Home ព័ត៌មានអន្តរជាតិ ចិនថាការដាក់ទណ្ឌក.ម្ម របស់អាមេរិកលើការលុបទិដ្ឋាការមន្រ្តីថៃជាការលូកដៃកិច្ចការផ្ទៃក្នុងរបស់ថៃ

ចិនថាការដាក់ទណ្ឌក.ម្ម របស់អាមេរិកលើការលុបទិដ្ឋាការមន្រ្តីថៃជាការលូកដៃកិច្ចការផ្ទៃក្នុងរបស់ថៃ

62
0

ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីស្ថានការណ៍បច្ចុប្បន្នរវាងថៃ និងសហរដ្ឋអាមេរិក ក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio ប្រកាសរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដែលពាក់ព័ន្ធនឹងការបញ្ជូនជនជាតិអ៊ុយគូ ចំនួន៤០នាក់ ទៅចិន ។ ចិនចាត់ទុកថា ការលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ បង្ហាញថា អាមេរិកជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh1Sha-1nb2pQB5FOldNh3BHB2yK_4RWWFNNg3virWz5tG_3o743d69JewhY1k7i4B57R-H-WNKrEOwMwh9kNNv7NX7MHRoiMxiQWKTDG4sS8n9kkUSZLV07HA7TLx8x_mpOQu2Be0jF6CPXOeUJnmNO5FvwRm7SUwcLcwhyphenhyphenNwdsHjacZeYEZouyT5pN2fb/s1920/image_2025-03-19_14-45-52.png

លោកស្រី Mao Ning មន្ត្រីនាំពាក្យក្រសួងការបរទេសចិនបាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយថា ចិនប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសផ្សេងក្រោមហេតុផលគោរពសិទ្ធិមនុស្ស ។ អាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ គឺជាការដាក់សម្ពាធនយោបាយពុំសមរម្យ ។ ចិនប្រកាន់ខ្ជាប់នូវគោលជំហរមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសប្រជាធិបតេយ្យ ហើយយើងសូមអំពាវនាវឱ្យអាមេរិកឈប់លើកឡើងពីការគោរពសិទ្ធិមនុស្សធ្វើជាឧបករណ៍នយោបាយដាក់សម្ពាធប្រទេសផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUvfnoQB3THw2XA5nzOmh1I762KZDjwbgCcancaMDre-6xGv-P5D68a-b4OJgejCJGcznVaAeB25EbNMHTexm2r63ZGmMVDjk_21dOaXmFa20G4DdOuDazHXZLI78mlf21DPvl6tI9hahMjnII2M-ugwo37abe4Y-YN9jZrO2TI9qZpWZRRx_ZZfRndWy1/s1200/image_2025-03-19_14-45-51%20(2).png

ប្រទេសចិនបានសហការជាមួយរដ្ឋាភិបាលថៃលើបញ្ហាសន្តិសុខ ហើយការបញ្ជូនជនជាតិអ៊ុយគូទៅចិន គឺអនុវត្តតាមច្បាប់ និងកិច្ចព្រមព្រៀងអន្តរជាតិ ដោយរដ្ឋាភិបាលចិនផ្តល់ភាពសំខាន់លើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងប្រទេស ។ ជាមួយគ្នានេះ ចិនគោរពអធិបតេយ្យភាពរបស់ថៃក្នុងការសម្រេចចិត្តពាក់ព័ន្ធនឹងគោលនយោបាយសន្តិសុខរបស់ខ្លួន ។ ចិននឹងសហការជាមួយថៃយ៉ាងជិតស្និទ្ធលើបញ្ហាផ្សេងៗ ព្រមទាំងប្រឆាំងនឹងអំពើភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYWFoNQeOWz58o0VXUF4L4s2r-7RlA8K5exX3Rz74fN3rdxwIWa1dF8ndeja7RiCrbXWvTlc7g7Egz_vvJxkjJD9LiNZ1uhL5aASc8OWMmRwq5NlIV-7Ws4D4ebt-AeTaoPJWB4beUIHhQ2Rw7bycwihBC657KO4R_Uvho5POBUC6GvXWkHd2q7OWX4n41/s862/image_2025-03-19_14-45-54.png

ក្រោយពីមន្ត្រីនាំពាក្យក្រសួងការបរទេសចិនលើកឡើងពីអាមេរិកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងថៃ មន្ត្រីអាមេរិកឆ្លើយតបទៅវិញថា ការរឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃនេះ គឺជាការការពារសិទ្ធិរបស់ជនជាតិអ៊ុយគូ ។ រីឯអ្នកវិភាគនយោបាយថៃបារម្ភពីបញ្ហានេះនឹងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងថៃ អាមេរិក និងចិន ជាពិសេស ស្របពេលកំពុងមានការប្រកួតប្រជែងកាន់តែខ្លាំងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBLCwFP8EtnFRQbxU-OJHsv423SDCg8QGLBsaWH_OXPOpHreqAgEcAhYdc7aqHXQR7nLkvh-8UMiJNAKBxG2a6V40unNBevg3Mf_-kLky65odAWSN8TIwgbvyDDFAYSOdHVK8iVXHs_J9fw2ZPnx1KUX58QiRLp2zcqIGp5RW7_gZC39IZuaE2RqjJE6qY/s3718/image_2025-03-19_14-45-45.png

នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានផ្តល់សម្ភាសន៍ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ មុនពេលចូលរួមក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា លោកស្រីពុំជ្រាបពីអាមេរិករឹតបន្តឹង និងលុបចោលទិដ្ឋាការមន្ត្រីរដ្ឋាភិបាលថៃ ដោយសារការបញ្ជូនជនជាតិអ៊ុយគូ ៤០នាក់ ទៅចិនទេ ។ ដូច្នេះ គួរឱ្យក្រសួងការបរទេសថៃជួយបកស្រាយបញ្ហានេះជាមួយអាមេរិក ៕china