ព្រះតេជគុណជួន កក្កដា ដែលមហាជនតែងគោរពស្រលាញ់ការទេសនា និងទង្វើជួយក្មេងកំព្រា និងកូននេនតូចៗអោយបានរៀនសូត្រនៅក្នុងវត្តប្រាសាទនាងខ្មៅនោះ បានប្រកាសដំណឹងថាព្រះអង្គនឹងលាចាកសិក្ខាបទភ្លាមៗ បណ្ដាលអោយមហាជនជាច្រើន ជាពិសេសអ្នកដែលគោរព និងគាំទ្រព្រះអង្គកន្លងមកមានការសោកស្ដាយ និងភ្ញាក់ផ្អើលជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhASFMXJfdWNpxt_EiziJ4WeMoMHkzn54pXbWcfI2NP7JdsQUYUvsA3OqJSlEGPOqEwu-hQPXKQELpxJl_oQKGZP_zGIQfDSEqK1BpbICpkd6ivyh1p8PgtBMQysVG5g3rdVoAIQXsdNrYuUIho66hobfunW8t8ioeO2E6Fy0FS5usOhn-GttG9SaUc12OX/s828/photo_2025-03-19_10-49-18%20(2).jpg

ដំណឹងដ៏គួរអោយភ្ញាក់ផ្អើល និងសោកស្ដាយនេះត្រូវបានបង្ហោះដោយព្រះតេជគុណ ជួន កក្កដា នៅលើផេកផ្លូវការរបស់ព្រះអង្គផ្ទាល់ នៅវេលាព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥។ ព្រះអង្គបានបញ្ជាក់នៅក្នុងវីដេអូជូនដំណឹងនោះថា៖ ព្រះអង្គនឹងលាចាកព្រះផ្នួសនៅវត្តប្រាសាទនាងខ្មៅ វេលាម៉ោង ៨-៩ ព្រឹក ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPBLb-5__laAGJfIuN2QRy5pwdHTJXQa0IemWvftUPUgoyWTPBhMIqiwiRrzMRr-jNGuR3X0w0QUf07L8J41CO8bNiFZCm6kQ5QmhsI138MwMMujfFpG7ckaEDIVka95X3Ny0HwPMQe5fKNElaCeQzd91M-BsKxOuurXFyFUuyPF1KOp3BxyNfbjG4agEd/s1280/photo_2025-03-19_10-49-18.jpg

ក្រោយពីបានដឹងដំណឹងលាចាកសិក្ខាបទភ្លាមៗ របស់ព្រះតេជគុណ ជួន កក្កដា ពុទ្ធបរិស័ទជាច្រើនមានការចម្លែកចិត្តជាខ្លាំង ព្រោះដូចដែលបានដឹងកន្លងមកហើយថា សព្វថ្ងៃមានកូននេនតូចៗរាប់រយអង្គដែលកំពុងគង់ស្នាក់អាស្រ័យ និងសិក្សានៅវត្តប្រាសាទនាងខ្មៅ គឺទទួលបានការមើលថែពីសំណាក់ព្រះអង្គជួន កក្កដា ចុះប្រសិនបើព្រះអង្គលាចាកសិក្ខាបទដូចនេះ តើអនាគតរបស់កូននេនទាំងនេះនឹងទៅជាយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhIQl_6ay3Ll9Hdd-yOnupFPSVwZp0DEhUS6yy8YrT9xtLv_uArpQWjQ0SqK6hoDp-liDITENaAC2vqdT5ROpIkHDBRN5wqA1rOSxm6atS1DeH9MrgP6bzc2ZzDpC-kh3F9RjbKxmBgc543nSbIRqN3B363jxiSovAS8tKphC0TeH58_xVKKUlEWjewxNC/s1280/photo_2025-03-19_10-49-19.jpg
ជាក់ស្ដែងនៅក្នុងវីដេអូជូនដំណឹងរបស់ព្រះអង្គជួន កក្កដា ព្រះអង្គបានមានសង្ឃដីកាបញ្ជាក់បន្ថែមថា៖ កាលដែលព្រះអង្គលាចាកសិក្ខាបទនេះ គឺមូលហេតុដោយសារតែព្រះអង្គអស់និស្ស័យក្នុងការប្រើប្រាស់ជីវិតជាបុព្វជិតតទៅទៀត ប៉ុន្តែមិនមែនមានន័យថាព្រះអង្គអស់និស្ស័យជាមួយព្រះពុទ្ធសាសនានោះទេ។ លើសពីនេះទៅទៀត សម្រាប់ការមើលថែទាំកូននេនដែលគង់នៅ និងសិក្សានៅប្រាសាទនាងខ្មៅទាំងឡាយ ព្រះអង្គនឹងនៅតែជួយជ្រោមជ្រែងជានិច្ច បើទោះបីក្លាយជាសមញ្ញជនទៅហើយក្ដី។ មួយវិញទៀត សម្រាប់ការលាចាកសិក្ខាបទនេះ គឺមិនមែនជាការតក់ក្រហល់នោះទេ ប៉ុន្តែព្រះអង្គជ្រើសរើសមិនជូនដំណឹងជាមុននោះទេ ព្រោះដឹងថាមានញាតិញោមជាច្រើនដែលគាំទ្រ និងស្រលាញ់ ដូច្នេះហើយព្រះអង្គក៏ចាំដល់ពេលមកដល់ចាំជម្រាបដំណឹងតែម្ដង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKR3PIXIpkOc-PL4S8DO-T4zIg-PN8QYLSwr7XdyOjw_gaqd6_FVGWvZMDdhRws6eu9o0BS3RT76R12RbXJs8ojKDjLwRWlVvJzKWNpPczSV13C_uklbRGPmn-uSUqWMj-n84jU_QSkjaLEG0yu44FkC1nzesMra34rOYEl1mRraarJkxWEdUzw8XwGBPt/s1280/photo_2025-03-19_10-49-22.jpg

សូមជម្រាបថា ព្រះអង្គជួន កក្កដា បានសាងផ្នួសតាំងពីព្រះអង្គមានវ័យ ១៣ព្រះវស្សាមកម្ល៉េះ ដែលគិតមកដល់សព្វថ្ងៃ ព្រះអង្គបានបួសរៀន អស់រយៈពេល ២៧វស្សា និងគង់នៅវត្តប្រាសាទនាង ខេត្តតាកែវបានរយៈពេល ១៣វស្សាមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjOoVJxfM284gBRlofJ9yA0VdS7Ob7FXK8RUPikcx1YknxGXl7cR7I4kSwvECFryI9dimeKQJ2PBqIj-UT0o7q2I_yBfMXjh-KdMEMZAO9iJfowW6OzR9CdoVKJkj48bFo9YFk-dAGlCJszXQmbJyZRiSzWdsd5-_JKuG0owhnQp8E-w79UHS3GxW9-S10K/s1280/photo_2025-03-19_10-49-20.jpg

ទន្ទឹមនឹងការសោកស្ដាយ និងភាពភ្ញាក់ផ្អើលខាងលើ មហាជនដែលជាពុទ្ធបរិស័ទនៅតែគោរពតាមការសម្រេចចិត្តរបស់ព្រះអង្គជួន កក្កដា ដោយសង្ឃឹមថាព្រះអង្គនឹងនៅតែបង្ហាញពីអំពើល្អ តាមរយៈជួយកូននេនតូចៗ និងក្មេងកំព្រា ព្រមទាំងជូនពរអោយព្រះអង្គទទួលបានសំណាងល្អក្នុងភេទជាគ្រហស្ថ និងដំណើរជីវិតតទៅមុខ៕