បន្ទាប់ពីបង្ហោះសំណេរនិងចេញវីដេអូដោយអារម្មណ៍ក្តៅចិត្តទៅកាន់ភ្ញៀវដែលពាក់ស្បែកជើងជាន់លើសាឡុងនិងអ្នកលួចយកតុក្កតាទៅស្រាប់តែមានរឿងកាន់តែក្តៅគគុកកើតឡើងបន្ទាប់ពីមានគណនីមួយចេញមកបង្ហោះថាហាងល្បីជេរភ្ញៀវនិងមានបំណងចង់ឈប់ឱ្យទិញកន្លែងនោះកុំឱ្យមានលុយទៅទិញហើយត្រូវគេដៀល។ ប៉ីប៉ី ឌី និង ទ្រី សក្កដា ហៅ អាដា សក្កដា ចេញមកបង្ហោះសំណេរដាក់មួយចាស់ដៃផ្អើលអស់បណ្តាញសង្គម។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj_JYWFUP_KTwP4gl1ksuA4GYnEM5YSFiRvHVA9fh710AqWODq-2zazX4k3uZGPqxcDck07ed6Or1SRjWTVvgbbaRKKCPMTm8QAQqCyKQg3KJozW6wISmBGsgI8-LqLkBclsvQql9I9iRJaO4OCg5zd9iEQ_LuX1wRFbPNpr3Z4IOkoB-McDzASueze1L0F/s1440/image_2025-02-20_08-55-12.png
យប់ថ្ងៃទី២០ ខែកុម្ភៈ ស្រាប់តែផ្ទុះការភ្ញាក់ផ្អើលបន្ទាប់ពី ប៉ីប៉ីឌី និង អាដា សក្កដា ចេញមកបង្ហោះសារយ៉ាងក្តៅគគុក។ មុននឹងអ្នកទាំងពីរបង្ហោះនេះគឺគេបានឃើញគណនីហ្វេកប៊ុកមួយបានបង្ហោះសំណេរថា «មានហាងកាហ្វេមួយនោះ ពេលវាល្បីលក់ដាច់កើបលុយទៅវាជេរភ្ញៀវ ដៀលភ្ញៀវផ្អើល FB សូមបងប្អូនឈប់ទិញកន្លែងវាទៅមានលុយហើយកុំឱ្យវាដៀល»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYrb3UJopaxvmfQz0yzjM9sjzqEWMJZ6oVsbuWiP8sQNBTwUqKgjjBkRGOnKmC3lh7X2_v0S2TRd43s4Npz1BN3Pkt7ubKhwg9ktQzlKL0dOHIA8_i4EvxF1KEmlShJmNGaHL35Nk6niKmllXYPq3lQudXnwUfSTGW-yFnJYhcKu6e4ntY28le-5NsJ9JM/s2048/image_2025-02-21_09-05-45.png

សំណេរមួយនេះបានធ្វើឱ្យ ប៉ីប៉ីឌី និង ទ្រី សក្កដា ឆេះឆួលយ៉ាងខ្លាំង។ ទ្រី សក្កដា បាននិយាយថា «អ៊ីចឹងបានថាមនុស្សរៀនចេះដឹងមានមុខដំណែងខ្ពស់ប៉ុណ្ណា មិនប្រាកដថាមានសីលធម៌ល្អក្នុងការរស់នៅប្រចាំថ្ងៃទេ ! Noted»។ ខ្លឹមសារមួយទៀត សក្កដា ថា «យកស្បែកជើងទៅជាន់សាឡុងគេឡើងគគ្រិច ឆ្លៀតមីខ្លះលួចតុក្កតាទៅផ្ទះទៀត ហើយមិនឱ្យគេជេរ ចង់ឱ្យគេអញ្ជើញទៅច្រាសបាយមែន ពួកមី Comment តែស្ករហ្នឹងទៀត ពួកមីសណ្តានចោរមែនបានខំកាន់ជើងពួកមីលួចរបស់គេហ្នឹងម៉េស អាខ្លះការងាររដ្ឋទៀតហ្អា ប៉ាភ្លីប៉ាភ្លើអញ្ចឹង យីអញ …»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoTmn5k3Ez3MtmXXEic0ELGQ7mqmC0uFHn0TDFZqNAAcrPb-9NSWEXBGTexxzJUJrnNhsfX-KiE2PrZ0OPudWtRYT-ZfCVi8rstFVYiEsf5ayyQtRQABeqYLQKtFP1tkcTPXGDk7ib5fZpjuYySQ9DMwkDT_JLWBKF4Au9FPK4gfESB7EzOEzaDksHyqSm/s2048/image_2025-02-21_09-05-50.png

ចំណែកឯ ប៉ីប៉ីឌី វិញ បានបង្ហោះនៅលើបណ្តាញសង្គមថា «អាមួយនោះ មានការងារមុខតំណែងល្អជាដែរ តែខួរអន់មិនចេះបែងចែកថាអញជេរភ្ញៀវជារួម ឬជេរភ្ញៀវដែលអន់ចរិត
សុទ្ធតែឱ្យគេ ឈប់ទិញកន្លែងអញ ហែងកាន់ជើងអ្នកខុស ឬក៏ហែងមានទម្លាប់ថោកទាបចឹងដែរ? មានលុយទិញ អស្ចារ្យចឹងហ្មង? បើថ្លៃថ្នូរគ្មានអាណាដៀលទេ តែបើមានលុយហើយ ភ្លើមិនចេះគិតអញដៀលហើយ អាណាក៏ដោយហែងនៅតែហែងទៅ កុំរម៉ាស់រឿងអញ»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGoNkniWP99b9uY-AHTLem4DHlWyI1F4rzx43XVZj0l1s88XBX2NY3JvnKw2ZJVK8pmy-8uPjk8WXb_uJ69Pu5BRwcaadZyJkKK5d1oYrLCy8WJUhzscHnZkvEPPE0J_-WGAPLfMFMBuGXc8WGhhuoj9ELhFJIevFLQrZLxKYMXJRZfF-sxIKDySdTD1Qb/s2048/image_2025-02-21_09-05-52.png

មិនទាន់អស់សេចក្តីនោះទេ ប៉ីប៉ីឌី ជាថៅកែហាងច្រើនកន្លែងបានបង្ហោះទៀតថា «មីអ្នកcmtនោះ ក៏ចឹងដែរសុទ្ធតែអញកើតចេញពីសត្វតិរិច្ឆាន នាងឯងជាស្អី បានខ្ចាក់ពាក្យហ្នឹងចេញមកបាន? សម្តីនេះមិនត្រឹមតែប្រមាថអញទេ ប្រមាថដល់ម្តាយអញទៀតនាងឯងឋានៈដល់ណាក៏អញមិនខ្លាចដែរ ចេញមកតទល់ជាមួយអញ ម៉េចបានកញ្ចាស់ក្បាលហើយភ្លើនិយាយគ្មានខួរក្បាលអញ្ចឹង? នាងឯងមិនស្មើនឹងសត្វតិរិច្ឆានផង មីគ្មានកំណើត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPelQsPhSUnz25JU4SYjT9Ih6xZCsynMkCJMk2RDmIMyeKZQAV_zFEqAQU9YOfXpXJDHbAcPrbnSeLcvnk4iI3XvVGxEbepC9xv3JqQW-gZW8Y3dnZznFtDpBh6nG4WsNNYrqCU4EG1cPyjqhQ-PREpZ8ThJEdam5EXCGiiOxNeCbicX3yDGvXCaGTo-nz/s1440/image_2025-02-20_08-55-13.png

បន្ទាប់ពីប្រើសម្តីធ្ងន់ៗបង្ហោះនៅលើបណ្តាញសង្គមឆ្លើយតបទៅវិញនេះ ប៉ីប៉ីឌី ក៏បានបង្ហាញដែរថា គណនីទាំងពីរនោះបាន Locked profile បាត់ហើយ៕