Home ព័ត៌មានអន្តរជាតិ ជប៉ុនផលិតថាមពលអ៊ីដ្រូសែនពីលាមកគោដែលមានប្រសិទ្ធភាពស្មើប្រេងឥន្ធនៈ និងពុំប៉ះពាល់បរិស្ថាន

ជប៉ុនផលិតថាមពលអ៊ីដ្រូសែនពីលាមកគោដែលមានប្រសិទ្ធភាពស្មើប្រេងឥន្ធនៈ និងពុំប៉ះពាល់បរិស្ថាន

31
0

ប្រទេសជប៉ុន ៖ អាហារ និងផលិតផលផលិតពីទឹកដោះគោ ស្មើជាងពាក់កណ្តាលដែលលក់នៅទីផ្សារប្រទេសជប៉ុន គឺមានប្រភពពីកោះហុកកៃដូ ដែលផ្ទៃដីប្រមាណ២០% របស់កោះនេះបានចិញ្ចឹមគោរាប់លានក្បាល ។ បច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនផ្តោតលើការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោនៅកោះហុកកៃដូ ដោយសារការប្រើប្រាស់ថាមពលអ៊ីដ្រូសែនមានប្រសិទ្ធភាព និងពុំប៉ះពាល់បរិស្ថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfEJOR4D8JrVJqcjCOPgnJeE4gJ5mitycNrNUnQ1JSm77F_WIFGnxurRczMFs8P-y69E1nLNJiTFg2TjSt-lvwp8RyPxjxCYDjcWuFqpaPB7fZtt9L3ozT7_06mCKX8rAqXO-dEjSDJM3cnAZK_aSc9HYuQNx8XuZ7z_gn3Aq-bI7g71rI8IOoPyTMurS6/s686/image_2025-03-19_08-43-34.png
ទីក្រុង Shikaoi នៅកោះហុកកៃដូ មានសក្តានុពលខ្លាំងក្នុងការផលិតថាមពលកកើតឡើងវិញ គឺថាមពលអ៊ីដ្រូសែន ដោយសារទីក្រុងនេះចិញ្ចឹមគោច្រើនជាងគេ ។ លាមក និងទឹកនោមគោនៅតាមកសិដ្ឋាន ត្រូវបានប្រមូលទៅដាក់ក្នុងម៉ាស៊ីនកិនរបស់រោងចក្រ បន្ទាប់មក គេក៏យកលាមក និងទឹកនោមគោចេញពីម៉ាស៊ីន ហើយវាក្លាយជា Biogas ។ គេក៏បំលែង Biogas ជាសារធាតុមេតាន សម្រាប់ធ្វើជាវត្ថុធាតុដើមសំខាន់ក្នុងការផលិតថាមពលអ៊ីដ្រូសែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxc-TxjYv-uUswsJ6g1kzak4oExbBRxOpdktg7vBI1BBxp5SIbL-mYCwEDmO1tZJwfNKYPj5r-UpfwQrKWaDSnegqEtV8N9NQf2Ni2h1OGvsGIXn9kNyn14ovZzQ08hNueoNj9g1WEI0jLqVqGtnj1-ORvUKNhlzlcUoko-60Hm45Rkp1CfJpp-ZpTDc-y/s1280/photo_2025-03-18_09-43-33.jpg

ថាមពលអ៊ីដ្រូសែនដែលផលិតចេញពីរោងចក្រនៅទីក្រុង Shikaoi គឺសម្រាប់ប្រើជាមួយយានយន្តនៅកោះហុកកៃដូ ប្រមាណ២៨គ្រឿងក្នុង១ថ្ងៃ ប៉ុន្តែយានយន្តភាគច្រើនរបស់កសិករនៅហុកកៃដូ នៅតែប្រើប្រាស់ប្រេងឥន្ធនៈ ។ យានយន្តប្រើប្រាស់ថាមពលអ៊ីដ្រូសែន គឺសម្រាប់តែក្នុងកសិដ្ឋានប៉ុណ្ណោះ និងទទួលបានប្រយោជន៍ពីថាមពលអ៊ីដ្រូសែនទាំងស្រុង ពីព្រោះវាអាចកាត់បន្ថយការបញ្ចេញជាតិពុល ១០០% ក្នុង១ថ្ងៃ ។ បើកសិដ្ឋានប្រើប្រាស់ថាមពលអ៊ីដ្រូសែនពុំអស់ គេនឹងយកវាទៅផលិតជាអគ្គិសនីនៅកន្លែងចិញ្ចឹមត្រី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZWCkUfn4PrP5WjGZGv1dfpN2Mf2jHpDMhaGmhqClLj8Fw3I474BhQDZjYdTF2W0YIWSg8IflN-wrnRQleSh4GdKgHfAYAlFtuI3joaeGNgDD90WTIYdHaK3WrvaEAn4pP6diaYdpiW83GYjXmsfJ_gx-fdq55aH3n62-REQT7LEt9rreE5stRUHPydmra/s1280/photo_2025-03-18_09-43-34.jpg

ការផលិតថាមពលអ៊ីដ្រូសែនពីលាមកគោ នៅទីក្រុង Shikaoi របស់កោះហុកកៃដូ គឺជាគម្រោងគាំទ្រដោយរដ្ឋាភិបាលជប៉ុន ដែលជំរុញឱ្យផ្លាស់ប្តូរលាមកគោទៅជាថាមពលអ៊ីដ្រូសែន ។ រដ្ឋាភិបាលជប៉ុនមានគម្រោងបង្កើនការប្រើប្រាស់ថាមពលអ៊ីដ្រូសែនឱ្យបាន៦ដង ឬស្មើ១២លានតោន នៅឆ្នាំ២០៤០ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghKZXN-HhJS-4Rt2ZIkYZYIJUVpyTbLXx6V77yGa8l30F-PKbl6_vKoMIJ4hQhT7hA2sT1KN1Zp-f-RhkwL5V9xyPxsZf1mdB_fXExEsi3SyadVmifrebAu4Hv0Zp_wCw12v0o8_ePsva7h-XtxY-1QETYEEHAkcsQQl5tmrCb3hqf9qiIBHai30inRgep/s1280/photo_2025-03-18_09-43-32.jpg

គួរបញ្ជាក់ថា ថាមពលអ៊ីដ្រូសែន គឺជាការយកឧស្ម័នអ៊ីដ្រូសែនមកប្រើប្រាស់ជាប្រេងឥន្ធនៈក្នុងគ្រឿងម៉ាស៊ីនយានយន្ត ឬប្រើប្រាស់រួមគ្នាជាមួយប្រេងឥន្ធនៈ ។ ការប្រើប្រាស់ថាមពលនេះពុំបំពុលបរិស្ថានដូចការប្រើប្រាស់ប្រេងឥន្ធនៈទេ ហើយវាជាជម្រើសថ្មីសម្រាប់ប្រើប្រាស់ជាមួយរថយន្តដឹកទំនិញ ពេលប្រេងឥន្ធនៈឡើងថ្លៃ ។ រថយន្តដឹកទំនិញបច្ចុប្បន្ន ដូចជា ៖ រថយន្ត Toyota និង Hino ត្រូវបានផលិតឡើងសម្រាប់ប្រើប្រាស់ថាមពលអ៊ីដ្រូសែន ដើម្បីកាត់បន្ថយបញ្ហាបរិស្ថាន ពិភពលោកក្តៅ និងការខ្វះប្រេងឥន្ធនៈ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhb-1l6toqfmWik-SkoFYo7o-FywvDv4itr6EjnSOmlrf502nxIPZ9Zwx3d8kLrrACzUkYh4-YIv1GHToVvm9sKoTabliFDZxKJvYSuSRA5OjhJ3D0GuVfYM8LyeVWE7vkI3jU7g1mJwPnAPYdw61AATOFygyTq-s6BIfouXFLv6JsWn1zJlrrZYJfutNjJ/s1280/photo_2025-03-18_09-43-35.jpg

ថាមពលអ៊ីដ្រូសែនមានគុណសម្បត្តិ ដូចជា ៖ ជាថាមពលស្អាត, ការប្រើប្រាស់ស្មើនឹងថាមពលប្រេង និងអាចប្រើប្រាស់បានច្រើនផ្នែក ។ ប៉ុន្តែវាក៏មានគុណវិបត្តិផងដែរ ដូចជា ៖ ការផ្ទុកថាមពលអ៊ីដ្រូដែនក្នុងម៉ាស៊ីនយានយន្ត នៅតែមានបញ្ហា, សុវត្ថិភាពការប្រើប្រាស់ថាមពលអ៊ីដ្រូសែនជាមួយយានយន្តមានកំណត់ និងមានតម្លៃថ្លៃ ៕