តារាចម្រៀង ជី ដេវិត ជាសិល្បករមួយរូបដែលបានសម្តែងនៅវគ្គពាក់កណ្តាលការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 (វគ្គ៨ក្រុមចុងក្រោយ) រវាងក្រុមព្រះខ័នរាជស្វាយរៀង ប្រកួតជាមួយ Shan United FC មីយ៉ាន់ម៉ា។ យ៉ាងណា រូបភាពនិងវីដេអូដែលបានចែករំលែកនៅលើបណ្តាញសង្គម ជី ដេវិត ហាក់មិនទទួលបានការសាទរច្រើននោះទេ។ ក្នុងនាមជាខ្មែរតែមួយប្រសិនជាគាំទ្របាល់ទាត់ថែមទាំងលើកទឹកចិត្តសិល្បករដែលបានចូលរួមសម្តែងទៀតគឺកាន់តែប្រសើរ។
នាយប់ថ្ងៃទី៦ មីនា ការប្រកួតពានរង្វាន់ AFC Challenge League 2024/2025 (វគ្គ៨ក្រុមចុងក្រោយ) រវាងក្រុមព្រះខ័នរាជស្វាយរៀង (ប្រកួតជាមួយ) Shan United FC សហភាពមីយ៉ាន់ម៉ា បានបញ្ចប់ក្នុងលទ្ធផលកម្ពុជា៦ទល់នឹងមីយ៉ាន់ម៉ា២ ក្រោយការចូលរួមទស្សនាផ្ទាល់ចំនួន ១៦០០០ នាក់។ ក្នុងការប្រកួតដែលប្រព្រឹត្តទៅពហុកីឡដ្ឋានជាតិមរតកតេជោ នៅពេលបញ្ចប់តង់ទី១ តារាចម្រៀង ជី ដេវិត បានបម្រើអារម្មណ៍ទស្សនិកជនក្នុងនាមជាអ្នកចូលរួមជាមួយក្លិបព្រះខ័នរាជស្វាយរៀងយូរណាស់មកហើយ។ 
ជី ដេវិត បានបកស្រាយបទចម្រៀងប្រចាំក្លិប ព្រះខ័នរាជស្វាយរៀង និងបទចម្រៀងថ្មី «អីគេ?»។ ការសម្តែងរបស់ ជី ដេវិត ក្នុងទិដ្ឋភាពការប្រកួតបាល់ទាត់កម្ពុជាទល់នឹងមីយ៉ាន់ម៉ានេះរូបលោកហាក់មិនសូវទទួលបានការសាទរខ្លាំងនោះទេពីសំណាកអ្នកចូលរួមទស្សនាផ្ទាល់។ 
តាមការចែករំលែកវីដេអូនៅលើបណ្តាញសង្គមទិកតុក ជី ដេវិត គឺទទួលបានការសាទរតិច មិនសូវមានសភាពអូអរខ្លាំង ប៉ុន្តែទោះជាយ៉ាងណា រូបលោកនៅតែទទួលបានការលើកទឹកចិត្តពីហ្វេនៗមួយចំនួនផងដែរ។
មែនទែនទៅមុននឹងបង្ហាញខ្លួនផ្លូវការក្នុងសម្តែង វត្តមានរបស់លោកគឺមានការជជែកវែកញែករួចបាត់ទៅហើយ។ ទោះជាយ៉ាងណាក្នុងនាមជាខ្មែរតែមួយបើសិនជាគាំទ្រទាំងបាល់ទាត់និងសិល្បករដែលចូលរួមទៀតកាន់តែប្រសើរឱ្យតម្លៃនិងលើកទឹកចិត្តគ្នាទោះក្នុងកាលៈទេសៈណាក៏ដោយ៕










