Home ព័ត៌មានអន្តរជាតិ ថៃសម្លឹងឃើញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផ្លូវរថភ្លើងវែងបំផុតលើពិភពលោកឆ្លងកាត់១៣ប្រទេស

ថៃសម្លឹងឃើញឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចតាមរយៈផ្លូវរថភ្លើងវែងបំផុតលើពិភពលោកឆ្លងកាត់១៣ប្រទេស

63
0

ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មានថៃឱ្យដឹងថា ការធ្វើដំណើរតាមរថភ្លើងដ៏វែងបំផុតលើពិភពលោក ចាប់ពីទីក្រុង Lagos ភាគខាងត្បូងប្រទេសព័រទុយហ្គាល់ ទៅដល់សិង្ហបុរី គឺជាឱកាសថ្មីនៃការអភិវឌ្ឍសេដ្ឋកិច្ចថៃ ។ ផ្លូវរថភ្លើងនេះមានប្រវែង១៨,៧៥៥គីឡូម៉ែត្រ និងចំណាយពេលធ្វើដំណើរ២១ថ្ងៃ ដោយឆ្លងកាត់១៣ប្រទេស រួមមាន ៖ ព័រទុយហ្គាល់ អេស្ប៉ាញ បារាំង អាល្លឺម៉ង់ ប៉ូឡូញ បេឡារ៉ុស រុស្ស៊ី ម៉ុងហ្គោលី ចិន ឡាវ ថៃ ម៉ាឡេស៊ី និងសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZgbuFR5l0BpSGpGvteoF3e_Gs95IAfk0Wj3EkEFNDe4EYlIE5S9EBCWj4A1B5xBz8Q-1pCjyWWXpWLkjU9l0wazl8Hp9yEWowRKoe_ASPm7C-kLVTyUWTTCF1N2BrXQqmij9Ez1mA-DPyCI-6wF0t4plyuDPDvaeKPBgNb9RULnNDh9OORvt7jf-VrD6j/s1417/image_2025-02-17_09-31-30.png

ផ្លូវរថភ្លើងដ៏វែងនេះអំណោយផលដល់សេដ្ឋកិច្ចថៃជាច្រើនផ្នែក ហើយកត្តាចម្បងដែលគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចថៃ គឺទីតាំងយុទ្ធសាស្ត្រ ពីព្រោះថៃស្ថិតនៅចំណុចកណ្តាលនៃតំបន់អាស៊ីអាគ្នេយ៍ ដែលថៃជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏សំខាន់ ហើយផ្លូវរថភ្លើងវែងបំផុតលើពិភពលោក បានឆ្លងកាត់តំបន់អាស៊ីអាគ្នេយ៍ និងតភ្ជាប់អាស៊ីបូព៌ា និងអឺរ៉ុប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiNBDuukIjulMakYVfA-Y6cMuA6i70IKkDhSwJW5t2r1i8tSgZ2P_22FjcdCe-vOUdgF3oT8YCrd2vBexkPBSCx3PjWTFF1vUU-NGS9Z7lj6M0HhomNtB1SUBVnUOjlEwxUAqh-G-Nq1ND_apn4mrVs1CP4b52R3n0bPn_wqvXua-YmhSPBpLSKVDI9vpoU/s1440/image_2025-02-17_09-31-30%20(2).png

កត្តាបន្ទាប់ គឺថៃមានហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទំនិញខ្វាត់ខ្វែង ជាពិសេស ការដឹកជញ្ជូនតាមរថភ្លើង ។ បច្ចុប្បន្ន ថៃមានផ្លូវរថភ្លើងតភ្ជាប់ជាមួយប្រទេសជិតខាង ដូចជា ៖ ឡាវ កម្ពុជា និងមីយ៉ាន់ម៉ា ដែលអាចជួយឱ្យថៃអាចអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន តាមរយៈផ្លូវរថភ្លើងពីប្រទេសព័រទុយហ្គាល់ ទៅសិង្ហបុរី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjK7jN40bMlDXs1qbZJ9UYDHlOHWd3Veha_eWYcRLfnjhKrWFnt_hNhsk-PJDWZdzmIZ_s12Hq4tMZUQKAdStoynAMU5M71o-2ZyJXd6Ajy5mKDJVZpWCX2zDChXmpKCHr8BHXM1lJ2A5zdvSlSmqP_O-LghjJobLbdhfAe_rE5IasNCk8-E4ErrVhwcLi/s1200/image_2025-02-17_09-31-31.png

ក្រៅពីនេះ រដ្ឋាភិបាលថៃមានគោលនយោបាយជំរុញការតភ្ជាប់ថៃជាមួយប្រទេសនានា តាមរយៈគម្រោងអភិវឌ្ឍន៍តំបន់សេដ្ឋកិច្ចពិសេសខាងកើត (EEC )និងគម្រោងផ្លូវ១ ខ្សែក្រវ៉ាត់១ (BRI) ។ គោលនយោបាយរបស់រដ្ឋាភិបាលថៃបានគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន រួមទាំងការដឹកជញ្ជូនតាមផ្លូវរថភ្លើង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTjT2JkVZF7J_SDdt_n3rJUfkaN5I2ihSdYksuXCCUNT6eA50hELfV28ZazSzWpCrmmDYSDoYICHHAkbzQ2KK1pbRmsnwAXOJh_VOtIHudYq2aiDgLkyJkSxICTY_bYyRICoWqQmhr9ZDQ9g_mrWMSeg58OGkRbgf9OsYwyjOVu80QJZxCbWLThakZzQou/s1600/image_2025-02-17_09-31-32.png

អ្នកជំនាញសេដ្ឋកិច្ចយល់ឃើញថា ថៃនឹងទទួលបានឱកាសសេដ្ឋកិច្ចបន្ថែមទៀតនាថ្ងៃអនាគតពីផ្លូវរថភ្លើងវែងបំផុតលើពិភពលោក ដោយសារប្រទេសនានាអាចសហការគ្នាយ៉ាងរលូនផ្នែកវិនិយោគ និងពង្រីកពាណិជ្ជកម្មសេរី ។ រីឯប្រទេសផ្សេងៗដែលរថភ្លើងឆ្លងកាត់ ក៏ទទួលបានឱកាសអភិវឌ្ឍន៍សេដ្ឋកិច្ចដែរ បើសង្គ្រាមនៅអ៊ុយក្រែនបញ្ចប់ ហើយអាមេរិក រុស្ស៊ី និងចិន ចរចាគ្នាស្វែងរកសន្តិភាពពិភពលោក ៕