បន្ទាប់ពីបង្ហាញថាកំពុងមើលចិត្តគ្នាក្នុងកម្មវិធីសម្ភាសន៍កាលពីកន្លងមកនេះកីឡាករបាល់ទាត់ Nick Taylor បានផ្តល់ការភ្ញាក់ផ្អើលក្នុងកម្មវិធីជួបជុំអ្នកគាំទ្រនិងបានលត់ជង្គង់ស្នើសុំតារាចម្រៀង រ៉ាប៊ី ហើយជាមួយនឹងចម្លើយយល់ព្រមដែលអ្នកទាំងពីរប្រហែលជាគ្រោងចូលរោងជ័យឆាប់ៗខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinnHeyQA2uLi-JlXYXnQ11fFzpHiRwymHenxp7TDw9QDPjFbGPw58_V83IwJAB9wpzPLYHOiBi7M-VJQSmajv_C00rRGbQxDq3kDkFPPKfFKIEf8hOGWOxRvKskv2uOmrq7lhVxwQLxc3f0iYQK3vFdEOts6JJ1P-JZObINM0QQ4FftZbax8btapmtYD09/s2048/image_2025-03-17_13-52-40.png

កាលពីថ្ងៃទី១៥ តារាចម្រៀងឯករាជ្យ រ៉ាប៊ី បានរៀបចំកម្មវិធីជួបជុំអ្នកគាំទ្រលើកដំបូងដោយមានទាំងច្រៀងរាំសម្តែងនិងឆ្លើយសំណួរផ្សេងៗពីអ្នកគាំទ្រក្នុងអាជីពការងាររបស់ខ្លួន។ អ្វីដែលលើសពីការជួបជុំអ្នកគាំទ្រហើយមានភាពភ្ញាក់ផ្អើលពេញកម្មវិធីនោះគឺជាកីឡាករបាល់ទាត់កាត់អាម៉េរិក Nick Taylor បានយកចិញ្ចៀនលត់ជង្គង់សុំ រ៉ាប៊ី រៀបការតែម្តង។ តារាដែលចូលរួមកម្មវិធីមានដូចជា យ៉ារ៉ូ ឆាឆា បងរិទ្ធអឿនឈឿន ជាដើមរួមទាំងអ្នកគាំទ្រជាច្រើនជាងមានការរំភើបចិត្តយ៉ាងខ្លាំងចំពោះទិដ្ឋភាពនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin0Ng684Ol_svuTokwcpfI1o57XWCivfH33WZgglU3-ANEyEn6iQ7Rjd45XXOZ0TfbC7QhPBliGsIWWotsxG83p1H0czFLQ5c2FKNwbnmsGINmpHql1DNcWbvng3x_rKGctTQdk9tyA54lbzJXwv8AWOdOE8HF5TvHNQSqPHkbnZ9FIr5iQTc-b9N41tJf/s2048/image_2025-03-17_13-52-40%20(2).png

ការស្នើសុំរៀបការ Nick បាននិយាយថាលោកចង់ចំណាយក្នុងជីវិតរបស់ខ្លួនជាមួយនឹង រ៉ាប៊ី ដោយកីឡាករបាល់ទាត់រូបនេះបានទាញប្រអប់ចិញ្ចៀនពីកាប៉ៅអាវហើយលត់ជង្គង់ស្នើសុំនាងតែម្តងខណៈមានសំឡេងសាទរយ៉ាងច្រើនពីអ្នកចូលរួម។ រ៉ាប៊ី និង Nick ក៏បានផ្តល់ស្នាមថើបយ៉ាងកក់ក្តៅជូនគ្នាផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDkxduGs9Y1t3tpaTnqzILBStNC4_JyXAFsJ03eym2E6VSIEPfGqPEtBuYkkKKn1mkfAsNPK6qpFdhbg6RAAjDJGSZSWStGywsWrfOyYE6MxdbQbSiUneTMqs3RSS5eGuOs_AjkmhWSZcI2f7Y2-8zRAq837tEoq8AhZ-I9Jjs4eJ7HDY7V7eGreS_Ig1E/s2048/image_2025-03-17_13-52-43.png

គេចាំបានថា កាលពីខែធ្នូ ឆ្នាំ២០២៤ រ៉ាប៊ី បានចូលរួមក្នុងកម្មវិធី 3Fun នាងធ្លាប់បានបញ្ជាក់ថាកន្លងមករូបភាពមង្គលការជាមួយ Nick គឺសុទ្ធតែជារឿងការងារដែលមានទស្សនិកជនមួយចំនួនគិតថាអ្នកទាំងពីររៀបការហើយចំណែកឯផ្កាដែលម្តាយរបស់នាងទទួលបានពីគ្រួសារ Nick គឺជាផ្ការាប់អានគ្នាមិនមែនក្នុងន័យចូលសួរនាងនោះទេ។ ទោះយ៉ាងណា រ៉ាប៊ី ក៏បានបញ្ជាក់ថារួមការងារជាមួយកីឡាករបាល់ទាត់រូបនេះក្នុងនោះក៏ មានស្នេហាផងដែរ ដែលកំពុងស្វែងយល់ចិត្តគ្នា តែមិនទាន់ស៊ីជម្រៅខ្លាំងនោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzO23ge46BEZ-8OECVOxtMBsu-iJujs5g5d8P6Tp-xHUjdWst6Tf5wDKHcDxlVH8Y4BVtj0FgL5C7ZZSBm7GXh3JQlLFiSXfBGY75SGOlm7St8dmkvRQcB-HBWHHMaQFHzz6oHGEmPbwt__fcpmDk5NdQM-2yWiv6Gnfs7TvK4CZh4GtMIEoXvhc62PV3/s850/image_2025-03-18_11-03-56.png

រ៉ាប៊ី ក៏បានរៀបរាប់ពីដំណើរដែលនាងបានស្គាល់ Nick គឺតាមរយៈបទ «រាំញ័រ» ធ្វើឱ្យមានការចាប់អារម្មណ៍គ្នាទៅវិញទៅមកហើយស្គាល់គ្នាបាន កន្លះឆ្នាំ ទើប Nick បានសារភាពថាស្រលាញ់នាង ខណៈនាងក៏បើកឱកាសឱ្យកីឡាកររូបនេះក្នុងរយៈពេល២ឆ្នាំនៃការស្វែងយល់ចិត្តគ្នា ហើយខាងប្រុសមានបំណងចង់ស្គាល់គ្នា៣ឆ្នាំព្រោះមិនចង់រៀបការហើយបែកគ្នាវិញ។ រ៉ាប៊ី ថាតួលេខដែលដាក់ចំនួន២ឆ្នាំនៃការស្វែងយល់ចិត្តគ្នាគិតមកទល់ពេលនេះនៅសល់១ឆ្នាំទៀតទើបច្បាស់ពីទំនាក់ទំនងរបស់ពួកគេអាចទៅមុខជាមួយគ្នាបានឬអត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpxLzOPObME6xaz12lSSXeGRCjLUaL-omwgrPUwNV3Osyv-TiWQlOPPyhSxEVU1jPbbpbcxNEOdqQ_xmdaVeYOJG-uhxR63cufjVHg3ofx1zaPeTXiS5MWeVZlfLsSWLm3JdLSF2ReH1BXZDqAhJgG1F-xWm8Bet00DU437YCJyBVlNuoaB1I65jREn4lC/s2048/image_2025-03-17_13-52-42.png

រ៉ាប៊ី បាននិយាយដែរថា ការញ៉ែរបស់ Nick ជាបុរសបរទេសគឺខុសគ្នាដាច់ពីការញ៉ែបុរសខ្មែរ ហើយកីឡាកររូបនេះមានភាពនឹងធឹងនៅក្នុងខ្លួនទើបនាងបើកឱកាសក្នុងការស្វែងយល់ចិត្តគ្នា៕