Home ព័ត៌មានអន្តរជាតិ ពិភពលោកកាន់តែជឿនលឿន! ទីក្រុងឌូបៃគ្រោងសាងសង់ «កោះនៅលើមេឃ» ដើម្បីទាក់ទាញភ្ញៀវទេសចរ

ពិភពលោកកាន់តែជឿនលឿន! ទីក្រុងឌូបៃគ្រោងសាងសង់ «កោះនៅលើមេឃ» ដើម្បីទាក់ទាញភ្ញៀវទេសចរ

64
0

ទីក្រុងឌូបៃតែងតែធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលជាញឹកញាប់នូវការសាងសង់អាគារខ្ពស់ៗជាច្រើន ដែលជាសំណង់រចនាសម្ព័ន្ធដ៏អស្ចារ្យ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍។ ទីក្រុងនេះមិនត្រឹមបង្កើតការភ្ញាក់ផ្អើលជាញឹកញាប់ប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ខិតខំអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនឥតឈប់ឈរផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkLdnVdnNMJHbhOrVxmlJMLK-QjpR_RwzdpYsJW0imnqKLpSXiU9eQUYCbScS2yVVcUGcEMuGQ2hATfNxbvPJRvFk7tMbhCcCuXGZFtG3aEUcdGFu9M2vud26nraPq_wmkxgrY9N2HRscKl-LFfJNoG92rhyphenhyphen69NIrC8wBOUAilBEpF3BxbhwNZVqK9uAzI/s2000/image_2025-02-13_13-34-47%20(2).png

ថ្មីៗនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស CNN ទីក្រុងឌូបៃមានបំណងសាងសង់ «កោះនៅលើមេឃ» ដែលជាយុទ្ធនាការទាក់ទាញទេសចរណ៍ថ្មីរបស់ទីក្រុង ដោយសាងសង់អាងទឹករ៉ែ និងសួនច្បាររុក្ខសាស្ត្រដែលត្រូវធ្វើឡើងនៅលើអាកាស។ គម្រោងនេះត្រូវបានគេហៅថា Therme Dubai – Islands in the Sky គឺជាអាគារថ្មីមួយកម្ពស់ ១០០ ម៉ែត្រ ដែលនៅលើអាគារខ្ពស់ជាងគេនោះ គឺមានវាលខ្សាច់ ឆ្នេសមុទ្រសប្បនិមិត្ម ឬអាងទឹករ៉ែ និងសួនរុក្ខសាស្ត្រជាច្រើនប្រភេទ ហាក់ដូចជាកោះនៅលើមេឃអ៊ីចឹង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-eYi0CxqIzmDZzcTJEMNOiyhZmidF9tC4foVdLkNOr-bdOrc2L7et390Zc_3kdH8x6uOG7r1Ktfr3-DnYGqoyFZq6aAZo6egYXE5gviyE-cC5OBaFi8Gu7m52ejmCC5DoJ8hXXbL6gzlNRPqks84NasfCXEqBUvwI52jxG4WNe5G3CfvFtldnjTKnU7if/s900/image_2025-02-13_13-34-47.png

ជាន់នីមួយៗត្រូវបានសាងសង់ជាលក្ខណៈលំហ ជាមួយនឹងរុក្ខជាតិពណ៌បៃតងខៀវស្រងាត់ និងទិដ្ឋភាពបែប Panoramic នៃផ្ទៃមេឃរបស់ទីក្រុងឌូបៃ។ ភ្ញៀវទេសចរអាចមកទស្សនាបាននៅពេលសាងសង់រួច ដើម្បីបន្ធូរភាពតានតឹង ក៏ដូចជាទទួលយកបទពិសោធន៍ថ្មីប្លែក រួមទាំងមានកន្លែងកម្សាន្តពិសេសៗសម្រាប់រៀបចំព្រឹត្តិការណ៍ផ្សេងៗទៀតផង។ គម្រោងដ៏អស្ចារ្យនេះមានគោលបំណងទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាផ្តល់ឱ្យភ្ញៀវនូវការសម្រាកលម្ហែកាយដ៏សម្បូរបែប និងព្យាបាលផ្លូវចិត្តយ៉ាងមានប្រសិទ្ធភាព ហើយក៏មានតន្ត្រី រួមទាំងការសម្តែងរបស់តារាល្បីៗនៅលើកោះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg09bZHtQUgRQZsSAWMY8AI_lsUscObM1OH7yQ6OXpWzJ92MQ5B53yOgn6HrfK3DT0wELtNDPHBogZa7vY_CBP6m8ZYltG8kBdtbgXFZOlgVrrMuqnVbsiSFhqyN9yH9jWhBFi-1M2rf7DThphyphenhyphenxYNHR1qg6QgMSwhgAYLY-L1_GyX25HgkaNz7CM4w0kdI/s1920/image_2025-02-13_13-34-49.png

បច្ចុប្បន្នក្រុមហ៊ុនស្ថាបត្យកម្មអាមេរិក Diller Scofidio + Renfro គឺជាអ្នកទទួលខុសត្រូវលើគម្រោងដ៏សំខាន់នេះ។ កោះស្កាយត្រូវបានសាងសង់នៅក្នុងឧទ្យាន Zabeel របស់ទីក្រុងឌូបៃដែលនៅជាប់នឹងព្រះបរមរាជវាំង។ យោងតាមប្រភពព័ត៌មាន CNN កោះនៅលើមេឃត្រូវបានគេរំពឹងថានឹងទាក់ទាញភ្ញៀវទេសចរចំនួន ១.៧ លាននាក់ក្នុងមួយឆ្នាំ។ ដូច្នេះអគារថ្មីនៅទីក្រុងឌូបៃ ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូសកលនៃអ្វីដែលមនុស្សអាចធ្វើបានជាមួយមហិច្ឆតា និងជំនាញបច្ចេកវិទ្យា។ ហេតុនេះកោះនៅលើមេឃ ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ ហើយនឹងត្រូវបញ្ចប់នៅឆ្នាំ ២០២៨៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhR4Y_ypyCYwsGOBtF44lCg7k6U-61W8FIqTHGfFsM9un3gnZlYOVvmJIp_cuLZeGBkJuzcdVSyGu09xZZAPmNpzUwjgAzjxbsAQvItWqE_4gkPd-2yMbjP_GW4q4nfP5ayFn0zkYEINWsI3MS8BWUkF4lPym3u_uEKVuxv5NX-lLT8dc5RTsFpi9oKG_5t/s1920/image_2025-02-13_13-34-50.png