ប្រទេសឥណ្ឌូណេស៊ី ៖ តុលាការឥណ្ឌូណេស៊ីបានដាក់ទោ.ស យុវជន២រូបដែលស្រឡាញ់ភេ.ទ ដូចគ្នា ដោយការវាយនឹងរំពាត់ចំនួន៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ដោយសារពួកគេប្រព្រឹត្តទង្វើផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ ការដាក់ទោសជាសាធារណៈនេះ ក្រោយពីអាជ្ញាធររកឃើញថា យុវជនទាំង២រូបមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។
សារព័ត៌មាន AP រាយការណ៍ថា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ យុវជនឥណ្ឌូណេស៊ីចំនួន២រូប ដែលម្នាក់អាយុ១៨ឆ្នាំ និងម្នាក់ទៀតអាយុ២៤ឆ្នាំ ត្រូវបានតុលាការនៅទីក្រុងបាន់ដាអាចិ កាត់ទោសឱ្យមានកំហុសធ្ងន់ធ្ងរ ដោយសារពួកគេមានទំនាក់ទំនងស៊ីជម្រៅជាមួយគ្នា ។ ហេតុនេះ ពួកគេនឹងទទួលទោសដោយការវាយនឹងរំពាត់ ចាប់ពី៨០រំពាត់ ទៅ៨៥រំពាត់ នៅចំពោះមុខមនុស្សម្នាជាច្រើន ។.png)
ពេលអាជ្ញាធរយករំពាត់វាយយុវជនទាំង២រូបបាន២០រំពាត់ ពួកគេក៏បានឱ្យយុវជនទាំង២រូប សម្រាកផឹកទឹក ហើយក៏វាយបន្តទៀត ។ ប៉ុន្តែពេលអាជ្ញាធរវាយបាន៨៥រំពាត់ យុវវជនម្នាក់បានងងឹតមុខដួល រហូតដល់អាជ្ញាធរជួយគ្នានាំយុវជនរូបនេះចេញពីកន្លែងដាក់ទោស ដោយសារឃើញរាងកាយទ្រុឌទ្រោមខ្លាំងពេក ក្រោយពីអាជ្ញាធរវាយអស់ជាច្រើនរំពាត់ ។
ក្រោយពីបញ្ចប់ការដាក់ទោស យុវជនទាំង២រូប ក៏ត្រូវបានបញ្ជូនទៅព្យាបាលដំបៅនៅលើខ្នង ។ នេះជាលើកទី៤ហើយ ដែលទីក្រុងបាន់ដាអាចិ របស់ឥណ្ឌូណេស៊ី អនុវត្តច្បាប់ដាក់ទោសអ្នកស្រឡាញ់ភេទដូចគ្នា ដោយសារផ្ទុយនឹងការប្រៀនប្រដៅក្នុងសាសនាអ៊ីស្លាម ។ កន្លងមក ទីក្រុងនេះធ្លាប់ដាក់ទោសពលរដ្ឋស្រឡាញ់ភេទដូចគ្នា ដោយឱ្យមហាជនគប់ដុំថ្មដាក់ រហូតដល់បាត់បង់ជីវិត ៕










