Home ព័ត៌មានអន្តរជាតិ អនុវត្តតាមវិធី៥នេះ ដើម្បីបញ្ចៀសគ្រោះថ្នា.ក់ពីការប្រើប្រាស់សម្ភារៈអគ្គិសនីក្នុងពេលមេឃភ្លៀង

អនុវត្តតាមវិធី៥នេះ ដើម្បីបញ្ចៀសគ្រោះថ្នា.ក់ពីការប្រើប្រាស់សម្ភារៈអគ្គិសនីក្នុងពេលមេឃភ្លៀង

103
0

យើងគួរតែចាប់អារម្មណ៍ពីការប្រើប្រាស់សម្ភារៈអគ្គិសនីពេលមេឃភ្លៀង និងត្រូវប្រុងប្រយ័ត្នបំផុត ពីព្រោះគ្រោះថ្នា.ក់ អាចឡើងគ្រប់ពេលវេលា ជាពិសេស ក្មេងតូចៗ ។ ចូរអនុវត្តតាម៥វិធីនេះ ដើម្បីការពារគ្រោះថ្នា.ក់ ដោយសារការប្រើប្រាស់សម្ភារៈអគ្គិសនីពេលមេឃភ្លៀង ដូចជា ៖

១-ឈប់ប្រើប្រាស់សម្ភារៈអគ្គិសនី ពេលមេឃភ្លៀង ៖ នៅពេលមានផ្គរលាន់ រន្ទះបាញ់ មេឃភ្លៀង គួរតែផ្អាកការប្រើប្រាស់សម្ភារៈអគ្គិសនីគ្រប់ប្រភេទ ដើម្បីការពារការខូចខាតដែលអាចកើតឡើងលើសម្ភារៈទាំងនេះ ក៏ដូចជាមានគ្រោះថ្នាក់ដល់ខ្លួនយើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxGeuUcl4ZQEybt8hAecWZGRbvSev9sK_v-H6L4-vdJOLY_f3zggGnabVr-VAgbWlI_T2j2JamZ08gYGLW0_bweP1riHmVgwhuG7eaoaL3X6406JX7kRsJos3jqK35ddFluu3FEhxXOH7-Smmwg_V8_0tVpmt3wC62e_CBIWmKaVSqK7ukxwFpKqkCDlaC/s700/photo_2025-03-14_14-18-45%20(2).jpg

២-កុំចាប់សម្ភារៈអគ្គិសនី ពេលដៃ ឬខ្លួនសើម ៖ គ្រោះថ្នាក់ដែលកើតឡើងដោយសារអគ្គិសនីជាញឹកញាប់ពេលរដូវវស្សា គឺបណ្តាលមកពីសម្ភារៈអគ្គិសនីឆ្លងភ្លើង ហើយយើងយកដៃសើមទៅចាប់វា នឹងអាចត្រូវភ្លើងឆក់ ។ ហេតុនេះ គួរចៀសវាងបើកកុងតាក់ភ្លើង ឬដោតខ្សែភ្លើង ពេលខ្លួនសើម ឬឈរនៅកន្លែងសើម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkiec9R23OY_S6EDPB2zD8o9Ay4gcq7o9V2ndUkn9VoKcRlK8SqUCMHD2VsyzvCvFB4iQSonZ0V2hz9gR68hloAeUyPrXi-x7TuSm3ZBiETtbeD4BM6lgXaa3xjBg1yvnORrZ0zdKz1XnW4h82xsYMQQ2UiNaq6GjT9S-XrgePiLNirAGFtOSRUR7UVQe1/s600/photo_2025-03-14_14-18-45.jpg

៣-ពិនិត្យមើល និងជួសជុលសម្ភារៈអគ្គិសនី ៖ ពិនិត្យមើលសម្ភារៈអគ្គិសនី និងខ្សែភ្លើងទាំងអស់ថា តើវាអាចប្រើបានឬអត់ ព្រមទាំងសង្កេតភាពខុសប្លែករបស់សម្ភារៈអគ្គិសនីផងដែរ ដូចជា ៖ សំឡេង ពណ៌ និងក្លិន នៅបរិវេណដោតកុងតាក់ភ្លើង ។ បើវាខូចខាត ឬធុំក្លិនឈ្ងៀម ចូរជួសជុលជាបន្ទាន់ ជាពិសេស សម្ភារៈអគ្គិសនីដែលយកទៅប្រើប្រាស់នៅក្រៅផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgox1pd2PtkV5cFVnzorUEFEtoHwRPLS88x31m6AHudKZ4lS-ZRexlH-pvqSUOg0bIange6teZULnK1BOaiiIKC0Nl4BmefTLg59y_djcIPCrJIdVhjo2h5d-pY2BQQY6HExh_p3wkDsCV1fXn7Az6vE5YGG4lWzGqjpy8aJLJxLgm0uITII4Fw11MITt-F/s900/photo_2025-03-14_14-18-46%20(2).jpg
៤-ប្រើប្រាស់ឧបករណ៍ការពារសុវត្ថិភាព ៖ ចូរដំឡើងឧបករណ៍ការពារភ្លើងឆក់ ដូចជា ៖ ឧបករណ៍ផ្តាច់ចរន្តអគ្គិសនីដោយស្វ័យប្រវត្តិ និងឧបករណ៍គ្រប់គ្រងថាមពល ជាពិសេស សម្ភារៈអគ្គិសនីស្រោបលោហៈ រួមមាន ៖ ទូរទឹកកក មីក្រូវ៉េវ និងម៉ាស៊ីនកំដៅទឹក ។ ក្រៅពីនេះ គួរបង្កប់ខ្សែភ្លើងក្រោមដីសម្រាប់ពេលឆ្លងភ្លើង គឺភ្លើងនឹងបញ្ជូនទៅក្រោមដី និងជួយការពារគ្រោះថ្នាក់ដោយសារការឆក់ខ្សែភ្លើង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBBq_KMS-7qFyQ1d4luw_qJnIuQWS3c0zVX4OhkBDO7qnGeHXSAsYyXZ70FDqmmZrawddEV_f7BvKwORT5HVVuRI40MuQFrtuJfodXLhgXjkvrycNEXMkyy8VvZoTTld-j41TCy1y0QUtYKJ2qPRPS08XKLxEutBQ4-qsW5BfpL9fTQWfUYL8bmAZcAcO0/s800/photo_2025-03-14_14-18-46.jpg
៥-ដកខ្សែសម្ភារៈអគ្គិសនីចេញពីកុងតាក់ភ្លើង ពេលប្រើប្រាស់រួច ៖ ក្រោយឈប់ប្រើប្រាស់សម្ភារៈអគ្គិសនីគ្រប់ប្រភេទ កុំភ្លេចបិទកុងតាក់ភ្លើង និងដកខ្សែភ្លើងសម្ភារៈអគ្គិសនីចេញពីកុងតាក់ភ្លើងគ្រប់ពេលវេលា ៕