តារាចម្រៀង វ៉ាន់ នីឡា កំពុងប៉ះពាល់ផ្លូវចិត្តយ៉ាងខ្លាំងរហូត Live ទាំងយប់ពោរពេញដោយទឹកភ្នែកឈឺចាប់ព្រោះតែមិនអាចទទួលយកបានទង្វើរបស់បុរសកាន់ផេក អ្នកវិភាគឯករាជ្យ ដែលបានខម្មិនឆ្លងឆ្លើយនូវពាក្យសម្តីមួយចំនួន។ ម្ចាស់ផេកនេះបានបញ្ជាក់ថាលោកមិនបាននិយាយពីតារាចម្រៀងរូបនេះ លោកនិយាយពីការ៉េមហើយនាងរើសដាក់ខ្លួនឯង។

មុននឹងឈានដល់ការ Live នៅយប់ថ្ងៃទី១៦ កុម្ភៈ វ៉ាន់ នីឡា បានបង្ហោះរូបភាព Screenshot មួយសន្លឹក ដោយបានដាក់ខ្លឹមសារថា «បងប្អូនស្គាល់ផេកនេះហើយមែនទេ? ខ្ញុំទើបតែបានឃើញខ្លឹមសាររបសadmin ផេកនេះ , ខ្ញុំពិតជាទទួលយកមិនបានដាច់ខាតនៅពាក្យសំដីបែបនេះ . តើខ្ញុំគួរធ្វើយ៉ាងណា? ហេតុអីក៏ម្នាក់ប្រុសនេះសំដីថោកជាងសត្វតិរច្ឆានបែបនេះ ? តើខ្ញុំបានខុសអី ខ្ញុំធ្វើអីលោកឯង ក្រុមលោកឯង ឬខ្ញុំបានថាឱ្យអ្នកណាគេ ? បងប្អូន ខ្ញុំត្រូវតែរកយុត្តធម៌ឱ្យខ្លួនខ្ញុំឱ្យបាន»។ ពាក្យសម្តីដែលធ្វើឱ្យ តារាចម្រៀងរូបនេះប៉ះពាល់ផ្លូវចិត្តទៅកាន់ម្ចាស់ផេក អ្នកវិភាគឯករាជ្យ នៃរូបភាព Screenshot នោះទេ «វ៉ានីឡា បែកៗ » និងពាក្យ «say that to មី When មីបែកនូត»។
ក្រោយពីបង្ហោះខ្លឹមសារខាងលើនេះ វ៉ាន់ នីឡា បានចេញមក Live និងទ្រហោយំដោយអារម្មណ៍ឈឺចាប់ព្រោះតែខ្លួនទើបតែបានដឹងដោយសារតែបានប្លុកផេក អ្នកវិភាគឯករាជ្យ ជាយូរមកហើយដោយសារតែមិនពេញចិត្ត ដោយបានចោទសួរថាហេតុអ្វីបានជាជាន់នាងខ្លាំងម៉េស ជាន់ដល់បាតទាំងពាក្យសម្តីរបស់នាងបង្ហោះនិយាយពីមូសនិងដាយណូស័រ គឺសម្តៅតែរឿងនេះមិនបាននិយាយប៉ះពាល់ឬចង់សម្តៅទៅកាន់រឿង ទេព បូព្រឹក្ស និង ជី ដេវិត នោះទេ ប៉ុន្តែត្រូវបានគេជាន់យកៗតែប៉ុន្មានថ្ងៃមកនេះនាងព្យាយាមមិនមាត់កអ្វីទាំងអស់។ .png)
តារាចម្រៀង វ៉ាន់ នីឡា ថា នាងស្គាល់ ទេព បូព្រឹក្ស តាំងពីក្មេងៗមកម្ល៉េះតាំងពីហៅស្រីនិច្ច រឿងអីនាងទៅនិយាយដៀមដាមនោះ។ វ៉ាន់ នីឡា ថានាងពិតជាមិនអាចទទួលយកបានចំពោះពាក្យសម្តីរបស់ម្ចាស់ផេកនេះនោះទេ។ កន្លងមកនាងបានឃើញពាក្យសម្តីជេរស្តីប្រមាថនាងជាច្រើនប៉ុន្តែនាងមិនអាចទៅប្តឹងមនុស្ស១០០ ២០០នាក់នោះទេពីព្រោះនាងខ្លាចការប្តឹងផ្តល់ខ្លាំងក្នុងមួយជីវិតនាងធ្លាប់ប្តឹងផ្តល់១ធ្វើឱ្យនាងរាងលែងចង់ប្តឹងផ្តល់តទៅទៀតដោយរក្សាភាពស្ងៀមស្ងាត់។.png)
ក្នុងការ Live ដដែល វ៉ាន់ នីឡា បានបញ្ជាក់យ៉ាងមុតមាំថានាំនាងទៅស្បថនៅកន្លែងណាក៏បាននាងមិនបានថាឱ្យអ្នកណានោះទេហេតុអ្វីបានជាធ្វើបាបជាន់នាងដល់ថ្នាក់នេះ នាងពិតជាមិនអាចទទួលយកបានចំពោះពាក្យសម្តីទាំងនេះបានទេ។.png)
បន្ទាប់ពី វ៉ាន់ នីឡា បានបង្ហោះនិង live ងាកទៅកាន់ផេក អ្នកវិភាគឯករាជ្យវិញ បានចេញមកបញ្ជាក់ថា ខ្លួនមិនបានថាឱ្យ វ៉ាន់ នីឡា នោះទេគឺនិយាយពីការ៉េមដែលមានរសជាតិ វ៉ានីឡា ហើយពាក្យសម្តីដែលនិយាយថា បែកណូត គឺមានគណនី HEE SO ចោទប្រកាន់លោក ហើយ វ៉ាន់ នីឡា រើសដាក់ខ្លួនឯងថាលោក និយាយទៅកាន់់នាងថា មីបែកណូត ដោយពាក្យ មី នេះគឺចង់មានន័យថា «ខ្ញុំ» ។ ផេកនេះ ក៏បានបង្ហោះសំណេរមួយទៀតដែរថា «មនុស្សឡូវ ដូចប្លែកៗ..
ផុសនិយាយ ជាមួយអាមួយណាណុះតាំងលើភ្នំ។ ចែនោះមានខ្លួនតែឯងៗ រើសដាក់ខ្លួនយំង៉ោ..ង! អាម៉េចហេ?សំខាន់ប្លុកឯងតាំងកាលអត់ដឹងទៀតហាស!»៕










