សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ ដោយដកយកដីមកវិញ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhdP5jAZjdDm9tZmcmhXlGVt-wPTc_FtHlFu2ePdMy2x_QN_wVbHV70Fb2Brbcnz2JhnPXrF_4P8fXyNjfyqSlpx4vzLuhAUJmVmsBOAlCzXNko4x55MyvePIc9wV05kM6SujCa0KdU-i7MwJNAHp2K7Pgd5qLCF76qElWHfBGvh8rniVSx-l69nKBjt0E/s1280/image_2025-03-15_09-49-54.png
បើតាមក្រុមការងារអន្តរក្រសួង រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ បានធ្វើការចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានកិច្ចព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយព្រមប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQR-Up3c0qULRlLsjmMcs172ApI681jnjMJVxspepbaLKnAG9dp6gcm3RI4gqihWUxouZtWrbeksPAByOhHE7Bp24fo_dhlAH07d48DCRunV7fRAIo09SbYj1xu8n3rBHwmUHR0BFl3tuef63PlgsQEPmcXdAAM6Pm_TvqC56bZotfp2zzHgSW2BqxWA0j/s1280/image_2025-03-15_09-49-55.png

ក្រោយពីបានដកបង្គោលព្រំដី មានការសាទរពីសំណាកសហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែលសម្តេចនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFYK0CZxq0chr-50zvFq_xpkeDoQ6Vfl4dFiv52LW5vovZFMqSIQphUlZAdOMWphCxTq2xMfowOyxwdEPURZj0mGFtfbC3cRp5e4h9JpRqC7XTe52sWF2U-cp09elq3viUQ7A1GeomuSg6Fq_f1ZfrdzeysM3-9UPF8LqYuOfIy18WHIIauL0dOtInOjZi/s1280/image_2025-03-15_09-49-57%20(2).png

គួរបញ្ជាក់ថា ខ្នងផ្សារ ប្រៀបបានជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ ដែលជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរនាប៉ុន្មានឆ្នាំចុងក្រោយនេះ៕