សម្រាប់បងប្អូនដែលមានបំណងចង់ទៅទស្សនាប្រទេសបារាំង គេហទំព័របរទេស Lonely Planet បានណែនាំគោលដៅល្បីៗចំនួន ៤ ដែលលោកអ្នកមិនគួររំលង ព្រោះកន្លែងទាំងនេះគឺពេញនិយមខ្លាំង និងទាក់ទាញបំផុតនៅក្នុងប្រទេសបារាំង។ Lonely Planet គឺជាគេហទំព័រទេសចរណ៍បរទេស ដែលមានទីស្នាក់ការនៅប្រទេសអូស្ត្រាលី តែងតែណែនាំភ្ញៀវទេសចរឱ្យស្គាល់គោលដៅថ្មីៗជាច្រើនជុំវិញពិភពលោក។ ខាងក្រោមនេះគឺជាតំបន់ទេសចរណ៍ទាំង ៤ ដែលលោកអ្នកមិនគួររំលងពេលទៅលេងប្រទេសបារាំង៖
១.Eiffel Tower៖ លោកអ្នកប្រាកដជាស្គាល់ហើយ Eiffel Tower គឺជាកន្លែងល្បីល្បាញជាងគេនៅក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។ ទួអ៊ីហ្វេល គឺជាប៉មដែលមានកម្ពស់ ៣២៤ ម៉ែត្រ សាងសង់ឡើងដោយវិស្វករ Gustave Eiffel នៅឆ្នាំ ១៨៨៩។ ភ្ញៀវទេសចរអាចឡើងទៅកាន់កំពូលទួអ៊ីហ្វេលដើម្បីមើលឃើញទេសភាពក្រុងប៉ារីសកាន់តែច្បាស់ល្អ តាមរយៈជណ្ដើរយន្ត ឬជណ្ដើរជើងដែលមានច្រើនជាង ៣០០ កាំ។

២.Versailles៖ គឺជាព្រះបរមរាជវាំងរបស់ស្តេច និងក្រុមគ្រួសាររាជវង្ស នៃប្រទេសបារាំង ដែលបានសាងសង់ដោយថ្ម និងដីឥដ្ឋនៅឆ្នាំ ១៦២៣។ នៅក្នុងបរិវេណព្រះបរមរាជវាំងនេះ មានសួនច្បារដ៏ធំល្វឹងល្វើយ និងមានទេសភាពស្រស់ស្អាតក្រៃលែង គ្របដណ្តាប់លើផ្ទៃដីទំហំ ៨០០ ហិចតា។ ព្រះបរមរាជវាំងដ៏អស្ចារ្យនេះត្រូវបានអង្គការយូណេស្កូរាប់បញ្ចូលជាបេតិកភណ្ឌពិភពលោកនៅឆ្នាំ ១៩៧៩។.png)
៣.Louvre Museum៖ គឺជាសារមន្ទីរដ៏ល្អឯកមួយ និងជាវិមានប្រវត្តិសាស្ត្រធំជាងគេបំផុតនៅលើពិភពលោក ដែល ត្រូវបានសាងសង់ឡើងជាបន្ទាយនៅទសវត្សទី១។ សារមន្ទីរនេះបានបើកដំណើរការនៅថ្ងៃទី ១០ ខែសីហា ឆ្នាំ ១៧៩៣ ជាមួយនឹងការតាំងពិព័ណ៌នូវរូបគំនូរចំនួន ៥៣៧ ផ្ទាំង។ Louvre ក៏ជាសារមន្ទីរទី ២ លើពិភពលោកដែលមានអ្នកចូលទស្សនាច្រើនជាងគេបន្ទាប់ពីសារមន្ទីរនៅប្រទេសចិនផងដែរ។
៤.Musée Guimet៖ គឺជាសារមន្ទីរបារាំងដែលមានការតាំងពិព័ណ៌នូវសិល្បៈចម្រុះជាច្រើនរបស់អាស៊ី រួមទាំងមាននូវការតាំងពិព័ណ៌សិល្បៈវប្បធម៌របស់ប្រទេសកម្ពុជាយើងទៀតផង។ Musée Guimet គឺជាកន្លែងដែលប្រមូលផ្ដុំទៅដោយវិចិត្រសិល្បអាស៊ីដ៏ធំបំផុតនៅខាងក្រៅតំបន់អាស៊ីផងដែរ៕










