Home ព័ត៌មានអន្តរជាតិ កប៉ាល់ហោះដំបូងបង្អស់របស់អាមេរិក បានសាកល្បងដឹកជញ្ជូនអ្នកដំណើរដោយជោគជ័យ!

កប៉ាល់ហោះដំបូងបង្អស់របស់អាមេរិក បានសាកល្បងដឹកជញ្ជូនអ្នកដំណើរដោយជោគជ័យ!

236
0

ធ្លាប់តែឮចាស់ៗហៅយន្តហោះថាជាកប៉ាល់ហោះ តែឥឡូវនេះកប៉ាល់ចេះហោះមែន កប៉ាល់កូនកាត់យន្តហោះអគ្គិសនីដែលមានឈ្មោះថា Viceroy Seaglider អាចរត់នៅលើទឹកដោយប្រើអ៊ីដ្រូហ្វូល ឬហោះហើរក្នុងរយៈកម្ពស់ពី ៩ ទៅ ១៨ ម៉ែត្រពីលើទឹកដោយជោគជ័យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNuI5QT2voSpEVG0j34s7CnU-A_HlKdxgzKeOmMZuO0XcxAZb7-xnDiNAgWjllq3I9fhdBZ_H3DbTECyTa0_tMups0Q9hlXqdfk6xfMZYWSb9fXREsEk1mJzfLaEEmoUN79ECmqV-_ZdUq46f0vBC2StVQRHMPPJWxhzGZYXWqg5DFuiy0rSqaDCkhkTHH/s1000/photo_2025-03-13_13-42-24.jpg

Viceroy Seaglider គឺជាកប៉ាល់កូនកាត់យន្តហោះអគ្គិសនី ដែលផលិតដោយក្រុមហ៊ុន Regent Craft របស់អាមេរិក បានចាប់ផ្តើមធ្វើតេស្តសាកល្បងដឹកអ្នកដំណើរលើកដំបូងដោយជោគជ័យ ជាមួយនឹងគំរូយន្តហោះដែលមានទំហំពេញ ដោយបង្ហាញពីគំនិតរបស់ក្រុមហ៊ុនសម្រាប់ប្រភេទកប៉ាល់ធ្វើដំណើរតាមសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizcvIN9khEWB7ZODXHQtrxvd0TFv9ZkPe35IrCVl6N-25I2dfnRmGGHlvB8o-itB4u7OChyphenhyphenYfU8rJLk7U3RsA-AUE_5jIS2EoeFvTMbr613JmawXOtVA4kjut927eq4x71JR3jOGErYZJRjTQ8Ch22ASmmJUV4Fagwb61nQS3HOlu29vcds7szhi5Y9_x-/s1200/photo_2025-03-13_13-42-25%20(2).jpg

កប៉ាល់កូនកាត់យន្តហោះអគ្គិសនី Viceroy Seaglider មានសមត្ថភាពផ្ទុកអ្នកដំណើរ ១២ នាក់ និងសមាជិកនាវិកពីរនាក់ រួមទាំងអាចដឹកទំនិញបានប្រហែល ១,៦០០ គីឡូក្រាម ក្នុងល្បឿនជិះទូក ៣០០ គីឡូម៉ែត្រក្នុងមួយម៉ោង។ កប៉ាល់នេះក៏អាចរត់លើទឹកដោយប្រើអ៊ីដ្រូហ្វូល ឬហោះហើរក្នុងរយៈកម្ពស់ពី ៩ ទៅ ១៨ ម៉ែត្រពីលើទឹកទៀតផង នេះបើយោងតាមគេហទំព័របរទេស New Atlas ដែលបានរាយការណ៍កាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៥។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaSG2Y1fopbNu3GEkle7lrqByq_6aPhqU0cYoUbrQtYMGK3z7CQ2ej5QEIKhj1ivOQHZTq3qf8Lh8nU6Z-gBIWhxzcXvH1Gw_X1tMAXFZvNVHc9F3f2sGeKX2HMxhrNH_nbWeHzGJ0-qsFPqfMJtj5hrTLq1Gpx_z3II9l5NYXEBMVt0lbqapz_Puu9obu/s1000/photo_2025-03-13_13-42-25.jpg

កាលពីខែកញ្ញាឆ្នាំមុន ក្រុមហ៊ុន Regent Craft បានទទួលការយល់ព្រមពីឆ្មាំឆ្នេរសមុទ្រអាមេរិក ដើម្បីសាកល្បងគំរូនេះ ហើយឥឡូវនេះយើងបានធ្វើតេស្តដោយជោគជ័យ។ គំរូកប៉ាល់កូនកាត់យន្តហោះអគ្គិសនី មានទំហំដូចនឹងកំណែផលិតនាពេលអនាគត ដែលមានប្រវែង ១៦,៨ ម៉ែត្រ និងស្លាបប្រវែង ១៩,៨ ម៉ែត្រ។ ការសាកល្បងថ្មីនេះបានសរបញ្ជាក់ឱ្យឃើញ ពិភពលោកកាន់តែជឿនលឿនហើយ ដោយមានបច្ចេកទំនើបៗជាច្រើនគ្រោងនឹងដាក់ដំណើរការនាពេលអនាគត។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlL1bi2qbYNWPHPKVzHXZg5GddY0AkAdT82Nx9Tpeq8m7ACh-YIS7R5EHLrN2TKc8ISKe1uW_GAhqGn4Sgoti1USIJfyWNsADU7TKoLGmnRze-WXduBCnwpyQ9WLBFD3DOoFLIOkijB0B09K_n6crwrkt2SxOQH_sf2yx3y8Kr-5N1iIxlApLTp3vjXxyZ/s1200/photo_2025-03-13_13-42-27.jpg

ការសាងសង់ និងអភិវឌ្ឍកប៉ាល់កូនកាត់យន្តហោះអគ្គិសនីនេះ ក៏មានគោលបំណងដឹកជញ្ជូនអ្នកដំណើររវាងកោះត្រូពិច ក៏ដូចជាដឹកជញ្ជូនទំនិញ និងជួយក្នុងការឆ្លើយតបទៅនឹងភាពអាសន្ននានាផងដែរ។ យោងតាមក្រុមហ៊ុន កប៉ាល់ហោះ Viceroy Seaglider បច្ចុប្បន្នគឺទទួលបានការបញ្ជាទិញយ៉ាងច្រើនជុំវិញពិភពលោក ជាមួយតម្លៃជាង ៩ ពាន់លានដុល្លារក្នុងមួយគ្រឿង៕