Home ព័ត៌មានអន្តរជាតិ អាហារប្លែក! ហូបសរសៃដែកអាំងប្រឡាក់គ្រឿងកំពុងពេញនិយមខ្លាំងនៅចិន

អាហារប្លែក! ហូបសរសៃដែកអាំងប្រឡាក់គ្រឿងកំពុងពេញនិយមខ្លាំងនៅចិន

68
0

ប្រទេសចិន ៖ ថ្មីៗនេះ ពលរដ្ឋចិនបានចែកចាយអាហារប្លែកបំផុតក្នុងបណ្តាញសង្គម គឺសរសៃដែកកអាំងប្រឡាក់គ្រឿង ។ អាហារប្លែកនេះត្រូវបានពលរដ្ឋចិនសរសើរមិនដាច់ពីមាត់ថា ពេលបរិភោគក្តៅៗ វាពិតជាមានរសជាតិឆ្ងាញ់ណាស់ បើបានសាករសជាតិម្តងហើយ នឹងចង់សាកម្តងទៀត ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ហើយពេលបរិភោគរួច ពុំចាំបាច់ប្រគល់ដែកឱ្យអ្នកលក់វិញទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWeemgmsCVBShBCZjUYnMJ2FKX_1nWmrYNPcEhuFtKsyZd7sA6Ymd6vEcDRrgXmQejS-9pM3WvxLQmKv-ra-db5S15OGIwJ6JfeNyKhyphenhyphenHLx9QtzM5xlwzRnau3qiz4CQn_HBj0Q_wyhKXhIrqSmo5ND4_TXGLYS__OBWigJbgGWj1gJ2pav7u2Y-ao4lT5/s800/photo_2025-02-26_11-45-38.jpg
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ អ្នកលេង TikTok បានចែកចាយមុខម្ហូបប្លែកនេះយ៉ាងច្រើន ក្រោយពីគណនី TikTok ឈ្មោះ @aroisudjeen (អារ៉យស៊ុតជីន) ដែលតែងតែបង្ហោះវីដេអូអាហារប្លែកៗនៅគ្រប់ទីកន្លែងក្នុងប្រទេសចិន បានបង្ហោះវីដេអូអាហារប្លែកមួយ ដែលធ្វើឱ្យអ្នកទស្សនាឃើញហើយភ្ញាក់ផ្អើលគ្រប់គ្នា និងនិយាយថា «ដែកចង្កាក់អាំង» ។

សរសៃដែកអាំងប្រឡាក់គ្រឿង គឺជាអាហារប្លែកមួយនៅទីក្រុងវេនចូវ ប្រទេសចិន ។ អ្នកលក់នឹងប្រើប្រាស់សរសៃដែកមានទំហំតូចល្មម មកតម្រៀបអាំងនៅលើភ្លើងស្រដៀងនឹងសាច់ដោតចង្កាក់ ឬសាច់ក្រក ។ បន្ទាប់មក អ្នកលក់នឹងលាបខ្លាញ់ពីលើ រួចហើយ ដាក់ផ្សំគ្រឿងផ្សេងៗ ដូចជា ៖ ម្ទេស, ទឹកជ្រលក់, ស្លឹកខ្ទឹម និងខ្ទឹមសរ ដែលមើលទៅ គួរឱ្យចង់សាកល្បង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9FOKAPeEfDpe7t5iHUk3kP4_lQmoiT3rLBdGynC6YDrQDChD2UHVjxdpz53lAE9NJUbKBpY5BXM2aMrXxuEtAablQlijmuOQDGe8XHcU44j9VTPOm69ZgK_IiwVayqzH8mc80uTmOgwkW_dAjSs4Ou9qby89On8l46zKgnqO5acJsNkn3-pp-5TLP6Kc/s800/photo_2025-02-26_12-45-20%20(2).jpg

បុរសលក់សរសៃដែកអាំងប្រឡាក់គ្រឿង និយាយបែបកំប្លែងថា ៖ «បើអ្នកមានធ្មេញរឹងមាំ អាចទំពារវាបាន ប៉ុន្តែបើធ្មេញអត់រឹងមាំទេ ទាល់តែជញ្ជក់យកជាតិ ។ អតិថិជនត្រូវជញ្ជក់វាតែពេលក្តៅៗប៉ុណ្ណោះ បើមិនអីចឹងទេ អត់ឆ្ងាញ់ទេ» ។

អតិថិជនទិញសរសៃដែកអាំងប្រឡាក់គ្រឿង អាចជញ្ជក់វាយកជាតិហឹរៗដែលអ្នកលក់ដាក់ឱ្យ រួចហើយ អតិថិជនអាចយកដែកនេះទៅប្រើប្រាស់នៅផ្ទះបាន ពុំបាច់ប្រគល់ឱ្យអ្នកលក់វិញទេ ។ អ្នកលក់នឹងលក់ចាប់ពីកន្លះគីឡូក្រាមឡើងទៅ ក្នុងតម្លៃ១៥ដុល្លារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgG6TS8nsGd7oWoBsxsnyHu4-B18x_Ex5kLf8_RsODN2DATs3OJrSOm1n4pXims2vXxFArEVPDoQHioxHP3MqUBaD8gxJDzmkCHberUb0XZ9KQP8zNqqLlFBcO7kYSoQsuUa7P50gtdxI2OBjN__IBXEp4BG1OYdmbL1BspwTZp8jwcMSGPgd_ikB3slbl8/s1200/photo_2025-02-26_12-45-20.jpg

ពេលវីដេអូអាហារប្លែកបានបង្ហោះក្នុងបណ្តាញសង្គមធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង ហើយមានចំនួនទស្សនារហូតដល់ជាង ៣លានលើក ។ អ្នកទស្សនាម្នាក់សួរថា ដែកអាំងលើភ្លើងក្តៅៗអីចឹង តើត្រូវរង់ចាំប៉ុន្មាននាទី ទើបអាចបរិភោគគ្រឿងផ្សំវាបាន? រីឯអ្នកទស្សនាវីដេអូផ្សេងទៀតថា ពិតជាអាហារប្លែកមែន នៅប្រទេសចិនសម្បូរអាហារប្លែកៗបង្ហោះក្នុងបណ្តាញសង្គមជានិច្ច ៕