តារាសម្តែងចិន Liu Shi Shi បានទទួលប្រាក់ឈ្នួល ១២ លានយ័ន ប្រមាណ ១.៦៤ លានដុល្លារអាម៉េរិកសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគបុរាណថ្មី «Kill My Sins»។ ដ្បិតថាបានតម្លៃខ្លួនជាង១លានដុល្លារប៉ុន្តែតួលេខនេះ គឺជាការថយចុះយ៉ាងខ្លាំងពីប្រាក់ចំណូលពីមុនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBeqLBrS0BOFfVD1s_7ajbv4bZZvpUi6uyGGQE0bVAa4RuLsjwX3wciHczFWV-UJLrk3BgPQ774nuK8xqYtEcPrqU_-Eq1VuoQO_IIbHxNVWs_u5Wjo2H2-OniySZNgwA2O53C3t_KfRHpGwITGJ5-NIkHtV5TlUDLAqA1yH0epApWxoKI37XwvLPaA74S/s1440/image_2025-02-21_11-05-50.png

ដកស្រង់ពី China Times Znews បានរាយការណ៍ថា Liu Shi Shi ទទួលបាន ១១០ លានយន់ ប្រមាណជាង ១៥លានដុល្លារ សម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «A Journey to Love» ឆ្នាំ ២០២៣ ដែលធ្វើឱ្យតម្លៃខ្លួនតួនាទីចុងក្រោយនៃសាច់រឿងដែលទើបចាក់បញ្ចាំងឆ្នាំ២០២៥នេះមានការថយចុះ ៨៩% ។ ការធ្លាក់ចុះនេះគឺដោយសារតែការកំណត់បទប្បញ្ញត្តិលើប្រាក់ឈ្នួលរបស់តារាសម្តែងនៅក្នុងប្រទេសចិន ដែលកំណត់ថាប្រាក់ឈ្នួលសរុបសម្រាប់តួសម្តែងទាំងអស់នៅក្នុងរឿងភាគទូរទស្សន៍មិនអាចលើសពី ៤០% នៃថវិកាផលិតកម្មទាំងមូល ហើយប្រាក់ឈ្នួលរបស់តួសម្តែងសំខាន់មិនអាចលើសពី ៧០% នៃប្រាក់ឈ្នួលសរុបរបស់តួសម្តែងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZVVmU9VcXKUSf6lHMbrObuoxNHEjqCj0TAozXTIuutT3LJ34AHjPJqWZORcS26J-2UiNRhcMywr2G5NKoICbwgZ8PtiB6sI5Xcyfk1mUhSDf-eR0c5kyHBDJiwyRX-r1atfbG5YcfgvvN-zXr2ZRu2u9fvaHCJqxdn4CPqcF73d3xIeUJZYXGAsQLddXA/s2048/image_2025-02-21_11-05-45.png

ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់នេះក៏ដោយ ក៏ប្រាក់ចំណូលរបស់ Liu Shi Shi សម្រាប់រឿង «Kill My Sins» នៅតែនាំមុខគេក្នុងចំណោមតារារួមការងាររបស់នាង។ រឿង «Kill My Sins» ស្ថិតនៅក្នុងរាជវង្សថាង មានតួអង្គ Liu Shi Shi ជា Ye Ping An ដែលជាវេជ្ជបណ្ឌិតស្រីដែលមានទេពកោសល្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9TJoaLlFEhDPCjwTJt7dAQxSpRf6K8QHPEw9aq1ydnskL7ALTUoaW0_Ecs9nxtd-oP_NAxtqtcc5s8GY66bV94b-2hyphenhyphenQSdoRKo8lNJ_A8P7wCkyaOOhk8OISJsdYMDvK7zqziC1DE1MtFfT-bYQ7xHgPp6rtMN3MoQoPu_oY7QeCkgUaVNcM55iL1qt3/s2048/image_2025-02-21_11-05-44.png

គួរបញ្ជាក់ថា Liu Shi Shi មានអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៥ ។ នាងនិង Nicky Wu បានស្រលាញ់គ្នានៅពេលថតរឿង Scarlet Heart ដែលជារឿងដ៏ពេញនិយមក្នុងឆ្នាំ២០១១។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ និងបានរៀបចំ ពិធីមង្គលការតម្លៃរាប់លានដុល្លារ នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ខណៈ Nicky Wu កំណត់ការថតរឿងដើម្បីឱ្យមានពេលច្រើនជាមួយកូន៕