វាជាទម្លាប់ធ្វើបែបនេះយូរហើយ ថ្ងៃនេះ ទើបដឹងថា ការពាក់ចិញ្ចៀនសម្រាកពេលយប់ ក៏មានផលប៉ះពាល់ដល់សុខភាពហួសពីការស្មានផងដែរ ។ បើយោងតាមអ្នកជំនាញគ្រឿងអលង្ការអង់គ្លេសផ្តាំផ្ញើថា អ្នកដែលចូលចិត្តពាក់ចិញ្ចៀនសម្រាកពេលយប់គួរតែប្រុងប្រយ័ត្ន ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ ប៉ុន្តែយើងអាចនឹងបាត់បង់វត្ថុដ៏មានតម្លៃនេះ ។ អ្នកជំនាញបានណែនាំឱ្យដោះចិញ្ចៀនទុកដើម្បីកាត់បន្ថយសំណើមលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZl9N1X0PpOV_f-Scd4JWmPJxREDxEk2sAtvQjRtlYjGJQEh6w5O2Xw6ly5cKGlfDjrLJJVw4UlXe45JTx4NQQHHeeQiykeplJvYtfqp7Dha_d-Hxe5bJC1DShyphenhyphenKj13L9TZ36RMP3RDzbMnpQaWrEG7mRx9iLmdTKwwpE81X6o3IYqvx67y58gM8x3VNAU/s1500/image_2025-02-28_13-47-46.png

ជាទូទៅ ចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការ ត្រូវបានមនុស្សភាគច្រើនពាក់ជាប់នឹងដៃគ្រប់ពេលវេលា ដើម្បីតំណាងឱ្យសេចក្តីស្រឡាញ់របស់ខ្លួនជាមួយគូស្នេហ៍ ហើយពួកគេពុំដោះវាចេញពីដៃទេ ។ ប៉ុន្តែការពាក់ចិញ្ចៀនគ្រប់ពេលវេលាបែបនេះ អាចប៉ះពាល់ដល់សុខភាពស្បែកហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRaeA3JSnvfN8_X-EWQTmRFoEYLoUJ1kJ8kJNZjycyVJFKRTwJAoPCsM8RQrq43wGW7OUrJlRT-iqMSTT7kuF31BvI3B8D8paTxTwRMAKickZPcF9TzIVMZofhCYRfIYsJdM7ierfffN84ptpOUlsqOaYhzs22ewmWWJmeXFjBlz8FdU2yyeB4BHyZYUvj/s1160/image_2025-02-28_13-47-47%20(2).png

Neil Dutta គឺជាអ្នកជំនាញគ្រឿងអលង្ការមកពី Angelic Diamonds ប្រទេសអង់គ្លេស និយាយថា ការពាក់ចិញ្ចៀនសម្រាកនៅពេលយប់ គឺអាចធ្វើឱ្យរមាស់ដៃ, រលាក, មានប្រតិកម្មអាឡែហ្ស៊ី, ឆ្លងមេរោគផ្សេងៗ ព្រមទាំងអាចបាត់បង់ពេលសម្រាកលង់លក់ ។ ហេតុនេះ យើងគួរតែទម្លាប់ដោះចិញ្ចៀនទុកពេលសម្រាក ដើម្បីអាចរក្សាទុកវាឱ្យបានគង់វង្ស និងកុំឱ្យស្បែកម្រាមដៃមានបញ្ហា មិនថាចិញ្ចៀនទាំងនេះពិសេសខ្លាំងយ៉ាងណាក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJj3BVhoD65DRkBK4fxGcnPt0yLPDVwaA3vlaVbfV9LyEQOeTnv3HbhCB_MdEG5zFrx5iSMJjncxeFaYK8UhkGLZC4jFoNWlcOzUGPxsJyLdb1Fd3ZXJ7oe-lHWLswoa2rfkcFNbRdYIe1J0nXfFYUbteRJNa4GRxHTy7VM3sol0aZmL3CXa1YuKsPKcXo/s1254/image_2025-02-28_13-47-47.png
ការពាក់ចិញ្ចៀនរាល់ថ្ងៃ ជាពិសេស ការពាក់ពេលយប់ វានឹងធ្វើឱ្យស្បែកមានបញ្ហា ពីព្រោះចិញ្ចៀននឹងរារាំងសំណើម, ធ្វើឱ្យកោសិកាស្បែកងាប់ ព្រមទាំងប្រមូលផ្តុំមេរោគជាច្រើនលើដៃ ។ ចុងក្រោយ យើងក៏កើតជំងឺរលាកស្បែក និងក្លាយជាកន្ទួលក្រហម រមាស់ ជាពិសេស អ្នកមានអាឡែស៊ីជាមួយលោហៈ ។ លើសពីនេះ កំដៅ និងសំណើមរបស់គ្រែដែលយើងសម្រាក នឹងជំរុញឱ្យយើងឆ្លងមេរោគលើម្រាមដៃកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgSdPVsApErII2U8JsK8mntFkhsk85HJmjst86hOgdlhpAFnPCpvrxpkf2-i2ROCc2d7abIDMqW1ySzuDf9pxXRoVyY_T5-55trtGLeFnqyeQ4DoQUDsYVaiKoYcx2uJ_aJipQIoMvtQO40LLp4Wem2-tPyx5wyRqW73NcyRsed9glPfwhtcjoqDuJk9O/s700/image_2025-02-28_13-47-48.png
ប៉ុន្តែការដោះចិញ្ចៀនពេលយប់ នឹងអាចជួយកាត់បន្ថយសំណើមនៅលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាពផ្សេងៗ ។ ដូច្នេះ គ្រឿងអលង្ការផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ៕