Home ព័ត៌មានអន្តរជាតិ អំណោយ ៧ យ៉ាងដែលលោកអ្នកមិនគួរទិញជូនមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃ Valentine’s Day

អំណោយ ៧ យ៉ាងដែលលោកអ្នកមិនគួរទិញជូនមនុស្សជាទីស្រឡាញ់ក្នុងថ្ងៃ Valentine’s Day

48
0

ជិតដល់ថ្ងៃបុណ្យនៃសេក្តីស្រឡាញ់ ឬហៅថា Valentine’s Day ដែលត្រូវបានគេប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែកុម្ភៈ គឺជាបុណ្យខាងប៉ែកអឺរ៉ុប ប៉ុន្តែវាបានល្បីសុះសាយនិងកំពុងចាក់ឫសក្នុងដួងចិត្តរបស់ប្រជាជនកម្ពុជា ជាពិសេសនៅក្នុងស្រទាប់យុវវ័យតែម្តង។ មានន័យថា ឱ្យតែដល់ថ្ងៃទី១៤ ខែកុម្ភៈ យុវវ័យមួយចំនួនតែងតែនិយមទិញកាដូ ឬអំណោយជូនមនុស្សជាទីស្រឡាញ់របស់ខ្លួន ដូចជាឪពុកម្តាយ មិត្តភក្តិ បងប្អូន និងគូស្នេហ៍ជាដើម ដើម្បីបង្ហាញពីបេះដូងបរិសុទ្ធ និងសេចក្តីស្រឡាញ់ដ៏ធំធេងរបស់ពួកគេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzeHzGJlpsdA4xET2_ZslbXRS-k88NOqqH3dq1HigBZ-MZd6MRaz45_lLfLyXR-_tV0TfYx6VkNhcydqbMb198mUs4Da_PRJ9C9HVCy-fc5dcVgrc9zG9QkU96tlkPU8Yfm1ORgT7N-4u2FS2bBknsMLwT5cqg0TFFo3hI2DlOoSe-66zrskUD590sfbuU/s3840/image_2025-02-13_13-45-16.png

ទោះជាយ៉ាងណាអំណោយ ឬកាដូដែលពួកគេទិញជូនមនុស្សជាទីស្រឡាញ់ អាចជាត្រណមដែលចាស់ៗជំនាន់មុនហាមប្រាមជាយូរមកហើយ។ ចាស់ៗបុរាណជឿថា ការទិញអំណោយ ឬកាដូទាំងនេះជូនមនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យបែកបាក់គ្នា ឬក៏មានជម្លោះឈ្លោះប្រកែកគ្នានាពេលខាងមុខ ដែលវាមិនល្អក្នុងការទិញជូនមនុស្សជាទីស្រឡាញ់ឡើយ។ ខាងក្រោមនេះគឺជាអំណោយ ឬកាដូដែលអ្នកមិនគួរទិញក្នុងថ្ងៃ Valentine’day៖

១.នាឡិកា៖ មនុស្សជាច្រើនជឿជាក់យ៉ាងមុតមាំថា ប្រសិនបើមនុស្សជិតស្និតរបស់អ្នកទិញនាឡិកា នឹងបង្កើតរយៈពេលទំនាក់ទំនង ប៉ុន្តែបើនាឡិកាឈប់ដើរនោះអ្វីៗនឹងបញ្ចប់ទៅដូចគ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh52tyJNWWXqZmWmjRIVId7kmde18FcgS3Pld6OJWy7HJO2L4E93Seb_aBaYLKO5ViMywXaDnemaVpvPMFc68PvpwPaw4x7MR8FfB24jvjnHd_BeTusJ5ROwyd-pVTOAQXf9kyrMATsCqbbNbZLrtv_CPhyphenhyphennPR8gQ_YHIHo8IKsnhRecYztzm-YmNtZBxj7/s960/photo_2025-02-12_12-42-57.jpg

២.ស្បែកជើង៖ ស្បែកជើងតំណាងឱ្យការចាកចេញ ឬការដើរ ដូច្នេះមនុស្សដែលជាគូស្នេហ៍មិនអាចទិញស្បែកជើងជូនគ្នាបានទេ ព្រោះវាអាចបណ្តាលឱ្យពួកគេបែកបាក់គ្នា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcMdOHc28D6C0cS5Fq0DAHmy0U4vAXdSQ7vUwn8hYmp0WRl9dx61J6wb06ssQg7eQ3axWMdndeDWMj6u3OwHMCQWpO8iCMgM8eNnuzol300pntE2N3e92UtZjIpVglCrzKVF6QbGFr9qJ79ogMcS1jEYSBAqHeJrhfBv-KAZSAt3SmmPx17_HFivxfbfh9/s750/photo_2025-02-12_12-42-58.jpg

៣.សំលៀកបំពាក់ពណ៌ខ្មៅ៖ សំលៀកបំពាក់ពណ៌ខ្មៅត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង ព្រោះមនុស្សបុរាណប្រកាន់ណាស់មិនថា ខោ អាវ សំពត់ ស្បៃទេ ចាស់ព្រឹទ្ធាចារ្យតែងតែបង្រៀនរឿងនោះ បើយើងឱ្យអាវខ្មៅទៅនរណាម្នាក់ យើងត្រូវទៅពិធីបុណ្យសពរបស់បុគ្គលនោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZ7VRb4cvTNdaDgbJFAqWOiiqXt4eXc2k91dhCQbPlbG-7o0g8x34FB2e2-vABoAD_8DYgce7m4foP1z8wLhpVx236YgLHQlzS1AC7_tuwVDAzPdYKUD9uI8UVppgvQViBHhL3L8srlFJCpQkjF6ER4LdSj1PWPfARkJY4r0Yw9MnKPdy_i4pNL9euLM0z/s1030/photo_2025-02-12_12-42-59.jpg

៤.ទឹកអប់៖ ទឹកអប់ប្រៀបដូចជាក្លិនដែលក្រអូបម៉ាឆាវៗ មនុស្សជាច្រើនជឿថា ការទិញទឹកអប់នឹងធ្វើឱ្យស្នេហារបស់អ្នក រសាត់ដូចក្លិនទឹកអប់ដែលរសាត់តាមពេលវេលា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGGtyECIW_A6Ix8aov4PQVNOWh_Ulsc08jWCgth1TvPYBD53AGtfWbkpiT1oOo3Pp0ns1mZAtEyKQlia_jkpD2b2l0O0qjZGIwThcjvC4VMmZjdLELSjk8Sxvw330x7ryGeP-0uCmDf1HIoCjPKvtO1emI89s_-zwOOyRqC2ODot__rK7qL2CO5eoae9zl/s1024/photo_2025-02-12_12-42-59%20(2).jpg

៥.ក្រាស់សិតសក់៖ ប្រសិនបើយើងផ្តល់ក្រាស់សិតសក់ដល់មនុស្សជាទីស្រឡាញ់ នឹងធ្វើឱ្យទំនាក់ទំនងរបស់យើង ហើយគាត់ត្រូវតែដាច់ពីគ្នាដូចជាធ្មេញរបស់ក្រាស់សិតសក់អ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6Uc4okDIyQX3Y699GZWbgSqR3SqOKQBlW39NHCtpSz_GqIIzFjONBHWPnYxg7GSEhqCwKMA9i-aNgnI0wDygx68dT7S-LPAuQc0Be8CtVzn-Rdf-gs0A7foP1W4HYJMpF7C3eTtOHZAF8WuLFLNIw5PmxIwjQdIMjKZ77Xm1A05DELPQa0e_vweXF-0z4/s750/photo_2025-02-12_12-43-01.jpg

៦.គ្រឿងកញ្ចក់ផ្សេងៗ៖ មនុស្សមួយចំនួនប្រហែលជាធ្លាប់ទទួលបានវាជាញឹកញាប់ផងដែរ បើតាមជំនឿគេជឿថាបើកញ្ចក់បែក មានន័យថាទំនាក់ទំនងរវាងអ្នកទាំងពីរត្រូវបានខូចខាត ហើយអាចនឹងមានរឿងរកាំរកុះច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGKBfb_i2AUBFFhHAt_kdJlkpx2OPXuSUxmf0aulkNOfU9O56r51x6rvzSm3uNQPyRuKq1cSivl8EjPau0HT4YTksRetJrlRJ6JUmThUO4BqwxS0h10G9eyzp4PqncJ0WEPGpk-myScSQHVqW66SOb38G76-xr9MYqr3PKsTmbZMkWvj6DqjMI58vNburO/s1280/photo_2025-02-12_12-52-41.jpg

៧.កន្សែង៖ ជាការពិតណាស់ ភាគច្រើននៃកន្សែងត្រូវបានគេប្រើសម្រាប់ជូតខ្លួន និងជូតទឹកភ្នែកផងដែរ។ បើមិនចង់ស្រក់ទឹកភ្នែក ត្រូវចៀសវាង យកកន្សែងជាកាដូជូនមនុស្សជាទីស្រឡាញ់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhvRcT8_OAcqWIFgm12oweeYpVCMAlTNRfei4qk3xDqp6L6DpgDR-ujLwYVfqHCVuIsH4IaxG4h1kgK5sfR0NWUxZ7fTfRMiOaHyXoq2qYBhgc695pX51p3HSOPHDOvJ2DeaxHyk48gqG8i68-jekqqedGZJER1CI4JNP8BjstLerC6W7bjrD9Fgah8tpMK/s800/photo_2025-02-12_12-52-43.jpg