OG Golden ជាម្ចាស់ពានថ្មីថ្មោងក្នុងកម្មវិធីប្រលងចម្រៀងរ៉េបត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្រោយពីបានទម្លាយពីជីវិតតស៊ូរបស់ខ្លួនមុននឹងក្លាយជាម្ចាស់ពាននិងបានលើកឡើងពីការជួលផ្ទះក្នុងមួយខែ១៨០ដុល្លារ។ ការបញ្ចេញតួលេខនៃការជួលផ្ទះខាងលើនេះក្នុងនាមជាអ្នកដឹកជញ្ជូនមួយរូបអ្នកខ្លះបានផ្លែផ្កាថា ជីវិត OG កម្សត់ដល់ហើយជួលផ្ទះនៅមួយខែ១៨០ដុល្លារ និងមតិខ្លះថាស្មើនឹងប្រាក់ខែខ្លួនមួយខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht6O_o9FCeBDKDtIeb-vWgb_3Wo1-a9yhNZtElDzUNOMoia1yylOHE4seeoI4K_j3rlAgAQ7lTLeN04JeE9Q_-nPaBLK5fUHBi0NtGckaeMTQ5p8cYzYce0sColdqylTAvuWTUDyh7PQVJr4nPjgPCs7wQZQ91jTPPHnxDoRN-cU_j9wxWq1UWjlFm7Dvl/s1320/image_2025-03-12_08-44-55.png
កាលពីពេលថ្មីៗនេះ OG បានចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីផតខាស់មួយ ដោយបានទម្លាយថាតម្លៃផ្ទះជួលក្នុងមួយខែ២០០ដុល្លារហើយសុំចុះនៅសល់១៨០ដុល្លារ ហើយបានហៅប្អូនមកនៅជាមួយ និងបានហៅឪពុកមកជួយមើលការខុសត្រូវប្អូនខ្លួនជាអ្នកចេញរកលុយ។ OG ថាដំបូងមិនទាន់ហៅសមាជិកគ្រួសារមកនៅជាមួយទេ គឺស្នាក់នៅជាមួយមិត្តភក្តិសិនហើយនាំគ្នាចេញធ្វើការជាអ្នកដឹកជញ្ជូនអីវ៉ាន់អនឡាញ ហើយខិតខំប្រឹងដឹកជញ្ជូនខ្លាំងណាស់ប៉ុន្តែបើកប្រាក់ខែមកបាន៨០ដុល្លារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qdt0kJXUurxCHlywv0Sq3CUa4_IhzHCE1d5ZtnT9sPvX1y_wo_y-Kf08WjLEPXdf8OCb9kWBt4fEStQZASm6ei7D8YjeKTMEKL-ejD2FCXOas41pDMXkLrSsUkey4C_ZWxuWvK2ACmIBjvr82DMpuyAwgRGIqW3DNYcU9pPhGqLA6Kbc3p0K1P3oTV1S/s1179/image_2025-03-12_08-44-56.png

ម្ចាស់ពានរូបនេះបានបន្តរៀបរាប់ថាដោយសារតែបានលុយតិចក៏បានផ្លាស់ប្តូរទៅធ្វើជាអ្នកដឹកជញ្ជូនក្នុងក្រុមហ៊ុនមួយទៀតហើយរកបានចំណូលជាង៤០០ដុល្លារទៅក្បែរ៥០០ដុល្លារ។

ទោះយ៉ាងណា ការរៀបរាបពីប្រវត្តិរបស់ខ្លួនជាអ្នកដឹកជញ្ជូនរបស់ OG ដែលជួលផ្ទះស្នាក់នៅក្នុងមួយខែជិត២០០ដុល្លារនេះបានធ្វើឱ្យសាធារណជនប្រើប្រាស់បណ្តាញសង្គមបញ្ចេញមតិវែកញែកជាច្រើននិងបានបោះសម្តីផ្លែផ្កាទៅកាន់ OG វិញ។ អ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «ថាលំបាកតែហ៊ានជួលផ្ទះ១ ខែ១៨០$, ផ្ទះជួលស្មើប្រាក់ខែខ្ញុំ, ១៨០ផ្ទះធំណាស់មួយល្វែងហើយកម្សត់ជាងរឿងជប៉ុនទៀត, កំសត់ណាស់, កំសត់ណាស់អូនផ្ទះមួយខែ១៨០$បងពីរអ្នកប្ដីប្រពន្ធ៣៥$, គ្រប់យ៉ាងគឺមិនឱ្យដូចគេម៉ង គេលំបាកជួលផ្ទះមួយខែ ៤០ ៥០ $ តែ OG នូ មួយខែ១៨០$»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgm92rM84VgXKGSscXyvBHnbg5mQ0FLXHaROh6Yqzi0Hxd5WGsFapYlHJ_UI6xr4n6oz0xMKWbuq6OT5TBU4h6GMC-c_eclL8pToJ8y6VY0LmK7jV-eEl0acLojmn7QmJTDnUCxpN8T1ah7-dGhwx1Ob7e0RybsTDh91Dvn_xdBAXdAeu7YApig_xObTNKk/s1640/image_2025-03-12_08-45-02.png

គួរបញ្ជាក់ថា OG Golden កូនក្រុមរបស់ Ruthko បានក្លាយជាម្ចាស់ជ័យលាភីក្នុងកម្មវិធី Rapper Fighter កាលពីរាត្រីថ្ងៃទី២ កុម្ភៈ ដោយបានយកឈ្នះបេក្ខជន៤រូបផ្សេងទៀតដោយ ម្ចាស់ជ័យលាភីទទួលបានខ្សែក Rapper Fighter ជាមួយនឹងទឹកប្រាក់ ៦០លានរៀល៕