រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ដែលមានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង បានកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តឥតឈប់ឈរ ខណៈតំបន់នេះក៏សម្បូរទៅដោយសក្តានុពលធម្មជាតិ មានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកធ្លាក់ត្រជាក់ល្ហឹម ដែលលោកអ្នកអាចចុះងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf5XYRaJsh0A9WIp58x3KIDyL7Wz6Ipgh_a5AY3XoqHyJ0458Aw-i7yQjUiGjJ6BwhJfPK1iOY6tK9F8OREFHhIU7NbCP3a9UgZYUdweambDTC23vnqmz17Yg-CES29wVuNgEr2Z7Rp_lTLjgI3EK3oOCxwzZ3gJpyrovGgXlvf-KvKXevRb53UPFTWJkE/s2048/image_2025-02-27_13-23-48.png
ក្រៅពីងូតទឹកលេងកម្សាន្ត លោកអ្នកក៏អាចគយគន់ទេសភាពធម្មជាតិពីលើកំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាបោះតង់ ទស្សនាទេសភាពព្រៃភ្នំ ស្តាប់សំឡេងវាយោ សំឡេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ពិសាកាហ្វេលើភ្នំ រួមទាំងបោះជំរុំ គយគន់ថ្ងៃរះ រហូតដល់ព្រះអាទិត្យអស្តង្គត ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងធម្មជាតិដ៏ធំសម្បូរបែបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpq6WMr3DPIYx7RJM3f_yOqNCVVLlO7WaqCty0jwN6vVnzTolGztTuCIPNlNk3lT_OKQjorwZrmwXvo1n-TwCNM90qa5B-BcD4rcxKeAQ-Vo0dq5Z3GoPDn0z0vXM2wP1pTn9NHyTgdKdNVlyoL4RicMW8AgkfBcepM4tQDjLBH40x-z3T_0Oha4HiLSp/s2048/image_2025-02-27_13-23-50.png

ដើម្បីធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះបាន លោកអ្នកត្រូវធ្វើដំណើរចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមានចម្ងាយប្រហែល ១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥ គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបានទៅដល់គោលដៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEJECHXVJBKKz2jZU0AXTJLbWV_Cq3Hydr4QjWOEVzZI7EdPK2DizMEv32BWfTMDnwFW_uXokDvr8BTopabK_aIsGXF-ALTguBizCCK5-TMRkg974EkxCYHTLorwDQ50yhAqlKK4fWqSUHGexhuJr-w3dGDbHvqxwIvPUuXIhZvieVPMhT6fJ3x1GuwRb/s2000/image_2025-02-27_13-23-51.png

គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកធ្លាក់ ទេសភាពធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ រមណីយដ្ឋានភ្នំ៥៣ ក៏មានរូងមួយជាកន្លែងទីសក្ការៈបូជាដែលបន្សល់ទុកជាយូរណាស់មកហើយ រូងនេះទៀតសោតក៏ធ្លាប់ជាកន្លែងដែលដូនជី ឬអ្នកកាន់សីលនានាមកពីទីជិតឆ្ងាយតាំងសមាធិ ឬសូត្រធម៌ផងដែរ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTr7T6T8ra1JB_9vMOLgj-Vq7DRev7e5C3i6Mcxb25yW2wrKeSg683xD-U26PsQV0wDoP0gZ3gUaUrcneQIGXJtvgMSnDUOokf2WVkha3nKwYgdguB_xiVklf_B6EDpL6QFCCAjA755CA-jqFUWmjbMrVm0xvZsbFllZeNnNzNy8vXgM-AzA_qnoyIe3t/s2000/image_2025-02-27_13-23-52.png