Home ព័ត៌មានអន្តរជាតិ ភូមិទេសចរណ៍ល្បីមួយនៅប្រទេសចិនបានចេញសូមទោសភ្ញៀវទេសចរក្រោយយកសំឡី និងពពុះសាប៊ូបន្លំជាព្រិល

ភូមិទេសចរណ៍ល្បីមួយនៅប្រទេសចិនបានចេញសូមទោសភ្ញៀវទេសចរក្រោយយកសំឡី និងពពុះសាប៊ូបន្លំជាព្រិល

66
0

ប្រទេសចិន ៖ ភូមិទេសចរណ៍ល្បីមួយកន្លែងនៅទីក្រុងឈើងទូ ខេត្តស៊ីឈួន ប្រទេសចិន បានសូមទោសជាសាធារណៈ ក្រោយពីភ្ញៀវទេសចរចាប់ថ្នាក់បានថា ភូមិទេសចរណ៍នេះយកផ្ទាំងសំឡី និងពពុះសាប៊ូមកធ្វើព្រិល ដើម្បីថតរូបទាក់ទាញការចាប់អារម្មណ៍ និងផ្សព្វផ្សាយឱ្យភ្ញៀវទេសចរមកលេងឱ្យបានច្រើន ។ អ្នកលេងបណ្តាញសង្គមចិនហួសចិត្តយ៉ាងខ្លាំង និងរិះគ.ន់ ពេញបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcFAeVtjN6Nc5a3bgdsbUsnt3ueE6CYeeIVxoG4Z4GH33hSkNMRygohYYme6Ng-bAMHs2l1FKKf8Xc4gXl10ARJg4l5cABMXC3y4qnTSSFA1BP9ARcPH2oO50aqrlVog5qI-WkskEV56YWCPEaoZSi-KKrgvA3NOhrk1g_hSoP_AOur2FFs3EA_MvyESo_/s1195/image_2025-02-19_08-41-33.png
ប្រធានភូមិទេសចរណ៍ព្រិលធ្លាក់ (Chengdu Snow Village) បានបង្ហោះលិខិតជាផ្លូវការមួយក្នុង WeChat កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ថា កាលពីពិធីបុណ្យចូលឆ្នាំចិននៅចុងខែមករា កន្លងមក គឺអាកាសធាតុក្តៅ ទើបធ្វើឱ្យភូមិទេសចរណ៍នេះគ្មានព្រិលពណ៌ស ធ្លាក់ដូចពេលកន្លងមក ។ ភ្នាក់ងារឧតុនិយមប្រកាសថា ប្រទេសចិនប្រឈមនឹងអាកាសធាតុក្តៅខ្លាំងយូរជាងមុន និងមានភ្លៀងធ្លាក់ខ្លាំងជាងការរំពឹងទុក ដោយសារបម្រែបម្រួលអាកាសធាតុ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXK-q3gxhaIyr6r56Qc5Dmey8aKFMcO8edExK9nTyDiwYQnAdALtEgR_rxsqOzkClvqk7xJWKxUJkObE27vPc9rAXZ-wzTzhIyyj7D1DszKlH5Q6FTbNm8bSdP7QSowWmNBaVXA46Pre9gJUbIWCKayUV_PlTh7iaGoTJbf8dNIxC09jkv12ZrK1NX_sT0/s1200/image_2025-02-19_08-41-34.png

ដូច្នេះ ដើម្បីឱ្យភូមិនេះទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរ យើងក៏បានយកផ្ទាំងសំឡីមកប្រើប្រាស់ជំនួសព្រិល ប៉ុន្តែវាពុំទទួលបានផលដូចការរំពឹងទុក ។ វាបែរជាធ្វើឱ្យភ្ញៀវទេសចរភាគច្រើនមានអារម្មណ៍ពុំល្អ និងលែងចង់ដើរលេងនៅទីនេះ ។ ក្រោយពីអ្នកលេងបណ្តាញសង្គមជាច្រើននាក់រិះគន់ យើងក៏បានប្រមូលផ្ទាំងសំឡីទាំងអស់បោះចោល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLOwrFq7SVchwvP_myqF_foDB-nBGVzlKvWyuMi5jRPdzL4PZJFU7xB4fOLFdQpXVYcRum2TSyxVgZq2mLegxEOvb81Q4ePPm8NWRXaEhevK4Iqj65yMjH62PJc8w7arGE7VmrK0vgTrPiUp8Yc9n36AgKzP6EiBP-fSk36dnIqGjNPVHdPf4CPnTmK58L/s1200/image_2025-02-19_08-41-35%20(2).png
ប្រធានភូមិទេសចរណ៍បានសូមទោសភ្ញៀវទេសចរទាំងអស់ចំពោះរឿងដែលកើតឡើង និងប្រកាសប្រគល់ប្រាក់ថ្លៃសំបុត្រចូលទស្សនាភូមិទេសចរណ៍ទៅឱ្យភ្ញៀវទេសចរវិញ មុនពេលភូមិនេះបិទទ្វារលែងបើកឱ្យចូលទស្សនា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjL7sm-kpZC56H2P1wWKuZ1KM8y67cdQj-1uMEuPauWBv6d9GaYZy_xqk3XSXSvwCDIta4o_mBzpL5RmFdQfpgcgwrKljMVsjd_zl_Pd1aZDEmXykATeecn4cTu42Y0frlAhHka0bs5bPlPhHFiizIRCzk5TNxcaan-Likf9Ghyphenhyphen8KtApyUD3dH8-t4dnAFq/s860/image_2025-02-19_08-41-35.png
ក្នុងរូបភាពដែលចែកចាយក្នុង WeChat បង្ហាញឱ្យឃើញផ្ទាំងសំឡីត្រូវបានគេខ្ចាត់ខ្ចាយពាសពេញបរិវេណភូមិទេសចរណ៍ ។ អ្នកលេងបណ្តាញសង្គមម្នាក់និយាយថា បើមើលមួយភ្លែតឃើញភូមិនេះគ្របដណ្តប់ដោយព្រិលពណ៌ស ស្អាតខ្លាំងណាស់ ប៉ុន្តែពេលដើរទៅមើលជិតៗ ស្រាប់តែឃើញផ្ទាំងសំឡី និងពពុះសាប៊ូទៅវិញ ។ ភូមិនេះមានឈ្មោះថា ភូមិព្រិល ប៉ុន្តែបែរជាគ្មានព្រិលធ្លាក់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjz8tHyqT0Sef_QDymbRI_Vt9dUnZrLaq81FrA-Mq7ujYK8zqUS55YTXuzikqNMqsVNrleWG3RaAcohBwDfGtncGF-Fs7P1oeUyTpuWDmNRoKt1JArZ8eViCfq95owv6F68BIgg7VTyWST3jqjs1h6X61bFt2pHm1C07YhPR-9sBF8qlRH4inmwMtMU95Jv/s800/image_2025-02-19_08-41-36.png
បច្ចុប្បន្ន មនុស្សគ្រប់គ្នាមានលទ្ធភាពប្រើប្រាស់អ៊ីនធើរណេត តំបន់ទេសចរណ៍នានាគួរតែផ្សព្វផ្សាយការពិតពីតំបន់ទេសចរណ៍ និងចៀសវាងបង្កើតរូបភាពបំភាន់ភ្នែក បើពុំដូច្នោះទេ វាដូចជាការបំផ្លាញមុខមាត់តំបន់ទេសចរណ៍របស់ខ្លួន ដោយសារការចែកចាយព័ត៌មានតាមបណ្តាញសង្គមឆាប់រហ័ស ៕