Home ព័ត៌មានអន្តរជាតិ ថ្មីចែសនៅឥណ្ឌា! មើលតិចច្រឡំថាឡានថ្មីន៎ោះ គឺលាមកគោសុទ្ធប៉ាតលើឡានបើកបរយ៉ាងរំភើយ ព្រោះតែមូលហេតុមួយនេះ

ថ្មីចែសនៅឥណ្ឌា! មើលតិចច្រឡំថាឡានថ្មីន៎ោះ គឺលាមកគោសុទ្ធប៉ាតលើឡានបើកបរយ៉ាងរំភើយ ព្រោះតែមូលហេតុមួយនេះ

199
0

គឺពិតជាថ្មីចែសមែន! នៅឥណ្ឌាចេះរកនឹកឃើញ ស្ត្រីម្នាក់ បាននាំគ្នាយកលា.មកគោមកប៉ាតលើឡានខ្លួនមួយជុំ មើលដំបូងស្មានតែឡានទើបប្តូរពណ៌ថ្មី តាមពិតគឺឡានពណ៌អាចម៌គោសោះ ការធ្វើបែបនេះក៏ព្រោះដើម្បីការពារពីអាកាសធាតុក្ដៅខ្លាំងពេក។ ចុះបើសិនជាអ្នកវិញ តើនឹងយកលាមកគោមកប៉ាតដូចឥណ្ឌាដែររឺទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaAQ6gJTDoaar_Ywu-EEkccsvVF7hKQ-9fsy5iWIEIuK_oZcQvtEKxTywnxYtZndkcWCdQhkjon6D7ivaVte3mPTiRDdCOFtxYMEkGOxTSGibwVyhRWK5leKyG4aU7u3rcARhOzpWECkX7J-lzY5jxJBGQzNnNiPNs9AyIIe8KN2bcJbnSNZy9Fb1sY_5z/s650/photo_2025-03-15_11-08-18.jpg
ជាធម្មតាសម្រាប់អ្នកដែលមានឡានទូទៅ បើស្ថិតនៅក្នុងអាកាសធាតុក្ដៅច្បាស់ណាស់គេនឹងរិះរកវិធីណាមួយក្នុងការបញ្ជៀស រឺការពារឡានរបស់ពួកគេពីកម្ដៅដូចជា ការចតឡានក្រោមម្លប់ រឺប្រើប្រាស់កៅស៊ូតង់សម្រាប់គ្របពីលើឡានពួកគេជាដើម។

ដោយឡែកនៅប្រទេសឥណ្ឌាកាលពីឆ្នាំ២០១៩ ស្ថិតក្រោមសីតុណ្ហភាព៤៥អង្សាសេ ស្រ្តីម្នាក់មានឈ្មោះថា Sejal Shah បានរកឃើញនូវគំនិតថ្មីមួយដែលគ្មាននរណាម្នាក់អាចគិតដល់នោះទេពីមុនមក។ គាត់បានជ្រើសរើសវិធីលាយលា.មកគោ ជាមួយនឹងភក់រួចយកវាទៅប៉ាតលើឡានទំនើបរបស់គាត់ដើម្បីការពារវាពីកម្ដៅ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6WCtgAsBdyXK7G_Pc3nvLqz9wkj30DlfJRAi5w10OqbtDXN06bU7LOcCzVC7lBz93rBrPFuanCWsRq9wgOSLk1qk49ns7Xn6OsXSHpn1zkuKgDpWm0-70LeErKnNlwBvxgTothqyiENHU1Hy7RoSWHarYeQ8k8gXKuaEszHNBA8NHO1C-tiUiirWvqxeh/s1200/photo_2025-03-15_11-08-19.jpg

ថ្វីត្បិតថាស្ដាប់ទៅវាពិតជាប្លែក និងគួអោយអស់សំណើចក៏ពិតមែន ប៉ុន្តែវិធីរបស់គាត់នេះគឺទទួលបានប្រសិទ្ធភាពយ៉ាងពិតប្រកដ។ អ្នកស្រី Shah បាននិយាយថា នៅក្រោមកម្ដៅដល់ទៅជាង ៤០អង្សា របស់របរប្រើប្រាស់ដែលមានជាពិសេសឡាន យើងត្រូវបើកបរ និងចតវាក្រោមពន្លឺថ្ងៃ អញ្ចឹងច្បាស់ណាស់ថាវានឹងប៉ះពាល់រូបរាងខាងក្រៅរបស់វាមិនខាន ដូច្នេះគាត់ត្រូវព្យាយាមរកវិធីក្នុងការការពារឡានសំណព្វចិត្តរបស់គាត់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_pQGP2E5BKiGzdRj-J56pLxw0QwQpNqqb7vXYbqFGBPLUR9IN9CgSXlHLeutBQhHfg0N4Q5Ivn0g63xBFHoDrbe1BuzFwWU-gbrK4vKNMvVCYJDJY2Z1sJhz6_0dbPwYxSqzvnnnT1EE6QvpNk-Nd-9b3EOqJQUkyWCo2TBvTE7y2YYxpWqPlH5ikHruM/s1200/photo_2025-03-15_11-08-20.jpg
ស្រ្តីខាងលើដដែលបានបន្តទៀតថា គាត់អាចបើកបរឡានដោយមិនចាំបាច់បើកម៉ាស៊ីនត្រជាក់របស់ឡាននោះទេ ព្រោះលាម.កគោបានធ្វើអោយឡានរបស់គាត់ត្រជាក់ ហើយមិនត្រឹមការពារឡានរបស់គាត់បានប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានចូលរួមកាត់បន្ថយការបំពុលបរិស្ថានពីឧស្ម័នហ្គាសដែលបញ្ចេញមកក្រៅដោយការបើកម៉ាស៊ីនត្រជាក់ពេលកំពុងបើកបរផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJT8PC9NwE3or3AhqS9IrHiLureY6NsbCLgYvAlTlx70F3Bh7-hxBMvn6Mrl12m6DWu1JHCk5QwuiqxU3_or0tgofA_XTALZwbYoKMJ_xKguKKwXqxdA0g-w2k-KbyS517cZCyTl9F6XgShaXSUP1NWZ97osS72PkKejhU8KwBx7GkwUoYn_IfrAI7TCnq/s1200/photo_2025-03-15_11-08-23.jpg
បន្ទាប់ពីរូបភាព និងវីដេអូនៃឡានរបស់គាត់ត្រូវបានចែកចាយក្នុងInternet គាត់ទទួលបានចំណាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងមានសារព័ត៌មានធំៗចុះទៅយកព័ត៌មានពីគាត់ផងដែរ។ គាត់បានផ្ដលបទសម្ភាសន៍ជាមួយនឹងអ្នកសារព័ត៌មានថា គាត់នឹកឃើញគំនិតនេះ ដោយសារគាត់ធ្លាប់យកលាម.កគោទៅប៉ាតជញ្ជាំង និងឥដ្ឋការ៉ូផ្ទះរបស់គាត់ពីមុនមក ហើយឃើញថាវាមានប្រសិទ្ធិភាព ដូច្នេះគាត់ក៏សម្រេចធ្វើវាលើឡានរបស់គាត់បន្ថែមតែម្ដងទៅ។

យោងតាមព័ត៌មានរបស់ស្រ្តីខាងលើ មានមនុស្សជាច្រើនជឿថាការធ្វើបែបនេះពិតជាអាចកាត់បន្ថយកម្ដៅបានមែន ហើយក្រោយមកគេបានសង្កេតឃើញថាមានមនុស្សមួយចំនួនក៏បានអនុវត្តវិធីនេះតាមគាត់ផងដែរ៕