ថ្មីៗនេះមហាជនជាច្រើនបានបង្ហោះសារនឹករលឹកទៅកាន់អ្នកបង្កើតមាតិកាឆ្នើម «កន្និដ្ឋា» បន្ទាប់ពីនាងលែងបង្ហោះវីដេអូចំណេះដឹងនៅលើបណ្តាញសង្គមអស់មួយរយៈធំ។
អ្នកស្រី កន្និដ្ឋា ដែលមាន Facebook Page ឈ្មោះ The Kanitha Show គឺជាអ្នកបង្កើតមាតិកាដ៏ល្បីល្បាញមួយរូបរបស់កម្ពុជាយើង ដែលនាងតែងតែចែករំលែកវីដេអូល្អៗជាច្រើនដល់យុវជនខ្មែរ ទាក់ទងនឹងសង្គម ប្រវត្តិសាស្ត្រ ភូមិសាស្ត្រ យុទ្ធសាស្ត្រទីផ្សារភាគហ៊ុន នយោបាយ និងចំណេះដឹងផ្សេងៗ ក្នុងគោលបំណងការពារពលរដ្ឋខ្មែរកុំឱ្យចាញ់បោកគេជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiueBC2-pglPUrLaysONzqfFhEC74MpKCECKIj4mbb-u-SlhDLSh6jD1Eh25aZachZKqSkXvElisJLUAUm5dFlW3HwEbq248w66jEZvF_e0Ep2Byfhey0qWMSRbB34TDu7Yylk80QAu1bfLRPiQSa8Q9z5Tyin0ruUC2i8hXa2V_UpeUtCDYY6AcP77D9Ph/s1280/photo_2025-03-05_12-57-48.jpg

អ្នកស្រីកន្និដ្ឋាដែលជាជនខ្មែរ រស់នៅសហរដ្ឋអាមេរិក គឺមានប្រជាប្រិយភាពខ្លាំងណាស់នៅក្នុងប្រទេសកម្ពុជាយើងនាពេលបច្ចុប្បន្ននេះ ដោយសារអ្នកនាងជាមនុស្សវៃឆ្លាត តែងតែចែករំលែកព័ត៌មានច្បាស់ៗដល់សង្គមជាតិយើង ធ្វើឱ្យពលរដ្ឋខ្មែរមានការយល់ដឹងកាន់តែច្រើន ហើយអ្នកនាងក៏ជាធនធានមនុស្សដ៏កម្រមួយដែលមិនអាចខ្វះបានផងដែរ។ បន្ទាប់ពីអ្នកនាងលែងបង្ហាញខ្លួននៅលើបណ្តាញសង្គមអស់មួយរយៈធំ មហាជនជាច្រើនបានបង្ហោះសារនឹករលឹកដល់អ្នកផលិតមាតិការូបនេះជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhaPtIQOXNbfnwFAL2ho5pIQvJHfBbq_deoF9kyNbnkdPi4N5Nz3GD1ccR52MwwZ3GzrwPj4xhSqPYFekEr-sYHJCnfAkHX_qSQ-rSIA6-Agl7MSFc3CyUFxd5vE0LVa21sG9SkG1SbgrVNpivbldP946ZpIWQ6qXmZcZdgYccCwd0ZWraa5Fl1v2L6CEBD/s1280/photo_2025-03-05_12-57-49.jpg

ជាក់ស្តែងដូច Kaka KH Australia និងលោក Uriah Lyford ដែលទាំងពីរសុទ្ធតែជាអ្នកបង្កើតមាតិការល្បីៗ ក៏បានបង្ហោះវីដេអូ រួមទាំងរូបភាពនឹករលឹកទៅកាន់អ្នកស្រីកន្និដ្ឋាផងដែរ។ ក្នុងនោះមហាជនជាច្រើនបានបញ្ចេញមតិថា “នឹកបងស្រីកន្និដ្ឋាណាស់ សង្ឃឹមថាគាត់នឹងត្រលប់មកដូចជាកន្និថាពីមុនឆាប់ៗនេះទៅចុះ” អ្នកខ្លះទៀតក៏ថា “ខ្ញុំចូលចិត្តគាត់និយាយ​ គាត់វែកញែកច្បាស់ជាងមេធាវីទៀត​ បេីអោយគាត់កាន់ច្បាប់​នៅខ្មែរ​ មិនដឹងជាល្អយ៉ាងណាទេ” រួមទាំងមានមតិនឹករលឹកជាច្រើនទៀត ដែលទាំងនេះសុទ្ធតែជាមតិនឹករលឹកពីមហាជនទៅកាន់ The Kanitha Show។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-vJRbj_Iyxr4oVL1aDahjSLLAkQ-4K-pChitGYy5jVP4f4wJcbiFg5_qwWqcji3PbPX6rfZRL16nRcNpZgiaHBXMCI2wGa1MkeiShaUpkpWMq-vPuZrJcaiz6Uczm-E1ZdQeus3XolL_V6cWVHEFGzJrwfoZrAO_O1qm2UVhYDca4TDod7WZ3BlIlH_e-/s1280/photo_2025-03-05_12-57-50.jpg

គួរបញ្ជាក់ដែរថា អ្នកស្រីកន្និដ្ឋាកើតនៅរាជធានីភ្នំពេញ ជាមួយគ្រួសារកម្រិតមធ្យម និងធំធាត់នៅខេត្តព្រះសីហនុ។ នៅវ័យ ២០ ឆ្នាំអ្នកស្រីបានរៀបការ ហើយក៏បានទៅរស់នៅសហរដ្ឋអាមេរិកជាមួយស្វាមី។ នៅអំឡុងឆ្នាំ២០២០ នាសម័យកូវីត អ្នកនាងកន្និដ្ឋាគឺមានពេលទំនេរច្រើន ក៏បានបង្កើតមាតិកាអប់រំ លើកទឹកចិត្តឱ្យមានការតស៊ូ និងអត់ធ្មត់ដើម្បីទទួលបានភាពជោគជ័យក្នុងឆាកជីវិត។ ដូច្នេះរាល់ការបង្ហោះវីដេអូនីមួយៗរបស់អ្នកស្រី គឺមានការគាំទ្រច្រើនពីសំណាកមហាជន ធ្វើឱ្យអ្នកបង្កើតមាតិការូបនេះល្បីល្បាញខ្លាំងរហូតមកដល់បច្ចុប្បន្ន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigcdsQeE4KLDTQNCtkjYd7sYKFz6F7GjpwiVAIASEdIRbH57LGH4mG3IjSI0afRUwOovFf3xHBFE8zJi6F8xnZw8oNqlnQTwG0qNGDezW6YqHOzYY_EXtKeHLk2iBGg0pJeelcCMlsW8M0ZRR6ppqv4P5DORxI6EjwN8VqdGskDs3apssqYYvUGtfyr8GO/s1280/photo_2025-03-05_12-57-51.jpg