មិនមែនជាលើកទី១នោះទេដែលមានរៀមច្បងនៅក្នុងវិស័យសិល្បៈបានចេញមកនិយាយពីអ្នកជំនាន់ក្រោយដែលមិនចេះគោរពនិងឱ្យតម្លៃទៅដល់សិល្បកររៀមច្បង។ ថ្មីៗនេះអ្នកនាង ខាត់ សុឃីម ក៏បានផ្តល់បទសម្ភាសន៍បាននិយាយពី Rapper និងអ្នកបង្កើតមាតិកា ប្អូនៗជំនាន់ក្រោយមិនចេះលើកដៃសូម្បីជម្រាបសួររៀមច្បងមានការបែងចែករើសអើងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRsW7pWn-k0BEyWUoHqj4ytZiuDBxj0GKZc8EXDAgb8j2vOFhWbgTGddBDBKyMj-yAO6eHnkxHdpvOOel3zBqkkxRefLvne0xOgA3G3ZelVKB5RLDKQlZ9QbfePHRMv8Jr3oC9EWat-3E1ATMUA0ktfPJM8DlzPpvFliHj4ncpWcG-6RzsxVztonV8JETX/s2048/image_2025-02-21_10-20-40.png

ក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២០ កុម្ភៈ តារាពហុជំនាញ ខាត់ សុឃីម គឺបានចូលរួមផ្តល់សម្ភាសន៍ដោយបានចែករំលែករឿងរ៉ាវជាច្រើនទាំងនៅក្នុងអាជីពសិល្បៈរួមទាំងជីវិតឯកជន។ ទាក់ទងនឹងអ្នកសិល្បៈជំនាន់ថ្មីអ្នកនាង ខាត់ សុឃីម ថា អ្នកជំនាន់ក្រោយមិនមានសុជីវធម៌ដៃធ្ងន់ មុខមិនញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz2I8PZf4YFIbkoDrQIVq7zAhxuzfZ9oqw6_le6dLmJajUf0rtZpYn4h_-xGlG2TbrA_B0wgPuLL6F0Tg0w1IEUVMimEDjvLmbwuHeXJcoOTm4pNVO-ifRywiBmTJjQMeO4R-57CSoQJmaGffDPYpOtq7-ZJ0GYZP9QMQBeqz5n2qeTe_et1lXs5oH0o6r/s1440/image_2025-02-21_10-20-43%20(2).png

អ្នកនាង បាននិយាយថា មិនទទួលបានការឱ្យតម្លៃព្រោះតែជាអ្នកសិល្បៈចាស់ហើយខាងផ្នែកបុរាណទៀត ដែលមានបែងចែកភាពល្បីតាមកម្រិតA,B,C,D,E ជាដើម។ អ្នកនាង ខាត់ សុឃីម ថា Rapper មកក្មេងៗមិនដឹងថាក្រែងចិត្តយើងជាមនុស្សចាស់ក៏មិនដឹង តែតាមការសម្គាល់របស់ខ្លួនគឺភាគច្រើនរើសអើង មិនខ្វល់អ្វីទាំងអស់ មិនដឹងការគួរសមបាត់ទៅណា ទោះបីជា Rapper តែហ្នឹងជាអ្នកសិល្បៈ ជាកូនខ្មែរ អ្នកសិល្បៈពីមុននៅគួរសម ពេលឃើញគ្នា តែដល់សម័យនេះហេតុអ្វីបានទៅជាអ៊ីចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2S6_QEjvRpXGo1UAzfjOBPLCRMuBhQYbAbzcnbaGWO3TPm8K7WyIVXBrpNhz3GonQEpjpxi1kRq0s_oyhGnW7z4Zy0G4s7mV9Mnd7_drpwMMf6bIDY5aingh0OPIsb4XkDcfFxC46NsyOTakM3buuaCiFSZewmWEYLlMypUsRYnb6lIIBVgLvkoT9wbGp/s1440/image_2025-02-21_10-20-44.png

តារាពហុជំនាញរូបនេះថា «មិនត្រឹមតែប្អូនៗក្មួយៗ Rapper នោះទេ អ្នកធ្វើមាតិកាល្បីៗខ្លួនអ្នកនាងធ្លាប់ចូលរួមកម្មវិធីផ្សេងៗ នៅក្នុងបណ្តាញសង្គមពួកគាត់ឡូយ រួសរាយ តែពេលជួបក្រៅហេតុអ្វីបានជាដៃរាងធ្ងន់ មុខមិនញញឹម យើងមិនមែនជាខ្មែរដូចគ្នាទេឬយ៉ាងមិច»។ និយាយដោយចម្ងល់ អ្នកនាង ខាត់ សុឃីម ថា ឬមួយគេប្រកាន់មិនរាប់អានសិល្បករចាស់ៗព្រោះតែខ្លាចបាក់កាលីប មិនជម្រាបសួរខ្លាចគេថោក មិនញញឹមខ្លាចស្តាយស្នាមញញឹមឬក៏យ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaSuKG3I8TUFoieMREmC-Gktmw7HFOPL48H9t3oejW1HtSqELnWGhwsq-9QVHMgoufhLEGUcFLq9SPuisQo8DcQZPTVenw8I2g0KqELZ_XXNqGzTv1v6ow4OCe6SeXw5s3HpwjsNUjKsgALTpBgTtfou0-TtkD2f2ZzExZJqkPuF6ZGNyoij-GThzKuAwK/s1440/image_2025-02-21_10-20-45.png

ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម ថាការនិយាយបែបនេះរបស់ខ្លួនបើថាស្អប់ក៏ស្អប់ចុះដើម្បីកែលម្អប្អូនៗក្មួយៗ ហើយនៅពេលអាយុប៉ិនខ្លួននៅពេលក្មេងៗធ្វើដាក់ចឹងវិញមានអារម្មណ៍បែបណា ៕