ថ្មីៗនេះប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់បានរាយការណ៍ថា Liu Yifei អាយុ៣៧ឆ្នាំកំពុងមានទំនាក់ទំនងស្នេហាជាមួយលោក Yu Chengdong អាយុ៥៥ឆ្នាំ ដែលជា CEO របស់ក្រុមហ៊ុន Huawei។ ពាក្យចចាមអារ៉ាមនេះបានចាប់ផ្តើមនៅពេលដែល Liu Yifei និង CEO រូបនេះ Follow គ្នាទៅវិញទៅមកនៅលើ Weibo កាលពីប៉ុន្មានថ្ងៃមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg34uORPOjvxYFUVdPA_pnA23klrU3-c10xwZMDZ7S7PE1fAU4Z8lSnJbNXaADFSEei4YDyUXKEXoCUkVUM72jZlURWnKRsUbownPKQdlT5kJPnWME7NbxDNX6INLhuf8MtisNsBM9g98aUJG6xCoy-qzFwxr6a7BeU-L52oPWMZcmWvy4Z-5d0-U5CKtU0/s1600/image_2025-03-13_11-37-18.png

អ្នកជំនួញដ៏ល្បីរូបនេះ ក៏បានចែករំលែកវីដេអូនៃរថយន្ត Huawei របស់ខ្លួនដែលតុបតែងដោយផ្កាកុលាបពណ៌លឿងជាច្រើន។ តាំងពីថតរឿង The Tale of Rose មក Liu Yifei តែងតែទាក់ទងជាមួយផ្កាកុលាបពណ៌លឿង ដូច្នេះហើយពាក្យចចាមអារ៉ាមបានលេចចេញមក។ ចំពេលមានពាក្យចចាមអារ៉ាមដែលកំពុងបង្កចលាចលក្នុងមតិសាធារណៈ អ្នកជំនួញ Yu Chengdong បានបញ្ជាក់ថាលោកមិនដែលជួប Liu Yifei ទេ។ សំខាន់ជាងនេះទៅទៀតប្រព័ន្ធផ្សព្វផ្សាយ Sohu ក៏បាននិយាយដែរថា CEO Huawei បានរៀបការជាយូរណាស់មកហើយ និងមានគ្រួសារដ៏មានសុភមង្គលខ្លាំងណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ7NxwgFxCciO5XbWVOlP2nrkUlr3uh5Pm_nCTLCX0UOcxHfNnCImmp38wizfccOs7d-txG4lrPbvBnKGMgMol9t7PBSDlPWsCukliCJoWLLJQ2CRtEHv4JcjDa5ySenk2zEvIWQMO8hJHcg3DO3iZ5K6L73RomFkoCtdkbJCblyALHbqG1J9O5TPLxnYN/s1530/image_2025-03-13_11-37-17%20(2).png
ទន្ទឹមនឹងនេះរូបភាពនៃរថយន្តរបស់លោកដែលត្រូវបានតុបតែងលម្អដោយផ្កាកុលាបពណ៌លឿងជាច្រើននៅជុំវិញគឺគ្រាន់តែជា «ឈុតខ្លីៗ» សម្រាប់ការសហការគ្នារវាងក្រុមហ៊ុន Huawei និង Liu Yifei ។ ដូច្នេះហើយ ព័ត៌មានដែលរាយការណ៍ដោយប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ ត្រូវបានបដិសេធទាំងស្រុង ខណៈក៏មិនមានព័ស្តុតាងជាក់ស្តែងណាមួយដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd-BfLRAHWiCaFoHy5VyPdOJVC8R-L5jGJ5b2z5XT60zMwKp9UNpb_zKOd6gvzfXKSS-zmBiPBNV6gyhSesS3wfH3URZONoedUQQjEpefI5d-z3ioZ_913dF0gYd1Wr9eyy2l7EiOb3JdtnaSlK1XFHDZ7hbsIuY1gJvfOksiNWM0aOPH9lXgSbFMMNX7E/s1241/image_2025-03-13_11-37-16%20(2).png

ក្នុងរយៈពេលកន្លះឆ្នាំមកនេះ Liu Yifei មានពាក្យចចាមអារ៉ាមស្នេហាជាច្រើន។ Liu Yifei ធ្លាប់ត្រូវបានគេសង្ស័យថាបានណាត់ជួប Li Xian Liu Jianan ហើយថ្មីៗនេះមានពាក្យចចាមអារ៉ាមជាមួយនឹង CEO Huawei ទៀត។ ទោះបីជាយ៉ាងណាក៏ដោយ មិនមានព័ស្តុតាងណាមួយបញ្ជាក់ពីជីវិតស្នេហារបស់ Liu Yifei នោះទេ ហើយនាងក៏មិនបានផ្តល់ការឆ្លើយតបជាផ្លូវការណាមួយដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEikyB-f-oIZ5GoQ8mO6Gtsogx_RoEE0qbIvfUzpKicjpsPGHkV4Bzj3mT9aAqPUIBs0kBxYjRWkRURuXoD4-PBvsgZQmDsUtnSQmOOfTdGzmNXFpiRkYgQPhksaj2qZR8vbo4SXeQ_Uz4Wkd3UrcSbAvUSpxb_JAub2yhA5_6KzL83rqGxVYhSWy-zONQ4M/s1370/image_2025-03-13_11-37-17.png
គេដឹងថា Liu Yifei មានទំនាក់ទំនងស្នេហាជាសាធារណៈជាមួយតារាសម្ដែងកូរ៉េ Song Seung-heon ម្តងគត់ក្នុងឆ្នាំ២០១៥ ហើយបន្ទាប់ពីស្រលាញ់គ្នាជាង២ឆ្នាំពួកគេក៏បែកគ្នាទៅ។ ជិតដប់ឆ្នាំបានកន្លងផុតទៅហើយ Liu Yifei មិនបានបង្ហាញអ្វីអំពីជីវិតឯកជនរបស់នាងម្តងទៀតឡើយ។ ក្រៅពីផ្ដោតលើការងារ អ្នកគាំទ្រឃើញតែនាងដើរលេងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្ដិហើយមិនមានណាត់ជាមួយនរណាម្នាក់បង្ហញជាផ្លូវការឡើយ៕