Home ព័ត៌មានអន្តរជាតិ ជប៉ុនប្តូរគោលដៅគ្រឿងសម្អាងពីយុវវ័យទៅមនុស្សចាស់

ជប៉ុនប្តូរគោលដៅគ្រឿងសម្អាងពីយុវវ័យទៅមនុស្សចាស់

42
0

ប្រទេសជប៉ុន ៖ ទីផ្សារគ្រឿងសម្អាង និងផលិតផលថែរក្សាសម្រស់នៅប្រទេសជប៉ុន បានប្តូរគោលដៅពីយុវវ័យ ឬវ័យធ្វើការ ទៅមនុស្សចាស់វិញ ដោយសារបច្ចុប្បន្ន ស្ត្រីវ័យចំណាស់កាន់តែច្រើននិយមប្រើប្រាស់ផលិតផលសម្អាង និងចុះឈ្មោះរៀនផាត់មុខ មិនចាញ់យុវវ័យ ។ ស្ត្រីវ័យចំណាស់ទាំងនេះប្រាប់ថា បើទោះជាមានអាយុច្រើនក្តី ប៉ុន្តែភាពស្រស់ស្អាតមានសារៈសំខាន់ណាស់ និងពុំគួរបណ្តោយឱ្យសម្រស់ធ្លាក់ចុះតាមវ័យទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEOErzvBTzxwGAibYvqE5J6KU2pUgWy6ddzQHCow1GWnlui-LL_8fSg9a31fxVB-lODD1P8WqSAOBIoEQ_8oSNeJBDXdTLqTYcZ-Na-BraUUTeZbSuMndb9_bdHpuDm3aFqnKSVkki7YqRBY4PF4Rorg3QmqFacpFWdqwnwjZJxoN5bIXpyWljcvjnGcs3/s720/image_2025-03-18_08-47-48.png
បើទោះជាជិតឈានដល់វ័យ៨៩ឆ្នាំ ប៉ុន្តែវាពុំមែនជាឧបសគ្គសម្រាប់លោកយាយ យ៉ូឈិកុ អាបិ ទេ លោកយាយតែងតែដើរតាមផ្លូវបណ្តើរ ញញឹមបណ្តើរ ហើយលោកយាយបានចុះឈ្មោះចូលរៀនវគ្គផាត់មុខពុំគិតថ្លៃ នៅកន្លែងស្នាក់ទៀតផង ។ ពេកលោកយាយកំពុងតែលាបក្រែមពណ៌ផ្កាឈូកលើបបូរមាត់ លោកយាយប្រាប់ថា សម្រស់សំខាន់ខ្លាំងណាស់ ហើយលោកយាយពុំបានតុបតែងខ្លួនអស់ជាច្រើនឆ្នាំហើយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4CCJPc20KVzEfjMKFP8r1pSrlzDLwVC1HvMjedMzjiW-d9SHLCEDqKlhhaQ0pZbS5nGcte1xq4hY7sS6yzze3JNA_b3ZvCxhnJl3Ffj1stxq5KbnqtgQoatgw7X6jIi3UP89AEyHMvkXQfCtLdtU_bdleMZ3XZ1boLvADeYxhK5q2LCdFhO4iHylybJQ6/s960/photo_2025-03-17_14-58-07%20(2).jpg
ជប៉ុនបានក្លាយជាប្រទេសមួយដែលសម្បូរពលរដ្ឋវ័យចំណាស់ច្រើនបំផុតនៅលើពិភពលោក គឺពលដ្ឋម្នាក់ក្នុងចំណោម៤នាក់ គឺមានអាយុចាប់ពី៦៥ឆ្នាំឡើងទៅ ឬជប៉ុនមានពលរដ្ឋវ័យចំណាស់ រហូតដល់៣៦លាននាក់ ។ ពលរដ្ឋចាស់ៗបានប្រើប្រាស់គ្រឿងសម្អាងកាន់តែច្រើន ទើបលោកយាយ យ៉ូឈិកុ អាបិ ក៏ដូចជាមនុស្សចាស់ជាច្រើនទៀតបានក្លាយជាអតិថិជនគោលដៅថ្មីរបស់ក្រុមហ៊ុនគ្រឿងសម្អាងរបស់ជប៉ុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio4daUCmTXWd2M55CDkDtp7euAwg-YL2RnqmefuQlac-rEOe_HP9FMmGqAWOXhP5d5mRs4Ti95OuZnoOkMtmytv_64Um05RgydYmwVbmiXPYKKIX0zNCawuVbPBMxPrgiHPWLnz3-nSxva0-Y02JaM_fSNJZNGV2uJpSWmw45aBjnqTIF9udt625_lXXoE/s1024/photo_2025-03-17_14-58-07%20(3).jpg

សាស្ត្រាចារ្យផ្នែកអាជីវកម្មនៅសាកលវិទ្យាល័យមនុស្សចាស់នៅប្រទេសជប៉ុន និយាយថា បច្ចុប្បន្ន តាតា យាយៗ បានចំណាយប្រាក់យ៉ាងច្រើនលើការទិញទំនិញ និងផលិតផលសុខភាព ដែលទើបចេញលក់លើទីផ្សារ ។ ក្រៅពីនេះ មនុស្សចាស់ទាំងនេះបានទិញសម្លៀកបំពាក់ និងនិយមផាត់មុខផងដែរ ដែលបង្ហាញពីស្ទាយរបស់ពួកគេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeCXi_wab67xX-4PGmLXQu61ID_5Z005W9vy2NDrx6kZRK3n376ijNW29nvpsn7b4MMixhearqMw77oUODDzw1rJN5qWP-E5jocXYzyiwjOg1sE2krRws_P5FgPVAn0Nl7bv9OycbjTVLuMw38A0GJ5YUPncKulA3j6ViUIYOtM1sJlC9TQRgcsxyvpMWu/s1024/photo_2025-03-17_14-58-07.jpg

ការតុបតែងមុខ គឺដូចគ្នានឹងការហាត់ប្រាណដ៏ល្អសម្រាប់មនុស្សចាស់ ដោយសារពួកគាត់ត្រូវប្រើប្រាស់ដៃបើកប្រអប់គ្រឿងសម្អាង, យកដៃគូចិញ្ចើមឱ្យស្អាត និងយកដៃម៉ាស្សាមុខ ។ លើសពីនេះ ការតុបតែងមុខផ្តល់ផលល្អសម្រាប់សុខភាពផ្លូវចិត្តមនុស្សចាស់ ។ នេះបើតាមការលើកឡើងរបស់គ្រូបង្រៀនផាត់មុខមកពីក្រុមហ៊ុនគ្រឿងសម្អាង Shiseido ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WCHVEzHNVIMqYoE7af527TbOhetZ6LNRtg5R2y6UXR7DKcvqC_udyNGeAhlm8F6XWRp_Ta4gix-DCFCWYk-xmjc_LnHzrUTuWOJnYjAonWDeIYY2UMsNLU9lowXyP0lQuWmBWX_s9Bn9WKI6zaczcyQbV2IGN-Eb3OQbEfG0CXI2Q3VZFB9kya_O8H72/s599/photo_2025-03-17_14-58-08.jpg

ការតុបតែងមុខ គឺជាការបង្កើនកម្លាំងកាយសម្រាប់ការចាប់ផ្តើមថ្ងៃថ្មីរបស់មនុស្សម្នាក់ៗ ហើយវាពុំត្រឹមតែធ្វើឱ្យយើងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែការតុបតែងមុខនឹងជួយឱ្យយើងមានសុខភាពល្អ និងអាយុវែង ៕