ជាទូទៅអំបិលម៉ត់ពណ៌សរធម្មតានៅក្នុងប្រទេសកម្ពុជាយើង មានតម្លៃប្រហែល ១.៥០០ រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម ខណៈអំបិលពណ៌ផ្កាឈូកឬហៅថាអំបិលហិមាល័យមានតម្លៃចាប់ពី ៥-៨​ដុល្លារអាមេរិកសម្រាប់ ១០០​ក្រាម ឬ​ប្រមាណពី ៥០-៨០​ ដុល្លារអាមេរិកក្នុងមួយគីឡូក្រាម នេះបើយោងតាមប្រភពព័ត៌មាន Business Insider។ ដូច្នេះហើយហេតុអ្វីបានជាអំបិលពណ៌ផ្កាឈូក ឬហៅថាអំបិលហិមាល័យ មានតម្លៃថ្លៃជាង? តើអំបិលនេះមានសារៈសំខាន់ និងផ្តល់ផលប្រយោជន៍អ្វីខ្លះ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CdXebqjt40PbndWmXgqnTc3Ne344Zv5lKzWNR6b3pKaLPMVNHCPRAqlxs3iOoP05xKgVwJNtAmJlia1DcG_bILSQ9h5Sewoj4pwc2_12RaA8UZcZxwEIa7gJzOJ-5nZwUl1FvpJgU4gOaojDjtkftQdrThQ00E_LaynXnwEpwMuD6YZEhvcY-zCWnMum/s2400/image_2025-03-07_14-15-18%20(2).png

ជាការពិតណាស់ អំបិលគឺជាគ្រឿងផ្សំដ៏សំខាន់មួយនៅក្នុងផ្ទះបាយ ហើយអំបិលភាគច្រើនដែលយើងធ្លាប់ស្គាល់នោះគឺជាអំបិលសមុទ្រ។ ក្រៅពីអំបិលសមុទ្រ អំបិលហិមាល័យ ក៏ទទួលបានការពេញនិយមខ្លាំងពីអ្នកស្រឡាញ់សុខភាពទូទាំងពិភពលោកផងដែរ ដោយសារវាមានសារធាតុចិញ្ចឹម និងផ្តល់នូវអាហារូបត្ថម្ភច្រើនជាងអំបិលធម្មតា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivZt99fjx9AEkCTtQ_R5zLro4DTaUmfCQlWSKS7htdN55bkyNXs5Mrm2cOUK-YN2SXnzrcrbLfPmj0NAN2rw-Wvx6enS6sNV9yggD7Yj0RRccU3_YJEae6xxkY68EzIQfCosS7d4Yt6dhcXA8Jq1EpQ6pZagW_eZW2QP7_SAfWanb9E7SPS5cI4U3t3CXH/s800/image_2025-03-07_14-15-18.png
អំបិលនេះមានប្រភពនៅប្រទេសប៉ាគីស្ថាន ប៉ុន្តែត្រូវបានអាជីវករឥណ្ឌាយកអំបិលហិមាល័យ មកលក់នៅប្រទេសឥណ្ឌា និងប្រទេសជាច្រើនទៀត ដោយដាក់ស្លាកថា ផលិតនៅឥណ្ឌា។ អំបិលពណ៌ផ្កាឈូកមានអាយុរាប់លានឆ្នាំមកហើយ ត្រូវបានគេប្រទះឃើញនៅបរិវេណជើងភ្នំហិម៉ាល័យ ដែលកើតឡើងដោយសារការប្រែប្រួលរបស់សារធាតុរ៉ែ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQaitMIwVleS4mrap_BlaE1NUHnN_IKe9hNuMl2OXhARSYG8jjeSquZI1vYz5eGQ689Xwi9DV_kXRQD9ic0vXMw359Zn-b5xgLHubZ7bujWup1ewFtJQIh-Xrsv1HhPxm200GHwBYr2GlU1xuXj98VJrz837s225W_6DhglpR9-Py9fQe1cxXidfTTdSil/s1080/image_2025-03-07_14-15-20.png

អំបិលពណ៌ផ្កាឈូកមានសារធាតុរ៉ែច្រើនជាងអំបិលធម្មតា ជាពិសេសវាមានសារធាតុកាល់ស្យូម, ប៉ូតាស្យូម និងសារធាតុដែក ទើបធ្វើឱ្យវាមានពណ៌ផ្កាឈូក។ អំបិលពណ៌នេះអាចជួយដល់ប្រព័ន្ធរំលាយអាហារ និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពល្អបំផុតដូចជា៖ ជួយរក្សាកម្រិតជាតិរាវក្នុងរាងកាយ គ្រប់គ្រងកម្រិតស្ករក្នុងឈាម ពន្យារភាពចាស់ ជំនួយដល់ខួរក្បាល សាច់ដុំ និងប្រព័ន្ធប្រសាទដំណើរការបានល្អ រួមទាំងជួយប្រព័ន្ធផ្លូវដង្ហើម គ្រប់គ្រងសម្ពាធឈាម ជួយឱ្យឆ្អឹងរឹងមាំ ការពារការរមួលក្រពើ ជំរុញតម្រូវការផ្លូវភេទ និងសម្រាកលក់ស្រួល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_aNWBpwfLg9cQ1CpzBMbTWgTf0ecKIMZuyZnj9LvtM3lKIz8Dw9Cti1JJ9q5HH7O1WQZWoS2rBwM3CeqdogkZ8scbSJLnNCovKsPBZw_Z-5sfu4l71eXI2KPQ5Wftav_ceeMWg3pPiAY_SnaSy9XDAY35g4XL5qEysX7rjYeColAm0-0SPvlt-2RLcCDr/s1020/image_2025-03-07_14-15-21.png

ក្រៅពីការយកអំបិលផ្កាឈូកមកធ្វើជាគ្រឿងផ្សំអាហារ គេក៏អាចយកអំបិលនេះទៅធ្វើជាល្អាងអំបិលហិម៉ាល័យផងដែរ ដើម្បីជួយកម្ចាត់ជាតិពុលលើបរិយាកាស និងមិនប៉ះពាល់ដល់សួត។ គួរបញ្ជាក់ដែរថា អំបិលផ្កាឈូកដែលដាក់លក់តាមទីផ្សារមាន ២ ប្រភេទគឺអំបិលគ្រាប់ និងអំបិលម៉ត់ ដោយអំបិលគ្រាប់មានតម្លៃថ្លៃជាងអំបិលម៉ត់៕