ស្រ្តីអនាថាម្នាក់ដែលអៀវស.ពកូនហើយខ្វះទីពឹងបានបង្កឱ្យសាធារណជនមានចិត្តអាណិតអាសូរជាពន់ពេកខណៈមានសប្បុរជនជាច្រើនបានជួយស្រ្តីនោះជាថវិកានិងបាននាំយកសពកូនរបស់គាត់ទៅធ្វើបុណ្យ។ ជាមួយនឹងរូបភាពដ៏រំជួលចិត្តឥតឧបមាតារាចម្រៀង ជី ដេវិត ញឹកញាប់តែងមានចិត្តសប្បុរសជួយមនុស្សជាច្រើនក៏មិននៅស្ងៀមបានទៅវត្តចាក់អង្រែចូលរួមរំលែកទុក្ខដោយផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimSKWGT2LIGF6Dg_Xfl-ah1CkAJG43x1mX3I_BSXhna3y1RGuegcqNEQ18HPHTL7y3IgRh5eQV5mAvM3DDCURWEG54QSV785RncnN_yRhQaj3JVTRYg3-Q9Nwel7M2NB_UiymdI9REqded20AMYH_CipW3MQ7MoP59Zio-U0g-tY0brlOsxugZlM_xRY5E/s2048/image_2024-09-24_09-44-27.png
នៅលើបណ្តាញសង្គមទិកតុកហ្វេនរបស់ ជី ដេវិត បានចែករំលែកវីដេអូខ្លីមួយដោយឃើញតារាចម្រៀង ជី ដេវិត សួរនាំកន្លែងស្រ្តីទុរគតម្នាក់នោះដោយអក្សរនៅលើវីដេអូបានបង្ហាញថា «Idol G Davith បានមកដល់វត្តចាក់អង្រែដែរ មកកន្លែងបុណ្យសពម្តាយអៀវកូនស្លាប់លើខ្នង»។ ក្នុងវីដេអូខ្លីនេះគេបានឮសំឡេងថា ជី ដេវិត បានឃើញការផ្សព្វផ្សាយនៅលើបណ្តាញសង្គមគាត់ក៏មកចូលរួមដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhwFYKybRWoZu3T1gx8WrcxCmF6fdjdqUYB5mI5r5-wo766vjfZYnlfNPif5rW_67XMdcrhCrskJZ0ME4REHGZ8ynjJNi3ryyV3uWYHqER7GNhYhrDn-fofL0AP08rL43JEc5HqVA4x7ER60E0EpoLcykPJlCV5ppPWoXj2joeROC0P5Md-sptme3sp-0Q/s2048/image_2024-09-24_09-44-28.png

ទឹកចិត្តសប្បុរសរបស់ ជី ដេវិត បានធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តក្នុងនោះសូម្បីតែខម្មិនមួយចំនួនបានអះអាងថាជាហ្វេនរបស់ VD តែមានការពេញចិត្តចំពោះទង្វើល្អរបស់ GD ។ អ្នកលេងទិកតុកបានខម្មិនថា «ខ្ញុំជាfan VD តែពេលឃើញចឹងខ្ញុំ Respect, គាត់តែងតែជួយគេច្រើនណាស់តែគាត់មិនឱ្យគេផុស តែនេះគេថតគាត់មុន, បងវីតទឹកចិត្ដល្អមែន, គាំទ្ររាល់អំពើល្អ, ជ្រើសរើសធ្វើFanគាត់មិនខុសទេចូលចិត្តជួយគេតែមិនដែលចេះថតបង្ហាញអ្វីឡើងគឺជួយដោយស្ងាត់ៗ, I’m fan vd but I’m គាំទ្រទង្វើល្អក្នុងសង្គម…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLScfEbUuEcNYDScOE7lzLyOoC4Q3HIBpfAEepiF7XXW32qp1FDfza5XvzENPGdMc_HietiL8tNBkjAqpWHRkHNfmtnswpCQtK0clKS1obkc31JBxrU_flnSgFM08MTrGUy0DVx1jO64wk8tUbGQaYmaZyjB-92j1OttOMVMc-nWIlVl8WoeNp1YVp7AOZ/s2048/image_2025-03-15_09-01-47.png

នេះមិនមែនជាលើកទីមួយនោះទេដែលតារាចម្រៀង ជី ដេវិត មានសណ្តានចិត្តល្អជួយទៅដល់អ្នកខ្វះខាតជាក់ស្តែងកន្លងមកថ្មីៗនេះលោកក៏បានជួយជាថវិកា៥០០ដុល្លារទៅដល់ នាដការីរបាំព្រះរាជទ្រព្យ សាលី ស្រីមាស ដែលមានបញ្ហាសុខភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizoWw8XMspFKScUSCpncSdRaJGmIYbjR9qBNeYaIy6lILioCAMBRiUVHNtEfMgYTIy6U1_O8IQMPsHvRxoi-IBa8FO38pkYcvEMdGz4jJEC30-Lu8tlSxHjPvGbKm5IvzyDMCwnPrKPG_NZOQcy0bzx8PZ9NYptvIAwBU4tvhBFUqsR1XGIAqborUI5Zay/s1280/photo_2025-03-15_06-59-23.jpg
កាលពីឆ្នាំ២០២៤ ជី ដេវីត ក៏បានប្រកាសជួយឧបត្ថម្ភលើការសិក្សាក្មេងប្រុសម្នាក់ឈ្មោះថា ញ៉ ឆានីត ដែលមានឪពុករត់ចោលតាំងពីតូចរស់នៅជាមួយជីដូនដើរសុំទាននិងម្តាយដើរលាងចានឱ្យគេនូវទឹកប្រាក់២០០ដុល្លារក្នុងមួយខែក្នុងរយៈពេលពេញ១ឆ្នាំ។ លោកក៏បានចូលរួមបរិច្ចាគឈាមក្នុងមូលនិធិ នី មុន្នីនាថ រួមទាំងអំពើសប្បុរសធម៌ជាច្រើនទៀត៕