ផ្លូវថ្មើរជើងដែលវែងជាងគេឆ្លងកាត់រហូតដល់១៧ប្រទេស គឺអាចធ្វើដំណើរដោយជើងមានរយៈចម្ងាយប្រមាណ 14,334 miles (ប្រមាណ 23,068 km) ដោយអាចធ្វើដំណើរពីទីក្រុងខេបថោន (Cape Town) រដ្ឋធានីនៃប្រទេសអាហ្វ្រិកខាងត្បូងឆ្ពោះមកកាន់ទីក្រុងម៉ាហ្កាដាន (Magadan) នៃប្រទេសរុស្សី។ .png)
ការធ្វើដំណើរតាមផ្លូវនេះគឺត្រូវឆ្លងកាត់១៧ប្រទេសហើយអាចដើរដោយជើងសុទ្ធសាធនៅលើផ្លូវ និងស្ពានដោយមិនមានជិះយន្តហោះ ជិះកាណូត ជិះសាឡាង ដោយគ្រាន់តែឆ្លងកាត់ខ្ពង់រាប ព្រៃភ្នំ វាលខ្សាច់ និងវាលទឹកកក។ ប្រសិនបើយើងគណនាដើរថ្មើរជើងជាមធ្យម៨ម៉ោងក្នុងមួយថ្ងៃដោយមិនសម្រាកសោះ យើងនឹងប្រើពេលអស់ ៥៨០ថ្ងៃដើម្បីបញ្ចប់ដំណើរនេះ ហើយត្រូវឡើងចុះក្នុងរយៈកម្ពស់ 123 000ម. ដែលស្មើនឹងឡើងចុះភ្នំអេវ៉េរ៉េសចំនួន១៣ដង។ ប៉ុន្តែក្នុងករណីបើជិះកង់ យើងត្រូវពេល៤៨ថ្ងៃជិះដោយមិនឈប់សម្រាកសោះ ហើយប្រមាណ១៤៥ថ្ងៃបើជិះក្នុងមួយថ្ងៃ៨ម៉ោង។ .png)
ក្រៅពីនេះទៀតក៏មានបញ្ហាជាច្រើនដូចជារឿងទិដ្ឋាការ ការប្រើប្រាស់ភាសា សម្ភារៈត្រូវយកតាមខ្លួននិងការផ្លាស់ប្តូអាកាសធាតុ ជាពិសេសបញ្ហានយោបាយ និយាយជារួមគឺត្រូវជួបឧបសគ្គនានាជាច្រើនយ៉ាងណាស់ទាំងលក្ខណៈធម្មជាតិ និងសន្តិសុខ។
ថ្វីត្បិតតែផ្លូវមួយនេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយជាសាកលយ៉ាងណាក៏ដោយ ប៉ុន្តែមកដល់ថ្ងៃនេះមិនទាន់មាននរណាម្នាក់អាចសម្រេចបាននូវបេសកកម្មនេះនៅឡើយ៕










