ប៊ី សុធារី បេក្ខភាព Miss Cosmo Cambodia 2025 បានទម្លាយប្រាប់ហ្វេនៗរបស់ខ្លួនក្នុងកិច្ចសម្ភាសន៍មួយក្នុងថ្ងៃបំពាក់ឈៀងកុំឱ្យព្រួយបារម្ភចំពោះរឿងកុងត្រាជាមួយក្រុមហ៊ុនចាស់ព្រោះនាងមុននឹងសម្រេចចិត្តធ្វើអ្វីមួយគឺគិតមុនគូរមិនឱ្យខ្លួនឯងឬអ្នកដទៃមានផលលំបាកនោះទេ។ ក្នុងនោះដែរ ប៊ី សុធារី ថាកុំឱ្យមានការស្អប់ចំពោះភាគីម្ខាងៗដែលន័យនេះនាងចង់សម្តៅជាខ្លួននាង និងលោកស្រី អ៊ឹម សុគន្ធា ។

នៅក្នុងបទសម្ភាសន៍ ប៊ី សុធារី បាននិយាយថានាងសម្រេចចិត្តដាក់ពាក្យប្រកួតក្នុងកម្មវិធីថ្មីនេះក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះប៉ុណ្ណោះដោយសារតែបំពេញបំណងប្រាថ្នារបស់ហ្វេនៗរួមទាំងក្តីស្រមៃរបស់នាងក្នុងការតំណាងប្រទេសកម្ពុជាលើឆាកអន្តរជាតិ ខណៈកាលមុនបានខកខានឱកាសដោយសារតែមានរឿងហើយណាមួយនាងក៏ចង់បាន Tittle ថ្មីមិនចង់បាន Tittle កាលពីឆ្នាំកន្លងមកនេះទេ។

ជុំវិញមានការព្រួយបារម្ភរបស់ហ្វេនៗទៅលើកុងត្រាជាមួយក្រុមហ៊ុនចាស់ ប៊ី សុធារី បាននិយាយថា នេះជារឿងសម្ងាត់របស់នាងនិងក្រុមហ៊ុនចាស់ហើយមានចំណុចខ្លះមានការយល់ច្រឡំមួយចំនួនដែលធ្វើឱ្យមានការយល់ច្រឡំទៅវិញទៅមកហើយយើងក៏ព្យាយាមដោះស្រាយដោយសន្តិវិធី ដោយសុំមិនបញ្ជាក់ថាកុងត្រានោះរបៀបមិច។ ជាមួយនឹងការបកស្រាយនេះ ប៊ី សុធារី ហ៊ានអះអាងថា មុននឹងនាងសម្រេចចិត្តចូលរួមប្រកួតនាងដឹងខ្លួនឯងច្បាស់ថានាងបានធ្វើអ្វី ដោះស្រាយអ្វីខ្លះអាចដាក់ពាក្យចូលប្រកួតហើយមិនប៉ះពាល់ដល់កិត្តិយសខ្លួនឯងនិងគ្រួសារព្រោះនាងជាមនុស្សម្នាក់មុននឹងធ្វើអ្វីមួយគឺគិតគូរមិនថានាងឬមនុស្សជុំវិញខ្លួនមានបញ្ហាអ្វីទាំងអស់។

បេក្ខភាពលេចធ្លោរូបនេះបានបន្តដោយការសំណូមពរកុំស្តាប់នរណាម្នាក់មិនថាខាងណាក៏ដោយដោយចង់ឱ្យយល់ថារឿងខ្លះមិនអាចស្តាប់តែម្ខាង ប៉ុន្តែមិនប្រាកដថាម្ខាងទៀតអត់បកស្រាយគេខុស ហើយដ្បិតថានាងមិនបកស្រាយនាងទទួលខុសឬនាងបកស្រាយហើយខាងនេះខុសនោះទេ រឿងគ្រប់យ៉ាងគឺនាងចង់ឱ្យបញ្ចប់ដោយរលូន៕










