Home ព័ត៌មានអន្តរជាតិ ខ្យូតបន្តិច ចម្លែកបន្តិច! សត្វ Platypus មានរូបរាងខុសពីសត្វដទៃគួរឱ្យចាប់អារម្មណ៍

ខ្យូតបន្តិច ចម្លែកបន្តិច! សត្វ Platypus មានរូបរាងខុសពីសត្វដទៃគួរឱ្យចាប់អារម្មណ៍

122
0

មិនមែនជាសត្វចម្លែក ប៉ុន្តែមានរូបរាងខុសប្លែកពីសត្វដទៃបន្តិច! មានលក្ខណៈពិសេសជាច្រើនដែលអ្នកវិទ្យាសាស្រ្តចង់ដឹងនិងសិក្សាពីវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEtvbv95jkNOHuo7xnT3jzHgOj-wNtjxHrQsTtbV838XUu6XAQErfm17YsSPsXPoAJ41pahI6etURtt_g8OpJSQQSpAS_EG6yQYxLiIimzuip78QidQ2DRj8ck3ekEjXI7_gYCOKBE6JJxw8ajDxddvZU4Fnh02fyB2OwcqIvkwB4hpU7t9Y-7jBruWkW9/s1400/image_2025-03-08_10-41-31.png

មានឈ្មោះថា ផ្លេទីផឹស (Platypus) ជាសត្វដែលរស់នៅលើគោកនិងប្រមាញ់ចំណីក្នុងទឹក សព្វថ្ងៃនៅសល់មិនច្រើននោះទេ ហើយសម្បូរជាងគេនៅភាគខាងកើតប្រទេសអូស្រ្តាលី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj79HpsoicUZjssddRg8ONro7cN0Gr-ZAS45A283jebnWwGXqCleLrDzcPcX4fXEjGHVBTLonW-CaO-5WeEDQOLdXBI8R1L5DWcOCjsYus9TisZQ0ged4w6DepMKxUFEEAmMIZg3AWknJBng9h2q8uPN9aCGC0wKTWh-4WdYQEaTLipVkspiqWPz7gZG_fI/s2500/image_2025-03-08_10-41-33.png

ថ្វីត្បិតថាវាមានរូបរាងចម្លែកបន្តិច ប៉ុន្តែមនុស្សមួយចំនួនយល់ថាវាក៏គួរអោយស្រលាញដែរ។ ដងខ្លួនរបស់វាមានរោម មានជំពូសដូចជាសត្វទា គ្មានធ្មេញ មានជើងដូចសត្វភេរ និងកន្ទុយមូលប៉ោងទំហំប្រហែលក្បាលរបស់វា ហើយមានទម្ងន់ត្រឹម ១-២គីឡូក្រាមប៉ុណ្ណោះ។ វាជាសត្វស្ថិតប្រភេទថនិកសត្វចិញ្ចឹមកូនដោយទឹកដោះ ប៉ុន្តែក្រាបពង ហើយរោមរបស់វានឹងភ្លឺចាំងនៅពេលត្រូវពន្លឺUV។ វារស់នៅនិងដេកលើគោក ប៉ុន្តែមុជទឹកដើម្បីចាប់ចំណី ហើយចំណីរបស់ពួកវាគឺប្រភេទសត្វល្អិតដូចជាជន្លេន ដង្កូវ ត្រី ខ្យង និងខ្ចៅជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7AHpv6rHbKhhCFcgCtZlcUQxwu97IMer_a4yfYnHxESeLc7WSrw1aGSHJCLhRfsS2hqfKszCJrlJPuN5qy4xTUTwuNcklFKEK1KhLNUqPenlzHcujWY_BGbl6o8xe1R7nsXNl_fR_7itO779fczjzNNn64GAep2tHoSLzaNpJQWkbm1lBH_ndx2jpxU65/s3072/image_2025-03-08_10-41-37.png

ដោយលែកចំណុចដែលគួរអោយចាប់អារម្មណ៍របស់វាមួយទៀតនោះ គឺវាជាសត្វដែលមានពិស។ បើទោះបីជាវាគ្មានធ្មេញសម្រាប់ខាំ ប៉ុន្តែប្រសិនបើយើងមុតក្រចករបស់វានោះពិសរបស់វានឹងធ្វើអោយយើងឈឺចុកចាប់យ៉ាងខ្លាំង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0cGbzKPYjNcTgjI_xASU8m3Bp_QzQMR2Gt4HtqMaFvGkoPwbKFF4D5JR5A3aTF0Cr1qF9KhvmOPNF7GCIkwUTBu705g5ENrLpWELi_q4DtHlftxtWz228hWwkiD3z30oaY3u9UCIjLxzgEQAipbSE_zXn9FumiFI7WMbX1gnvj4HPq_LwT9s721Lyhbi6/s1134/image_2025-03-08_10-41-41.png
សព្វថ្ងៃសត្វមួយប្រភេទនេះកំពុងត្រូវបានគេចាត់ទុកជាសត្វកម្រដែលជិតផុតពូជ និងទទួលបានការភិរក្សពីខាងអ្នកការពារសត្វព្រៃ៕