Home ព័ត៌មានអន្តរជាតិ ព្រោះតែស្រូវធ្លាក់ថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានណែនាំឱ្យកសិករដាំចេកវិញ

ព្រោះតែស្រូវធ្លាក់ថ្លៃ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃបានណែនាំឱ្យកសិករដាំចេកវិញ

41
0

ប្រទេសថៃ ៖ បើកសិករដាំចេកជំនួសស្រូវ ពិតជាល្អខ្លាំងណាស់ ពីព្រោះជប៉ុនត្រូវការទិញចេកចំនួន១លានតោនក្នុង១ឆ្នាំ ហើយបើកសិករដាំចេក១រ៉ៃ (មិនដល់១ហិកតា) នឹងទទួលបានចំណូល១សែនបាតក្នុង១ឆ្នាំ (ឬស្មើជិត៣ពាន់ដុល្លារ) ។ នេះជាលើកឡើងរបស់លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងកសិកម្មថៃ ឆ្លើយតបទៅកាន់លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំង ដែលបានសួរសំណួរក្នុងកិច្ចប្រជុំសភាតំណាងរាស្ត្រ កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៥ អំពីតម្លៃអង្ករធ្លាក់ចុះ តើក្រសួងពាណិជ្ជកម្មមានវិធានការបែបណា? ខណៈកសិករត្អូញត្អែរពីតម្លៃអង្ករនៅតែធ្លាក់ចុះ ទោះជារដ្ឋាភិបាលកំណត់វិធានការក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8sw1I8bItoH-mSnvCITp-etgDSaaIaVvjWa7vEmF4lSARfq15G5F0XJIX0azw-xpK8Pquh5PGgvANE_9S6UIBEcL-Q4Z6U7imBaLowYsXxs6H-z0c3NhFG-Od9ceWIBVvZTkNWK36AYt9M5nDcLDbVo35P-ijf2x5834a12TN92_-ZAMQm9aXULfo3B52/s1280/photo_2025-03-08_09-57-18.jpg
លោក ណារ៉ុងឌេត អ៊ូរ៉ាគុន មន្ត្រីគណបក្សប្រឆាំងនិយាយថា រដ្ឋាភិបាលក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គ្រប់គ្រងការនាំចេញអង្ករទៅក្រៅប្រទេស គឺពុំស៊ីសង្វាក់គ្នាជាមួយមន្ត្រីថ្នាក់ក្រោម ។ ក្រៅពីនេះ បញ្ហាទីផ្សារអង្ករពិភពលោក គ្មានប្រទេសណាទិញអង្ករថៃទេ ទើបធ្វើឱ្យថៃនៅសល់ស្រូវរហូតដល់ ២លាន២សែនតោន តើក្រសួងពាណិជ្ជកម្មនឹងដោះស្រាយយ៉ាងណា?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSP-Tz_foXtEAYccbNvYkB7J6CbBeNeaTO8bjhUGrAnr8vYOEKUyP9Z2OsAnvGmYbU-gCU3egXDS2BlcP_QjH9tylWkLnp_JcCvo9OwCfkY17-W1gBFg4WLasHbmBo6R_5tDsJ_vcqzsw8uQLKoZPY27Adf0I4c4DcVd87n7miWdThWfCwwlm2kuHsa-w4/s770/photo_2025-03-08_09-57-18%20(3).jpg
លោក ភិឆ័យ ណារិទ្ធថាផាន់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានឆ្លើយតបសំណួរនេះថា បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្មកំពុងបារម្ហពីកសិករ ពីព្រោះទុក្ខរបស់កសិករ គឺជាទុក្ខរបស់ជាតិ ។ ឥណ្ឌូណេស៊ីដែលធ្លាប់ទិញអង្ករថៃកន្លងមក ពេលនេះ ឈប់ទិញហើយ ទើបក្រសួងពាណិជ្ជកម្មថៃទំនាក់ទំនងទៅចិនឱ្យទិញអង្ករ ហើយថៃក៏បានអញ្ជើញមន្ត្រីស្ថានទូតចិនមកពិភាក្សាផងដែរ ។ ក្រៅពីនេះ ថៃបានទាក់ទងទៅប្រទេសអាហ្វ្រិកឱ្យទិញអង្ករ ហើយថៃនឹងធ្វើកិច្ចសន្យាទិញ-លក់អង្ករជាមួយអាហ្វ្រិក ចំនួន៣សែន៧ម៉ឺនតោន នៅចុងខែមីនា ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiT90jc0MPrxO8KWMBp9lNPZipQMWxJWHjzfbMagCG722dHzcqqk4m7N2TVqlpstLkKF66osqtKe4MGQT9wHp0jnoflzqXu1hNzXJ2RsHMEKSCE60ILAcGfOyzXIUPdS7aSPTmPWK_O6_8qeYURLrD6AceMgTx7khgyNDPp8fTwzke7iKqo89BlKVB2QQ4t/s1200/photo_2025-03-08_09-57-18%20(2).jpg

ចំណែកការដោះស្រាយបញ្ហារយៈពេលវែង លោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ ដោយសារបច្ចុប្បន្ន ជប៉ុនត្រូវការទិញចេករហូតដល់១លានតោនក្នុង១ឆ្នាំ ប៉ុន្តែថៃអាចនាំចេញចេកទៅជប៉ុន បានតែពី២,០០០តោន ទៅ៣,០០០តោន ។ បើកសិករងាកមកដាំចេក គឺកសិករនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkSKYckt8t-rpib_b0KD32-ctWurF9xVcLFOGnH_-cRiPAXjcwu0ao78U6PAyZ5DaV35JKSYiOaSJiCTh3nCzndTt73seCTeiU7iSZXuTcIBJXKeBNmg8VScDAP1xJLlSIDIFrOfamtL5qGlwayfoRcJyyeZ9WpcDPIbNp-l4AYZzhNlGFsgjAxOu2aJAA/s750/image_2025-03-10_09-03-29%20(2).png

ក្រោយពីលោក ភិឆ័យ ណែនាំឱ្យកសិករដាំចេកជំនួសស្រូវ លោក ណារ៉ុងឌេត មន្ត្រីគណបក្សប្រឆាំង ក៏បានស្នើឱ្យ លោក ភិឆ័យ ពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម និងមន្ត្រីជំនាញជាមុនសិន បើចង់ឱ្យកសិករដាំដំណាំផ្សេងជំនួសស្រូវ ។ លោក ណារ៉ុងឌេត គិតថា ក្រោយលោក ភិឆ័យ បានពិភាក្សាជាមួយអ្នកជំនាញច្រើន លោកនឹងពុំណែនាំឱ្យកសិករដាំចេកបែបនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiXhQqOQ9P7X3hi6mYvFQJDDMQ5sQ9iAlTPSKIbGeMKsUZUMz0mLXVZS0kdfd8WolTWbC9rO3HR3N7lX7kbkUf4xFOQR6O-gxUYQZE7JfPFKeX5Q0yfdBy00itOPuj_9V0NGWn3P__xZw_Cymes6YRQDt8eK0Lel9UCkGW9sV_UTWH3K083u2_CD7JQ3296/s844/image_2025-03-10_09-03-29.png
គួរបញ្ជាក់ថា នៅខែមីនា ឆ្នាំ២០២៥ ថៃបានសហការជាមួយមន្ត្រីក្រសួងពាណិជ្ជកម្មជប៉ុន និងក្រុមហ៊ុនជប៉ុនយកចេកជប៉ុន មកសាកល្បងដាំនៅខេត្តណាខនរ៉ាជសីម៉ា ចំនួន១សែន៥ម៉ឺនតោន ដើម្បីពង្រីកផ្ទៃដីដាំចេកនៅថៃ ។ បើការសាកល្បងដាំចេកជប៉ុនទទួលបានជោគជ័យ កសិករថៃនឹងទទួលបានចំណូល១ឆ្នាំ ស្មើនឹង១សែនបាតក្នុង១រ៉ៃ ហើយការដាំចេកនេះជាជម្រើសថ្មីសម្រាប់កសិករដែលចង់ដាំចេកជំនួសស្រូវ ដោយសារវាមានតម្លៃខ្ពស់ជាង ៕