ទីងមោង គឺជារូបតំណាង ដែលគេធ្វើឡើងដោយក្រណាត់សំពត់ឬខោអាវចាស់ៗដែលលែងប្រើកើតទៅ ពាក់ពីលើឈើខ្វែងរុំដោយចំបើង ជួនកាលមានទាំងពាក់មួកឱ្យផង ដើម្បីឱ្យមានរូបរាងដូចជាមនុស្ស។ នៅតាមស្រុកស្រែភាគច្រើនគេធ្វើវាឡើងនៅរដូវរំហើយ រឺរដូវស្រូវទុំ ដើម្បីបន្លាចសត្វចាបកុំអោយវាចុះមកស៊ីស្រូវ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkH37ych2WYZRy31ivf-0b4Kx-SGS6XN7qwdj5CyoyVnWCJRAnpOjPPg7bW9e-HXFBloSdqkFRIyEfis97TAur40uURQADwIhGZ4JgUIm4ohdPFL5HIE43q_izXhd7vsK8SBh_Ib3a6w0N8pUnGutZJ_vqaiqM5uKFB99ztjchY15kh64Akd1Yr6dqrL_4/s1199/photo_2025-03-12_16-46-21.jpg

ដោយឡែក មានជំនឿមួយទៀតដែលមិនទាក់ទងនឹងការបន្លាចសត្វចាបឡើយ ប៉ុន្តែទាក់ទងទៅនឹងខ្មោច ព្រាយ ដែលបង្កើតជម្ងឺឆ្លងរាតត្បាត មានអាសន្នរោគ ឬអុតធំជាដើម។ ជាទូទៅវាកើតមាននៅតំបន់ដែលក្សត់ទឹក ហើយមិនមានអនាម័យដិតដល់ នារដូវប្រាំងក្តៅខ្លាំង ដូច្នេះក៏បង្ករជំងឺរាតត្បាតនៅក្នុងភូមិនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEixoGKIolqgFK2vpH44xobx_FVVJG5wT8pWA3ajpXENGG3pvTPO04N1DZD1juMdh4OJupNE1Tk6XnHzwUmIoFRVdEcrbmmcQOUBbg1n0-ufvQIHEbuu0QGjuSyahKQcNoMuqCZC-Xt_bdnBBZbony6GCMeyAsh1XDPyhNsz8UxaKI2F_YCWNeQHVpu0bYmn/s1280/photo_2025-03-12_16-46-18.jpg

កាលណាមាននរណាម្នាក់រងគ្រោះ គេតែងរកវិធីបញ្ចៀសខ្មោចចង្រៃនោះឱ្យចេញពីភូមិកររបស់គេ ដោយវិធីនោះ គឺគេយកឆ្នាំងដីចាស់ដែលខូចខាតអស់ទៅហើយមកគូរដោយធ្យូងឱ្យមានមុខមាត់គួរឱ្យខ្លាចនៅលើគូថរបស់វា និងជួនកាលគេគូរទម្រង់មុខអាក្រក់នោះនៅលើបន្ទះក្តារ រឺអ្វីមួយក៏បាន ហើយគេយកឆ្នាំង រឺបន្ទះក្តារនោះទៅពាក់លើរបងផ្ទះរបស់គេ ជាពិសេសនៅជិតមាត់ទ្វារចូលផ្ទះ។ ដូច្នេះវាក្លាយជាទីងមោង ដូចដែលបានរៀបរាប់ខាងលើ ដោយគេតំណាងវាថាជាយក្ស, ពួកអាសោរ មានរាហូជាដើម (ព្រោះវាមានមុខគួរខ្លាច) បានឈរនៅមាត់ទ្វាររបងរារាំងខ្មោចឧបទ្រព មិនឱ្យចូលភូមិហាក់ដូចជាទ្វារបាលដូច្នោះដែរ។ ហើយបន្ទាប់ពីចប់រដូវកាលនោះ គេនឹងរុះរើចេញ រឺដុតចោលដើម្បីអោយឧបទ្រពចង្រៃរសាត់ទៅតាមរូបទីងមោងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuJrUB51wLj__54n6-X05UVZQbKYIl2iPtrQ9mfOFN_7OfF_V6FlYe6iSN8_8pT6612Q3r8UteP75UxdeTWYX4qZuGsv6yS9h2SfWJ-H-y62h7P1Vg58E8FUZoKnSbBeIakfefJshdg_W7WH91eZ_xna7meZ7RvfwTKhJAbuFsy8VRQNrsUF4Ct3IeJS1u/s1280/photo_2025-03-12_16-46-19.jpg

ក្រោយមកទៀត ទំនៀមទម្លាប់នោះក៏ចេះតែធ្វើបន្តមករហូត ដោយអោយតែដល់ខែក្តៅ ទោះជាមាន ឬក៏គ្មានជម្ងឺរាតត្បាត ក៏អ្នកភូមិអ្នកស្រុកខ្លះនៅតែដាក់រូបទីងមោងនេះជាប់ ទុកបន្លាចខ្មោច ព្រាយនៅតាមទ្វារច្រកចូលផ្ទះ ឬដីភូមិករផ្សេងៗដដែល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiBDNCPfmATbhIQdJCilO-NDg-a09W8dJUfGOxlZlQN5HE4mIq6eqbDiBpbgm-fj_MdYy1BOjnjionrvViWzqHkwATTTgiLGIxMdGiY-grbkj8LhZXUwGdomXeYsvFX1o7Qu0G1YYEWlzoQnTDrHzDxs3ky-a43Qqt7hDnEdJmt78PE9GMpXMjsownkWj/s1050/photo_2025-03-12_16-46-20.jpg

យោងតាមគំនិតដើម តាមពិតគេព្យាយាមធ្វើវាឡើងឱ្យខ្មោចខ្លាច រឺបន្លាចចាបទេ ប៉ុន្តែសព្វថ្ងៃនេះបើសង្កេតមើលយើងឃើញថា ទីងមោងដែលគេធ្វើឡើងអោយក្លាយជាអ្នកបន្លាចខ្មោចមានរូបរាងជាមនុស្ស មុខមាត់គួអោយខ្លាចនេះ បែរជាបញ្ចេញភាពកំប្លុកកំប្លែង មានមុខមាត់គួអោយចង់សើចស្ទើរតែភ្លេចតួនាទីដើមរបស់វាទៅហើយ៕