Home ព័ត៌មានអន្តរជាតិ មែនអត់ មនុស្សប្រុសនៅកូរ៉េខាងជើងសុទ្ធតែស្គមទាំងអស់ លើកលែងតែលោក គីម ជុងអ៊ុន

មែនអត់ មនុស្សប្រុសនៅកូរ៉េខាងជើងសុទ្ធតែស្គមទាំងអស់ លើកលែងតែលោក គីម ជុងអ៊ុន

125
0

ប្រទេសកូរ៉េខាងជើង ៖ មនុស្សភាគច្រើនសួរថា តើមនុស្សប្រុសនៅប្រទេសកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន ដែលមានរូបរាងធាត់? កាលពីប៉ុន្មានឆ្នាំមុន មេដឹកនាំកូរ៉េខាងជើងបានបាត់ខ្លួនមួយរយៈ និងពុំបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយ រហូតដល់មានពាក្យចចាមអារ៉ាមថា លោកអាចបាត់បង់ជីវិ.ត ប៉ុន្តែក្រោយមក ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏បង្ហាញមុខលោកឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNqr6dA1fwi-sBzqTaPYhK8QafumsZBRF3kboT9fIPD6yDNqZvZsNzM-__Ll2LjUkevpUUgUXwMbs07_J9krMmuIp0yoe491BPPJ_p3ek-dnvzgNRTHxYhzs7-1fC-809n68bdp3l0tgg03kt7NGcR1wkqGd6evPh3IkTYeQx3PBYsuznUss5r22ypAybx/s1500/image_2025-03-19_14-54-27.png
វាធ្វើឱ្យមហាជនសន្និដ្ឋានថា លោក គីម ជុងអ៊ុន ដែលបង្ហាញមុខក្នុងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងនេះ គឺជាមនុស្សក្លែងក្លាយ ។ ប៉ុន្តែសម្រាប់លោក Howard X ជាតារាសម្តែងហុងកុង ដែលមានមុខមាត់ស្រដៀងមេដឹកនាំកូរ៉េខាងជើង និងល្បីល្បាញដោយសារលោកធ្វើត្រាប់តាមមេដឹកនាំកូរ៉េខាងជើង ជឿថា គ្មានផ្លូវទេ ដែលកូរ៉េខាងជើងអាចរកមនុស្សមកបន្លំជាមេដឹកនាំកូរ៉េខាងជើង ដោយសារគ្មានអ្នកណាធាត់ដូចលោក គីម ជុងអ៊ុន ទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtHJehyphenhyphenIMHFaZw83_dRhLFCiUaWbwZ99RvpGVeWW0jel5wlQmxMRfcdS0_slP0__UkVUBQXI8z1LmHYr0XF3WQO2GZ_WxJ85yoxDthoRVDMS4u0T4o7j3d7CKnYnYh7Ann7YJR1SNeT5lLytv9Dy2HjzsIe3ITjZd4LGqu-kwlJogUFrMA5p1h3YhWj2dR/s1240/image_2025-03-19_14-54-28.png

លោក Howard X និយាយថា ៖ «លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់ធម្មតាទេ ប៉ុន្តែលោកធាត់ខ្លាំងណាស់ ។ តើឱ្យកូរ៉េខាងជើងទៅស្វែងរកមនុស្សប្រុសធាត់បែបនេះនៅកន្លែងណា» ។ ហេតុនេះ មហាជនសួរថា តើមនុស្សប្រុសនៅកូរ៉េខាងជើង សុទ្ធតែស្គមទាំងអស់ មែនទេ លើកលែងតែលោក គីម ជុងអ៊ុន? មហាជនឆ្ងល់យូរហើយ ហើយអ្នកលេងបណ្តាញសង្គមធ្លាប់សួរកន្លងមកថា តើជនជាតិកូរ៉េខាងជើងមានទម្ងន់ប៉ុន្មាន?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi680pZVPCRdOzUBbdMJQxo3gwOKROmyKEHgw5yZ_lFMz0EzjusNo0ua7WNseJ9pqWTBGP9t3SHXQFxgPtF-0_5gW8xNvYyVRTOknOSWeOLRRhZrfFwN79KLetNe8vgNeSIRHzqDwWGu9pz7LXhonFzoU-tDn_6C4cj7JEOA4Av0vLjZZJuDF6sKKUykWwJ/s1280/image_2025-03-19_14-54-29.png
បើក្រឡេកមើលចាប់ពីឆ្នាំ១៩៨០ ដល់ឆ្នាំ១៩៩០ ពលរដ្ឋកូរ៉េខាងជើងជាច្រើននាក់អត់ឃ្លាន និងខ្វះខាតស្បៀងអាហារយ៉ាងខ្លាំង ។ រីឯមនុស្សធាត់ គឺមានតែមន្ត្រីមានឋានៈខ្ពស់ប៉ុណ្ណោះ ប៉ុន្តែចាប់ពីឆ្នាំ២០០០ រហូតមក ចំនួនមនុស្សធាត់នៅកូរ៉េខាងជើង ក៏បានកើនឡើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKIviTKiF8vJE6EK8PF8UwD8V1_JoMkIOhicsmYD5AMZOoQRGYlgfk8wo6bbIGALHrdwZ8lmHIhsUFLQn6UMsRNBttLyAzpPfnlMmhK8pd3TtJroiOAZ4ArzGWDaCFDhD4xX18k_BvnbVQb_xSUEQGKw8HAIV_bWaq3tqqfXjPghpFZ9wIh2EgvyS1015j/s1024/image_2025-03-19_14-54-31.png

តាមរបាយការណ៍របស់អង្គការស្បៀងអាហារ និងកសិកម្មអង្គការសហប្រជាជាតិ (FAO) នៅឆ្នាំ២០១៦ បង្ហាញថា ពលរដ្ឋកូរ៉េខាងជើង ៣២.៤% មានរូបរាងធាត់ ។ វាជាតួលេខខ្ពស់ជាងនៅកូរ៉េខាងត្បូង ដែលកូរ៉េខាងត្បូងមានមនុស្សធាត់ត្រឹមតែ៣០.៣% ប៉ុណ្ណោះ ។ បើទោះជាពលរដ្ឋកូរ៉េខាងជើងម្នាក់ក្នុងចំណោម៣នាក់ កើតជំងឺធាត់ក្តី ប៉ុន្តែមានទិន្នន័យបញ្ជាក់ថា ពលរដ្ឋកូរ៉េខាងជើង ជាង៤៥% ខ្វះអាហារបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigUXdamzn87d0FK7wFG9DxzvtsawaJwarlxvU_0NpGUBUKVJbvSFE7CS2awpgn540RBSLV_aGTwEiR9i6MxVz1pYK75iyV_OaunzTE86WIXgVwFXLwF_oFEugsJEYPVCgmHiYQ9USrkrX4Bf5SKTJaH8OScM5yFfjINKGzk0qt0v2sp76YE6tunD_atR9_/s935/image_2025-03-19_14-54-32.png
លោក គីម ជុងអ៊ុន មិនមែនជាមនុស្សធាត់តែម្នាក់ទេ នៅកូរ៉េខាងជើង ប៉ុន្តែលោកអាចជាមនុស្សធាត់ខ្លាំងក្នុងប្រទេសនេះ ។ ភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់កូរ៉េខាងត្បូង បានផ្តល់ព័ត៌មានថា ទម្ងន់របស់មេដឹកនាំកូរ៉េខាងជើង បានកើនឡើងជាបន្តបន្ទាប់ រហូតដល់៩០គីឡូក្រាម ។ នៅឆ្នាំ២០១២ លោកបានឡើងទម្ងន់រហូតដល់១២០គីឡូក្រាម ហើយនៅឆ្នាំ២០១៤ លោកឡើងទម្ងន់ដល់១៤០គីឡូក្រាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgb4gLNTRPkXcK41k_2pux3jpM_9lMOmS55ErKnHqPKOSWultVQfL4kewAgpvo74vxH-drLRzGXZzjlSnaKEBfghQKfq2tatFL67J-lVLlmNp_MEMcUHWpuxKOZV8U8UHAPhk8sYimDytJXIRiAngPO7Yf2jcL3Zaa0Vuzp-xqQsbmKiphxn1uWio5dbadx/s1020/image_2025-03-19_14-54-30.png

ហេតុនេះ មេដឹកនាំកូរ៉េខាងជើងបានព្យាយាមសម្រកទម្ងន់ ដើម្បីកុំឱ្យប្រឈមនឹងជំងឺធាត់ ។ រហូតមកដល់ឆ្នាំ២០២១ ទម្ងន់របស់លោកបានធ្លាក់ចុះមកនៅត្រឹមតែ១២០គីឡូក្រាម ប៉ុន្តែការស្រកទម្ងន់របស់លោក បានប៉ះពាល់ផ្លូវចិត្តពលរដ្ឋកូរ៉េខាងជើង ។ ពលរដ្ឋម្នាក់រស់នៅទីក្រុងព្យុងយ៉ាង និយាយថា ៖ «ពួកយើងសោកស្តាយណាស់ ដែលឃើញមេដឹកនាំជាទីគោរព មានរូបរាងស្គម ហើយមនុស្សជាច្រើនស្រក់ទឹកភ្នែកទៀតផង» ៕