ថ្លែងក្នុងឱកាសអញ្ជើញបើកសប្តាហ៍គាំពារសង្គមកម្ពុជាឆ្នាំ២០២៥ និងប្រកាសដាក់ ឱ្យអនុវត្តជាផ្លូវការនូវក្របខណ្ឌគោល-នយោបាយជាតិគាំពារសង្គម ឆ្នាំ ២០២៤-២០៣៥ សម្ដេច ហ៊ុន ម៉ាណែត បដិសេធសំណើរធ្វើផ្លូវ មួយខែ្សតម្លៃ៥០លានដុល្លារ។
សម្ដេចធិបតី បានបង្ហើបថា៖” សម្ដេចបានបដិសេធសំណើរសាងសង់ផ្លូវមួយខ្សែតម្លៃ៥០លានដុល្លារ ដោយផ្ដល់អាទិភាពលើការអភិវឌ្ឍមន្ទីរពេទ្យវះកាត់ ដើម្បីសង្គ្រោះជីវិតពលរដ្ឋមុន និងសំណើរអភិវឌ្ឍវិស័យទឹកស្អាត ដើម្បីកុំឱ្យពលរដ្ឋកើតជំងឺពីការប្រើប្រាស់ទឹកមិនស្អាត”។
ជុំវិញការរអភិវឌ្ឍន៍មន្ទីរពេទ្យវះកាត់នេះ រាជរដ្ឋាភិបាលបានសម្រេចផ្ដល់ថវិកាជាង១៨លានដុល្លារ ក្នុងការពង្រឹងសមត្ថភាពវះកាត់សង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកស្រុក ដែលនឹងជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋត្រូវការវះកាត់បន្ទាន់ ដោយមិនរង់ចាំការបញ្ជូនទៅមន្ទីរពេទ្យនៅខេត្ត។
ដោយឡែកចំពោះការរអភិវឌ្ឍន៍ទឹកស្អាតវិញ រដ្ឋាភិបាលក៏បានផ្តល់ថវិការ៦០លានដុល្លារផងដែរ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតក្នុងខេត្តចំនួន៥ ដែលរួមមានខេត្តកំពត,ខេត្តស្វាយរៀង,ខេត្តកំពង់ធំ,
ខេត្តមណ្ឌលគីរី និងខេត្តពោធិ៍សាត់៕.png)










