បន្ទាប់ពីការ Prank របស់ កាកា ទៅកាន់ក្មេងស្រីទួលសណ្តែកដីលក់រងនូវមតិរិះគន់ភ្លូកទឹកភ្លូកដី អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានចេញវីដេអូនិយាយអំពីអ្នកបង្កើតមាតិកាមួយចំនួនមិនត្រឹមតែរឿងនេះតែនៅមានអ្នកយកមនុស្សចាស់លេង Prank ដោយស្នើសុំបញ្ឈប់ការធ្វើមាតិកាបែបនេះ។ យ៉ាងណា ការចេញមុខនិយាយរបស់ Rick Kh បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook បានឆាតទៅ Rick Kh ហៅថាជាក្មេងខុសភេទ ជាហេតុផ្ទុះការរិះគន់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKKAsWenQ9zM45EtTUMykqXVXosQGqxEp646kNE8iQ4VQqR64znkPLrRId5a6viby3wefXN1tsTn1hPwuS6FzQYHi3n5Vu3O6BCxW-emHGy5Si6wuYIf7Mtkzafv2gVgpmcfBpD698TVVXuJbAVTLVuedsJ68yY5shdQ5RjOvD9UDGZZlz-2jQpqTCI6cD/s2048/image_2025-02-28_08-39-24.png

កាលពីយប់ថ្ងៃទី២៧ Rick Kh បានចេញវីដេអូមួយដោយបានដាក់ខ្លឹមសារថា «ខ្ញុំដាច់ចិត្តនិយាយត្រង់ រឿងក្មេងលក់សណ្តែក ក៏ដូចរឿងធ្វើបាបមនុស្សចាស់ពីបងៗ Creator លេង Prank មួយចំនួនដែរ មិនមែនសុតតែអ្នកក្រចង់បានលុយទេ ខ្ញុំសំពះសុំ សូមបងប្អូន ឈប់លេង Prank បែបតក់ស្លុតចឹងទៅ»។ នៅក្នុងវីដេអូ អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះថា អ្នកបង្កើតមាតិកាមួយចំនួនដែលចូលចិត្តយកអ្នកក្រមកលេងសើចជាពិសេសមនុស្សចាស់ មិនត្រឹមតែជាក្មេងស្រីលក់សណ្តែកដីនេះទេ ដោយវីដេអូនោះបានយកដំបងឱ្យមនុស្សចាស់ដេញវាយភ័យស្លុតស្លោរហើយតាំងយកអំណោយមកជូនគាត់….។ Rick Kh ថា បើសិនជាចង់ធ្វើអំណោចទឹកចិត្តសប្បុរសធម៌គួរតែធ្វើដោយចិត្តសប្បុរស ធ្វើអ្វីដែលល្អទើបសង្គមយើងជះឥទ្ធិពលល្អមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGMC-KGSOr5S-G0JnWfgcQGU9T8oAMgCsy9kU3KzAUcAyUmBkf5PX3iuV1oTMJrzezbT_hueF5hc8CG3zjoi4YrQGpl6_0U1WhH6dAi_60ZFftRftYfKA5qjElXj6nKp3O4G1iyVmDQMCE4PGnQJIxSfzKg_GAkRs8DFrJx3X4319vw_rUezxXChcX0RKo/s2048/image_2025-02-28_09-02-44.png

ទោះយ៉ាងណា ការចេញវីដេអូរបស់ Rick Kh និយាយអំពីការយកមនុស្សចាស់មក Prank បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook នៅមិនសុខបានឆាតទៅផេក Rick Kh គោប្រាក់ ដោយប្រើសម្តីថា «អាក្មេងខុសភេទ… ការនិយាយនេះរាលដាលដល់អ្នកណានិយាយរឿងសណ្តែកដីឱ្យដឹងសណ្តែកដី ព្រមទាំងចង់ជួបសម្ភាសន៍ Rick Kh ផ្ទាល់ចង់សួរនាំ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJMa1UlPBtt4FNsL8phXUykijzNo1qmR_3PTJQzz8Hi2CBHgHkjB_ZQa9krb1hX3-RnPeuNwiQLmqntMdcuUxG5PsyofCJAho3v8UNwhY4y6J7dqGZRNmk7tY3qm5asG9x3eV_vlkAX3lq58eHB2rog30HE1oHbELr1jMp1yurofvpKZygm_PP6DszIsO/s1920/image_2025-02-28_08-39-27.png

ពាក្យសម្តីរបស់អ្នកបង្កើតមាតិកា Nook Nook ទៅកាន់ Rich Kh គោប្រាក់ថា ជាក្មេងខុសភេទនេះ បានធ្វើឱ្យសាធារណជនជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់ Nook Nook ។

បន្ទាប់ពីសំឡេងរបស់ខ្លួនបានរីកសាយភាយនៅលើបណ្តាញសង្គម Nook Nook បានលើកឡើងថា រូបលោកសម្តីអាក្រក់តែចិត្តមិនអាក្រក់ទេ។ លោកបានសរសេរថា «អ្នកដែលស្គាល់ខ្ញុំដឹងពីចរិតខ្ញុំច្បាស់ហើយ ខ្ញុំមិនចេះយកមុខមាត់ដោយសារអ្នកដទៃទេ ខ្ញុំមិនដែលប៉ះពាល់អ្នកណាទេ ខ្ញុំមាត់អាក្រក់តែចិត្តខ្ញុំមិនអាក្រក់ឡើយ ខនថេនខុសគ្នា អ្នកដែលមើលវីដេអូខ្ញុំ គឺដឹងហើយ បើខ្ញុំអាក្រក់ មិនមែនខ្ញុំនៅដល់ថ្ងៃនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTA-DbRsk7rmfmZekoBTulm5S85v6g99R_0e244kbEpKc-pnjmnkh2V-CC0dVwDmtoMZ0T8W8LF3Oo5BR2UeoRDasvxvQjf7WIKn0mJDYfL0BBKYbU0UP5yQAVEiiiY3IkRCyBmOh0lxb9Z2EEaGSi1PNK9k0uO-rSStFbd-hzZrv_Wlp-veU1VJtgzTTJ/s2048/image_2025-02-28_09-02-50.png

Nook Nook បានបង្ហោះទៀតថា ការឆាតរបស់ខ្លួនទៅកាន់ Rick Kh មិនមានបំណងនិយាយសម្តៅទៅលើបងប្អូនភេទទី៣នោះទេ គេជាអ្នកប៉ះលោកមុនទេព្រោះចរិតរបស់លោកមិនដែលចេះប៉ះពាល់អ្នកណាមុនឡើយ៕