មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកកិច្ចប្រជុំសិក្សាបឋម គម្រោងសាងសង់បណ្ដាញរថភ្លើងក្រោមដីឬម៉េត្រូ(Metro )នៅរាជធានីភ្នំពេញ។.png)
កិច្ចប្រជុំនេះ ធ្វើឡើងដើម្បីពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសិក្សាគម្រោង ព្រមទាំងធ្វើការពិភាក្សា និងប្រមូលធាតុចូលលើរបាយការណ៍ចាប់ផ្តើមពីសំណាក់អ្នកជំនាញការ ទីប្រឹក្សា និងភាគីពាក់ព័ន្ធ។.png)
ក្រោយកិច្ចប្រជុំ ភាគីពាក់ព័ន្ធទាំងអស់ក៏នឹងធ្វើការចុះទស្សនកិច្ចសិក្សាបន្ថែមទៅតាមទីតាំងដែលបានកំណត់ក្នុងបណ្តាញផ្លូវរបៀងធំៗក្នុងរាជធានីភ្នំពេញ, ស្ថានីយរថភ្លើង, អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, អាកាសយានដ្ឋានអន្តរជាតិតេជោ និងតំបន់អភិវឌ្ឍទីក្រុងរណបថ្មីៗ ដើម្បីកំណត់ខ្សែផ្លូវ អាទិភាព សម្រាប់សិក្សាលទ្ធភាព ក្នុងការសាងសង់ បណ្តាញដឹកជញ្ជូនសាធារណៈក្រុង ក្នុងរាជធានីភ្នំពេញនាពេលអនាគត ។
បើតាមក្រសួងសាធារណការបញ្ជាក់ថា ការសិក្សានេះគ្រាន់តែជាការសិក្សាលើការដឹកជញ្ជូនសាធារណៈក្នុងក្រុងភ្នំពេញមួយបែបទៀត ដើម្បីបំពេញបន្ថែមលើការសិក្សាការដឹកជញ្ជូនសាធារណៈ៕










