ខ្សែភាពយន្ត «The First Frost» ដែលសម្តែងដោយ Bai Jingting និង Zhang Ruonan ត្រូវបានកែសម្រួលពីប្រលោមលោកស្នេហាដែលលក់ដាច់ជាងគេ ដែលសាច់រឿងតែមួយជាមួយរឿង «Hidden Love»ក្នុងឆ្នាំ២០២៣ ដែលសម្តែងដោយ Zhao Lusi និង Chen Zheyuan ដែលរឿងនេះនិយាយពីបងប្រុសតួឯកស្រីម្តង។ ជាមួយនឹងការរំពឹងទុកខ្ពស់ពីអ្នកគាំទ្រនៃស្នាដៃដើមមុនថ្ងៃចាក់ផ្សាយរបស់ខ្លួន The First Frost បានឈានដល់ការបញ្ជាទិញជាមុនចំនួន ៧.៩លានដែលបានក្លាយជាការងារ Youku ដំបូង ក្នុងរយៈពេល ២១ឆ្នាំដើម្បីសម្រេចបានសមិទ្ធិផលនេះ។
.png)
ខ្លឹមសារនិយាយអំពីរឿងស្នេហារវាងតួឯកប្រុស Sang Yan សម្តែងដោយ Bai Jingting និង តួឯកស្រី Wen Yi Fan សម្តែងដោយ Zhang Ruonan ។ ក្នុងនាមជាមិត្តរួមថ្នាក់វិទ្យាល័យពួកគេបានលួច ស្រលាញ់គ្នាទៅវិញទៅមក ហើយបានសន្យាថាប្រឡងចូលសកលវិទ្យាល័យដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ ឧប្បត្តិហេតុមួយបានកើតឡើងនៅពេលដែលឪពុករបស់តួស្រីបានទទួលមរណភាព ម្តាយរបស់នាងបានរៀបការជាមួយអ្នកផ្សេង នាងត្រូវផ្ទេរសាលា និងរស់នៅជាមួយសាច់ញាតិ។ អ្នកទាំងពីរត្រូវខកខានការណាត់ជួប ហើយបែកគ្នាទាំងទឹកភ្នែក។
ក្រោយបែកគ្នា៩ឆ្នាំ អ្នកទាំងពីរបានជួបគ្នាម្ដងទៀតដោយចៃដន្យច្រើនដង ប៉ុន្តែធ្វើពុតជាមិនស្គាល់គ្នា។ វាសនាបានធ្វើឱ្យពួកគេជាមិត្តរួមបន្ទប់ ហើយចាប់ផ្តើមមានអារម្មណ៍ល្អមកវិញជាបណ្តើរៗ។ ក្រោមការយកចិត្តទុកដាក់របស់ Sang Yan តួឯកស្រី Yi Fan បានបើកបេះដូងម្តងទៀត ហើយបានតាំងចិត្តបន្តស្នេហា។ ពីនេះមកអ្នកទាំងពីរជួបភាពផ្អែមល្ហែមនៃស្នេហាខណៈតួស្រីបានទម្លាយមូលហេតុដែលនាងមិនជ្រើសរើសប្រឡងនៅសាលាដូចមិត្តប្រុស។.png)
ក្រៅពីសេចក្ដីស្រលាញ់ រឿង The First Frost ដោះស្រាយបញ្ហានៃការព្យាបាលដោយខ្លួនឯង ដំណើរនៃការយល់ដឹងអំពីស្នេហារបស់តួអង្គ។ ទាំងប្រុសទាំងស្រី នាំភាពចាស់ទុំតាមវិធីរៀងខ្លួន ដោយរៀនប្រឈមមុខនឹងអតីតកាល ហើយឆ្ពោះទៅអនាគត។ តួប្រុស ស្រលាញ់តួស្រីយ៉ាងរំជើបរំជួល ក្រោយមកបានស្ងប់ស្ងាត់ និងរឹងមាំ។ អស់រយៈពេល៩ឆ្នាំមក រូបគេតែងតែនៅស្ងៀមដោយភាគីស្នេហាដំបូងរបស់ខ្លួនដោយមើលនាងពីខាងក្រោយ។ សម្រាប់តួស្រីវាគឺជាដំណើរដើម្បីជំនះភាពស្មុគស្មាញ និងឈឺចាប់ដើម្បីស្វែងរកសុភមង្គល។
ភាពយន្តនេះស្វែងយល់ពីពេលវេលាពីរ គឺចាប់ពីពេលដែលអ្នកទាំងពីរនៅរៀន តួអង្គមានមនោសញ្ចេតនាខ្លាំងពីយុវវ័យក្នុងសាលា រហូតដល់ពេញវ័យ ដោយបានឆ្លងកាត់ព្យុះជាច្រើន។ ឈុតអតីតកាលត្រូវបានប្រសព្វគ្នាក្នុងកម្រិតមធ្យម មិនរំជើបរំជួលឬយូរទេ។ ព័ត៌មានលម្អិតខ្លះត្រូវបានកែសម្រួលពីដើម។ រឿងភាគនេះមានភាព ទន់ភ្លន់ ហើយរឿងស្នេហាគឺជិតដល់ជីវិត។ លើសពីនេះទៀត មុំកាមេរ៉ានិងការផ្លាស់ប្តូរឈុតឆាកដ៏ប៉ិនប្រសប់រួមជាមួយនឹងតន្ត្រីបង្កើនអារម្មណ៍របស់អ្នកទស្សនា គឺស័ក្តិសមនឹងអតីតកាលដ៏សោកសៅរបស់ Yi Fan ។
Zhang Ruonan បានបន្សល់ទុកនូវការចាប់អារម្មណ៍ជាមួយនឹងសម្រស់ដ៏ទន់ភ្លន់របស់នាង ទោះជាយ៉ាងនេះក្តី អ្នកគាំទ្របានបញ្ចេញមតិថា នាងសម្តែងមនោសញ្ចេតនា ខុសពី អ្នកដែលធ្លាប់ឆ្លងកាត់ព្រឹត្តិការណ៍ជាច្រើន និងធ្វើការជាអ្នកសារព័ត៌មានដូចជាតួអង្គក្នុងសាច់រឿង។ ខុសពីតារារួមសម្ដែង Bai Jingting ត្រូវបានគេសរសើរថាមានភាពស្និទ្ធស្នាល មានមនោសញ្ចេតនាសម្តែងបានល្អ។
ជាមួយការសរសើររបស់ទស្សនិកជន រឿងភាគនេះមានភាពចម្រូងចម្រាសដោយសារតែមានស្ថានការណ៍ជាបន្តបន្ទាប់ដែលធ្វើឱ្យទស្សនិកជនមិនសប្បាយចិត្ត។ ក្នុងនោះដូចជា តួឯកស្រី Wen Yi Fan រងការបៀតបៀនផ្លូវភេទចំនួន ៦ ដង ត្រូវគេលួចមើលពេលកំពុងងូតទឹក ប៉ុនប៉ងរំលោភផ្លូវភេទ ជេរប្រមាថពេលទៅសាលារៀន ថៅកែធ្វើបាប និងជួបជនខិលខូចនៅតាមផ្លូវ។ យោងតាម សារព័ត៌មាន Beijing Daily អ្នករិះគន់មួយចំនួនបាននិយាយថា តួឯកស្រីក្នុងការងារនេះគួរឱ្យអាណិត និងទន់ខ្សោយពេក៕










