កំពត៖ នារីដែលជាជនបរទេសម្នាក់ត្រូវបានស្នងការដ្ឋានខេត្តកំពតតាមស្វែងរក និងហៅអោយមកលាបថ្នាំសម្អាតស្ពានវិញ ក្រោយពីគាត់បានយកថ្នាំពណ៌ស្រ្ពេរមកបាញ់គូសវាសជាអក្សរនៅលើថ្មបង្កាន់ដៃស្ពានព្រែកកំពង់បាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPlHs8ArJrYEIKKFfFNa8BzDzjXJz7RwgIPOPRq40Vr0KYbTmJ5qDd3UxEfJS8X_5fUNLlfYeixctCFudyY0Xzwd-TM_4d-rQ12VbVl9tuaP5xNfAAx8gTEJ7JxFekY80H-e-IBU9SdzPXe1ZgPE8OYbyHZwVZ5xQ0yLhv-pl-Ytdnpzvp7yejZN8qzk2I/s1668/IMG_8892.JPG

តាមរយៈកាមេរ៉ាសុវត្ថិភាពនៅស្ពានកាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៥ បានបង្ហាញពីសកម្មភាពរបស់នារីជនបរទេសម្នាក់កំពុងកាន់កំប៉ុងថ្នាំស្រ្ពេរបាញ់គូសជាអក្សរនៅលើបង្កាន់ដៃស្ពាន។ បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង ភ្លាមៗ លោកអធិការក្រុងកំពតបានប្រកាសស្វែងរកនារីបរទេសនោះ និងក្រោយមកបាននាំខ្លួននាង អោយទៅលាបសម្អាតលុបស្នាមថ្នាំដែលនាងបានបាញ់អោយបានស្អាតឡើងវិញដូចដើម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgKCTdcxG_WMHG_aL0-KwerLX_LNoG4wxr94vSB_hr9EurGjT22qyVWhL88-8-u-bPcGfofwyMeCwIZW9k46oOgYse2vhqHnJgtEw9qCaWpX1_-TQRLozS6QIt33ltq5Y9NVMoAnFjPH429kBThcI4yaeR59TMxKindX-sIGUajrK81p2dIbV-IsSvqUI1u/s1280/IMG_8894.JPG
ចំពោះមូលហេតុដែលនារីបរទេសខាងលើ ធ្វើបែបនេះគឺយើងមិនដឹងច្បាស់នោះទេ ប៉ុន្តែទង្វើនេះនឹងមិនត្រូវបានអនុញ្ញាតអោយធ្វើតទៅទៀតឡើយ ព្រោះបានប៉ះពាល់ដល់ទ្រពសម្បត្តិសាធារណៈ និងសណ្ដាប់ធ្នាប់ក្នុងតំបន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijOT96mD8_NJWQ2YG_hCzpNx72j2pSQGz0wqAd7585Ukzg7P3zh3EH8kWXNBsp1Mby8yQwY3-1KbWAo8hvft7LPIzqxzPx6d86JipwBPkouTUOTftREKZ-MkooOcIZwHf6hoRynBv7KRE7yQIjAakWwnjGN-KxFFM34SrLFACh2K9a8DhNK8x1zbTjfnYa/s1600/IMG_8896.JPG

យ៉ាងណាជុំវិញករណីខាងលើ ស្នងការដ្ឋានខេត្តកំពត គឺមិនមានការដាក់ទោស ឬផាកពិន័យទៅលើនារីបរទេសនេះឡើយ ដោយគ្រាន់តែអោយនាងសម្អាតឡើងវិញ ព្រមទាំងអប់រំណែនាំតែប៉ុណ្ណោះ ហើយក៏ជាមេរៀនសម្រាប់អ្នកក្រោយៗទៀតកុំអោយធ្វើបែបនេះអោយសោះ ។ សម្រាប់ការចាត់វិធានការឆាប់រហ័សខាងលើរបស់ស្នងការដ្ឋានខេត្តកំពត ទទួលបានការគាំទ្រពីសំណាក់មហាជនជាច្រើន ៕