុទ្រប្រាកាន បាននិយាយទាំងទឹកភ្នែកថា លោកយាយបានចិញ្ចឹមបង្គាអស់រយៈពេលជាង៤០ឆ្នាំ ប៉ុន្តែពេលមានបញ្ហាត្រីទីឡាបយ៉ាខ្មៅ ចាប់ពី៥ឆ្នាំ ទៅ៦ឆ្នាំមកនេះ ធ្វើឱ្យលោកយាយខាតបង់ដើមទុនអស់រាប់សែនបាត បាត់បង់ចំណូល ។ លោកយាយក៏ប្តូរមុខរបរមកស៊ីឈ្នួលកាត់ក្បាលត្រី និងបានចំណូលតិចតួច ជីវភាពលំបាកខ្លាំងណាស់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc8qyv8GCrAeKoHf5LqXBoPYyLAv_VvG8uvbja9E5DxzEEayv9vuWH8_fu0rkQYq_FNjZ3zxoXcRb6gFSr4nLTjjc16bhmngVnM85-IBJzeAKNSNOueBHkS7Pp1z5fpwpNA0XHdaUtz_OFQ_jiVZ4ikdzLkuz-S_Ht2N3CNaAyevUbV7Sku6Gz5V7D5LlV/s1280/photo_2025-03-19_09-33-23.jpg
រហូតមកដល់ម៉ោង១២ និង៣០នាទីថ្ងៃត្រង់ ក្រុមពលរដ្ឋថៃក៏បាននាំគ្នាយកត្រីទីឡាបយ៉ាខ្មៅ ចំនួន២តោន ដែលដឹកតាមរថយន្តមកចាក់ចោលនៅមុខក្លោងទ្វារទី៥ របស់វិមានរដ្ឋាភិបាល ព្រមទាំងដុតអំបិល-ម្ទេសដាក់បណ្តាសា ។ អាជ្ញាធរបានបិទទ្វារវិមានរដ្ឋាភិបាល ហាមពលរដ្ឋចេញ-ចូលបរិវេណនេះ និងប្រកាសថា នេះជាការប្រមូលផ្តុំតវ៉ាខុសច្បាប់ ។ ក្រៅពីនេះ អាជ្ញាធរស្នើឱ្យពលរដ្ឋរក្សាអនាម័យនៅមុខវិមានរដ្ឋាភិបាល ទើបពលរដ្ឋយកកម្រាលមកក្រាល មុនពេលចាក់ចោលត្រីទីឡាបយ៉ាខ្មៅ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5lftI38nyeI9kg5pk0lz-BVxyYGhQpt3YqucuIRj39wXEC1waVfkfUx3kuo8fH6OTFrYSTFjXyO8bTom6a5bJpTxXtAcHku5MdvwHyNTPVop_vU8Q26xdn5vsSXTou00Wmruz18sMqEx3BIvAFcmG5eZ18U8DEXsoO2hnBUVGL3BIy1lHUqvw2kmNXLfD/s1280/photo_2025-03-19_09-33-25.jpg