តារាចម្រៀងល្បីប្រចាំប្រទេសប្រឡូកក្នុងអាជីពមិនតិចជាង២ទសវត្សរ៍លោកឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញវប្បធម៌ខ្មែរក្នុងទម្រង់ «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ជាលើកដំបូងក្នុងអាជីពលើបទចម្រៀងអបអរបុណ្យចូលឆ្នាំខ្មែរ។ ជាមួយនឹងការចូលរួមលើកស្ទួយវប្បធម៌ខ្មែរនេះតារាចម្រៀងមានងារជាឧកញ៉ារូបនេះបានគាំទ្រពេញទំហឹងចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈនិងប្រសាសន៍រាជរដ្ឋាភិបាលបទចម្រៀងរ៉េបមិនចាំបាច់ទាល់តែមានពាក្យជេរប្រមាថ អសុរោះ…។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdZtSwnzlCO-LEM28E_iIaeBJlsuUGrDSFCK-N3eYmditushe0bQ74-ZFpaX2tlITDF98SBE2GxJLAKy6KNSb4AfEROQdr57WLr_M0DB6PgyHFj0dz9SzKxGta8VBssnNk8XyT5_DmbfWO0TVlv-Vlkgh_n0hcgGoMe6xPO8VDrN42VGRzQ3vWKP5wUBap/s1920/image_2025-03-14_09-01-19.png

ជឿជាក់ថាទស្សនិកជនប្រាកដជាស្គាល់តារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត ជាក់ជាមិនខានដែលលោកបានបម្រើវិស័យសិល្បៈអស់រយៈពេលជាច្រើនឆ្នាំមកហើយទោះបីជាប៉ុន្មានឆ្នាំចុងក្រោយនេះរូបលោករងនូវការមិនពេញចិត្តពីសំណាក់អ្នកគាំទ្រមួយចំនួនក្តី។ ទោះជាយ៉ាងណាឧកញ៉ា ខេមរៈ សិរីមន្ត នៅតែបន្តជាមួយនឹងអាជីពរបស់ខ្លួនដោយខិតខំប្រឹងប្រែងផលិតបទមានគុណភាពជាពិសេសលើកស្ទួយវប្បធម៌ខ្មែរឱ្យស្របតាមការគាំទ្ររបស់ខ្លួននាពេលកន្លងមក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9GfwyosN64AdSrYMD-L4UBad8pDfU0CmNGQdTwf7zhDRERcsyzv0Cj98usazeffqmAFy3WoDl_b1NwZRRP-ehdLJ_Qa1d1K5R97Wmg8DFgCha6ADV8KhyphenhyphenAehgfUTjPMuZ0dPBO3m_SZAzpFLiC4Fs0NSO9g9-swKUb7_Sf4f9BX2-w0J1CesFGHHl_aQw/s2048/image_2025-03-14_09-01-13.png

ជាក់ស្តែងនៅព្រឹកថ្ងៃទី១៤ មីនា នេះឧកញ៉ា ខេមរៈ សិរីមន្ត បានទម្លាក់បទចម្រៀងថ្មីរបស់ខ្លួនជាចង្វាក់បែបកន្ត្រឹមមានចំណងជើងថា «ព្រមទៅយកបងធ្វើប្តី» ដែលមានតួឯកស្រី កុយ អេនណា ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះ។ អ្វីដែលកាន់តែពិសេសតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញទស្សនីយភាព «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ក្នុងបទចម្រៀងជាលើកដំបូងក្នុងអាជីពរបស់ខ្លួនប្រកបដោយភាពសោមនស្សរីករាយជាទីបំផុត។ មិនត្រឹមតែបង្ហាញ «ល្ខោនខោល» និង «ល្ខោនស្បែកធំ» ឧកញ៉ា ខេមរៈ សិរីមន្ត បានបញ្ជាក់ដែរថាបទខាងលើនេះក៏បានលាយបញ្ជូលឈុតសំលៀកបំពាក់ជនជាតិដើមខ្មែរលើខណៈលោកផ្ទាល់បានគ្រងឈុត«ស្ដេចស្វាស»លើកដំបូងក្នុង MV ថ្មីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLL0l8NnXKfSozN7gpgFTSKmXG2LMuMuYYu9FCARpyfKXUHzzvnBDnLO4az3zD_tW7HqT1xBQsfaRnAgXfMer2DrVaTt75ekeoh-2Yojj70HZ5GpsTHJtlh9Lu7Iht0VETOzyBiRlyKux5lKwK2N3zOAFQIFnlq5aCTRnQkiT96oZqk5UuK7idgJrsAOYX/s2048/image_2025-03-14_09-01-11.png

គួរបញ្ជាក់ផងដែរថា ឧកញ៉ា ខេមរៈ សិរីមន្ត គឺជាតារាចម្រៀងមួយរូបចេញមុខគាំទ្រពេញទំហឹងចំពោះប្រសាសន៍ថ្នាក់ដឹកនាំ និងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ស្នើទៅកាន់ក្រុមអ្នកចម្រៀងរ៉េប និងតារាចម្រៀង មិនត្រូវប្រើប្រាស់ពាក្យជេរប្រមាថ ដើម្បីកុំឱ្យលើសព្រំដែនសីលធម៌៕