Home ព័ត៌មានអន្តរជាតិ បុគ្គលិកធនាគារសិង្ហបុរីជិត៥០% នឹងគ្មានការងារធ្វើ ព្រោះតែប្រើ AI ជំនួស

បុគ្គលិកធនាគារសិង្ហបុរីជិត៥០% នឹងគ្មានការងារធ្វើ ព្រោះតែប្រើ AI ជំនួស

59
0

ប្រទេសសិង្ហបុរី ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា DBS Group Holdings Limited គឺជាធនាគារធំបំផុតនៅប្រទេសសិង្ហបុរី និងតំបន់អាស៊ីអាគ្នេយ៍ មានគម្រោងកាត់បន្ថយបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកធ្វើការបណ្តោះអាសន្ន ចំនួន៤,០០០នាក់ ក្នុងរយៈពេល៣ឆ្នាំខាងមុខ ។ ធនាគារនេះនឹងប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើការងារជំនួសបុគ្គលិក ព្រមទាំងកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqz8ptGdC43W8m3rLoWQPSj3n471jL6lIpTWfgXdiPKwhC4z3ZL2WhxjsdXOI4___jRxAGLSIDNqw5SdBGo0852ngDUzIOnkFSc06CsqXJ9VBiTrByL1fuAbuXcADc-AqRSNSkXSSGzRJQoq7H3BAT-MNardyR3AXSkCZN2M_AqF0YuY7z-8xwKp3NZLqm/s1280/photo_2025-02-25_11-21-28%20(3).jpg

លោក Piyush Gupta នាយកធនាគារ DBS បាននិយាយមកកាន់សារព័ត៌មាន Bloomberg ថា ធនាគារនឹងកាត់បន្ថយបុគ្គលិកចំនួន៤,០០០នាក់ ឬស្មើ១០% ក្នុងចំណោមបុគ្គលិកសរុបចំនួន៤១,០០០នាក់ ដោយសារធនាគារបានយកបច្ចេកវិទ្យា AI មកប្រើប្រាស់កាន់តែច្រើនក្នុងការងារ ក៏ដូចជាកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNnW5soQs9zhNOCwUh1PdoqKA91l0V_xphgmfSpxSczFf4SyVti6Us_oj72A4DYUYxQvfhAwfGIn57rn1in806f7ooklNUhyEYCYOX8QU428gzU7QA0En1dJKYKab9dEunX1RuhU1DKnYiv_qrXiHZhuD2dxZz33ceDXImXv7RK2KMRP8Gk105DKWlDBMQ/s1020/photo_2025-02-25_11-21-28.jpg
លោក Gupta ដែលគ្រោងឈប់កាន់តំណែងជានាយកធនាគារ DBS នៅខែមីនា ឆ្នាំ២០២៥ បន្តថា ការបញ្ឈប់បុគ្គលិកនេះ នឹងពុំប៉ះពាល់ដល់បុគ្គលិកពេញសិទ្ធិទេ ដោយសារធនាគារមានបុគ្គលិកជាប់កិច្ចសន្យា និងបុគ្គលិកធ្វើការបណ្តោះអាសន្ន ចាប់ពី៨,០០០នាក់ ទៅ៩,០០០នាក់ មានន័យថា ធនាគារនឹងកាត់បន្ថយបុគ្គលិកផ្នែកនេះរហូតដល់ពាក់កណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuMa4IqStBqbNzgmqL7kb0Sx4G8g5du5t1nLfsz43chrx8DTeoN2IqmZ19Qq4BFH0Mq0mnH6D2CDre9Wv2xYQLrE5cOpKXk1-6zB9fqm0M83gxkpXacwn8MtqqeLkKg4ZgXqrIatDmhStlClJVE_ErrOK343Qm7wzI6Jrw4tIYkuwbZUHQzry1qYii9MC6/s1200/image_2025-02-25_11-28-22.png

សារព័ត៌មាន Bloomberg រាយការណ៍ថា ធនាគារនៅទូទាំងពិភពលោក នឹងកាត់បន្ថយុបុគ្គលិកប្រមាណ ២សែននាក់ ចាប់ពីរយៈពេល៣ឆ្នាំ ទៅ៥ឆ្នាំខាងមុខ ឬស្មើ៣% ដោយសារធនាគារទាំងនេះជ្រើសយកបច្ចេកវិទ្យា AI មកធ្វើការជំនួសមនុស្ស ។ ប៉ុន្តែនាយកធនានាគារនានាឱ្យដឹងថា ការប្រើប្រាស់មនុស្សយន្ត និងបច្ចេកវិទ្យា AI ធ្វើការជំនួសមនុស្ស គឺជាការកែលម្អលទ្ធផលការងារដោយប្រើប្រាស់បច្ចេកវិទ្យា ប៉ុន្តែក្រុមហ៊ុនទាំងនេះនឹងពុំប្រើប្រាស់ AI ធ្វើការជំនួសមនុស្សទាំងស្រុងទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoxT7EUHuovWuvBjFtMnEZ5X0lIyFl2Pds6TNozkOEMxZTslwAJHNpcv4QkfcD8A0cI7cH44EOOjZZ6Oi34k2meG2dJR7I1WlzM807RlwzJjRYTm1DsZ-a5Wwqb-gPCJ75LLhnXZOGxBmiJxKizjY4ojT0C2QA84rMJGP_uJYG0AYgACezoiyNrq9u9BuC/s1200/photo_2025-02-25_11-21-28%20(2).jpg

ការស្ទង់មតិរបស់ប្រធានបច្ចេកវិទ្យា និងព័ត៌មានក្នុងផ្នែកធនាគារ និងហិរញ្ញវត្ថុបង្ហាញថា បច្ចេកវិទ្យា AI នឹងចូលមកជំនួសការងារការិយាល័យ និងការងារប្រតិបត្តិការ ហើយការងារផ្តល់សេវាកម្មអតិថិជន ក៏ប្រឈមនឹងការបាត់បង់ដោយសារបច្ចេកវិទ្យា AI ដែរ ដោយសារក្រុមហ៊ុននានាប្រើប្រាស់មនុស្សយន្តក្នុងការងារផ្តល់សេវាកម្មអតិថិជនជំនួសមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjF8KhXWyzH3XpY9Uzr2RmSJAs2XdXXI6ahn5_GreomDA24BUQnyly8xrPGESRkBZaFqks4_EOzktnu19xcpA7_eyo6Gf-_mPRdL0Z5QcF1caztjQIJwlcT0Ta-pvpke8GjzpE7ZZBI2Kwj5xcQ8YI-rX4zHRJgwWbowUiwXLw7xStSo_96Lvucz6arVRSG/s1280/photo_2025-02-25_11-21-29.jpg

ភ្នាក់ងារគ្រប់គ្រងបច្ចេកវិទ្យា AI របស់ JPMorgan Chase & Co. បាននិយាយកាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ថា ការយកបច្ចេកវិទ្យា Generative AI មកប្រើប្រាស់របស់ធនាគារនានា នាពេលបច្ចុប្បន្ន គឺជាការបង្កើនប្រសិទ្ធភាពការងារ ៕