Home ព័ត៌មានអន្តរជាតិ កូរ៉េខាងជើងថាផែនការកាន់កាប់តំបន់ Gaza របស់ Trump ឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន

កូរ៉េខាងជើងថាផែនការកាន់កាប់តំបន់ Gaza របស់ Trump ឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន

88
0

ប្រទេសកូរ៉េខាងជើង ៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានចេញលិខិតថ្កោលទោសចំពោះការលើកឡើងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump អំពីការកាន់កាប់តំបន់ Gaza និងបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេងថា គឺជារឿងឥតប្រយោជន៍ និងបំផ្លា.ញ ក្តីសង្ឃឹមពលរដ្ឋប៉ាឡេស្ទីន ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglFSMbhu4gvU8vBUQK5Up1yoN_Gz97U-K5iq0GFAiwVSPqLOtUKZzajPL6UvDkXP4KfdGstrUz1NNP59f0ihCTBh_c1DG4K0c1jh4tKpltLVAltPZCbMmj1jvHJEduua96kexDpMNyiqyv96ryID0mwP8EMbJlkTwWbW5CP0B0l1X-hOlZ2yoIVeuK6fbi/s1280/photo_2025-02-12_13-50-27.jpg
សារព័ត៌មានកូរ៉េខាងជើង (KCNA) បានប្រកាសថ្កោលទោសគម្រោងកាន់កាប់តំបន់ Gaza របស់លោក Trump និងការព្យាយាមបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ថា ជារឿងឥតបានការ ហើយក្តីសង្ឃឹមរបស់ពលរដ្ឋប៉ាឡេស្ទីនដែលចង់បានសុវត្ថិភាព និងសន្តិភាព ត្រូវបានបំផ្លាញដោយសារគម្រោងនេះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhjVyIPl0QNrao_dFa-q47ix8aCfK8dotMGwEnOccDIMiwKT7Xlj6LF8gJa6tqTUR7TMK-w_uiLvuvBTS8cxiunUZNm5QY16flTUbhu-D7BJR4oG5iFO4M5KaEdvkrHx0EBMLpiuoeFmQj1S6j2VBEq-qmIHDkOBEsXvZFwmlzdL5FRQNc2u2x2SDXnKk-1/s1216/image_2025-02-12_14-08-32.png

លិខិតថ្កោលទោសបញ្ជាក់ថា បច្ចុប្បន្ន ពិភពលោក ត្រូវបានស្ងោរក្នុងឆ្នាំងទឹកពុះរហូតក្លាយជាបបរ ហើយលិខិតថ្កោលទោសរបស់កូរ៉េខាងជើងនឹងប៉ះពាល់អាមេរិក ។ សារព័ត៌មាន KCNA ក៏បានរិះគន់គោលនយោបាយរបស់រដ្ឋាភិបាលលោក Trump ផងដែរ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រទេសប៉ាណាម៉ា និងកោះហ្គ្រីនឡែន ក៏ដូចជាការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក ទៅជាឈូងសមុទ្រអាមេរិក ។ អាមេរិកគួរតែភ្ញាក់ពីដំណេក និងឈប់បំពានលើសេចក្តីថ្លៃថ្នូរ និងអធិបតេយ្យភាពប្រទេស និងជាតិសាសន៍ផ្សេង ហើយកូរ៉េខាងជើងហៅអាមេរិកថា អ្នកជំរិត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhFujxgPm1UkGdqm7htkZ9lLYRzS_fy74M_WYqWF8Ps9h1gZNFpvcLubNBVygKNohjaJrwprow1ukZYe_RXI4mTUA0AxgYF8JDsXh78Zod67IDn4qMaOf3VcWjlAoFeoWfHXcI1zroyzLNHxq27tnKiiBpY6uGthVy0yw4NgnmV82EwMAPaVYTPbaacaPT5/s1480/image_2025-02-12_14-08-28.png

ទោះបីជាលោក Trump ធ្លាប់រៀបចំកិច្ចប្រជុំកំពូលដែលពុំធ្លាប់រៀបចំពីមុនជាមួយលោក គឹម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង កាលពីលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកអាណត្តិទី១ និងធ្លាប់និយាយពីទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អរវាងលោក និងមេដឹកនាំកូរ៉េខាងជើង ប៉ុន្តែរហូតមកដល់ពេលនេះ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើងពុំបាននិយាយពីលោក Trump កាន់តំណែងអាណត្តិទី២ ទេ ។ ជាមួយគ្នានេះ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបានរួមគ្នារិះគន់ទង្វើរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត ដែលរដ្ឋាភិបាលក្រុងព្យុងយ៉ាង យល់ឃើញថា ជាការគំរាមកំហែងសន្តិសុខពិភពលោក យ៉ាងធ្ងន់ធ្ងរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg6dR8I3dFj-9ZzLEIhfYN7abpyRs5q-jGKpiYoOcZHLszCNgsRxHqR5uGJOoEEijkNlrqbMabeJ-wCMfT6xuGOGyJeZ0yFFHMsSSVX79tC5ifLBINf19tOAusd9_9d8zjL1I08k9EZ78jsXPLgfIBqENXN3nkjb5J6VvyvmuSz6koUvxzewAN546KAWTk/s2560/image_2025-02-12_14-08-29.png

គួរបញ្ជាក់ថា មេដឹកនាំ និងមន្ត្រីរដ្ឋាភិបាលកូរ៉េខាងជើងតែងតែបង្ហាញគោលជំហរប្រឆាំងនឹងគំនិតប្រទេសលោកខាងលិចជានិច្ចលើបញ្ហាអន្តរជាតិ ហើយលើកនេះ កូរ៉េខាងជើងក៏បានរិះគន់ស្ថានការណ៍នៅតំបន់ Gaza យ៉ាងខ្លាំង និងបន្ទោសអ៊ីស្រាអែលថា គឺជាមូលហេតុនៃការបង្ហូរឈាម ហើយហៅអាមេរិកថា អ្នករួមគំនិត ៕