ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនសមរម្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ។ ការបញ្ជាក់នេះគឺគណនីហ្វេកប៊ុកក្រសួងបានឆ្លើយតបទៅកាន់អ្នកស្នើសុំឱ្យត្រួតពិនិត្យលើបញ្ហានេះដោយព្រួយបារម្ភជះដល់ក្មេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutMUHm7x6hAZG3KJtVnlg8Yhg0ufO015L1Lgp_hmSdtdpLMdYelCCX-Ov6i6lkmP_OkfZJ6EtyKunLPI7ghVfXwyy8ypuKZuz2ntA4Ov4hJRcHIDsrIcjAr3qaakEfDCG6fRhv5b0YtQD3zEw-T_lhyphenhyphenM3QrapcXJrltyTTnifLKQa48DI2wojzYmPze1i/s1280/image_2025-02-11_16-20-48.png

រយៈពេលចុងក្រោយនេះបទចម្រៀង Diss Track បានបង្កឱ្យមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយដោយប៉ារ៉ូលនៃបទចម្រៀងគឺបានឌឺដងផ្លែផ្កាទៅកាន់ភាគីម្ខាងទៀតហើយមិនមែនមានតែតារាចម្រៀងមួយរូបទេគឺគេសង្កេតឃើញថាមានលើសពីនេះ។ ជុំវិញបញ្ហានៃបទចម្រៀង Diss Track បែបលោកខាងលិចនៃវិស័យហ៊ីបហបដែលច្រៀងលាយឡំជាមួយពាក្យមិនសមរម្យនេះអ្នកលេងបណ្តាញសង្គមគឺបានចូលទៅខម្មិនស្នើឱ្យក្រសួងត្រួតពិនិត្យលើករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G3BS-Ac_iWKbJgtYRfJYPETBj3aWrlI6cg0zg-hCaBWhJogK-GiLX6sEWjF38bYkGi-Ew5BXF0jepbrEu2DUtos8uXghseYO4k1FjDwTRj9Hz2gChYWw2HIfvxPpqMWOJvCxiEZ-HHhs89He5pl5663sS0NthCmKWyeq8JTdnrp_rk_frQgoZmfFNpH7/s1284/image_2025-02-11_16-20-51.png

ជាក់ស្តែងគណនីហ្វេកប៊ុកមួយឈ្មោះថា «Kem Hout CE » បានចូលទៅខម្មិនលើការបង្ហោះរបស់ផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ កុម្ភៈ ថា «សូមអត់ទោស ក្រសួងសូមពិនិត្យមើល បទចម្រៀង ដែលគេចេញថ្មី ប្រភេទ Diss នឹងផង ពោរពេញទៅដោយពាក្យមិនសមរម្យ ព្រួយបារម្ភជះដល់ក្មេងៗ»។ ការស្នើសុំនេះផេកក្រសួងវប្បធម៌បានឆ្លើយតបនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ថា «សូមអរគុណ ក្រុមការងារបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWFJIxKycqYUwFGLP8QEXXx-GHlIYX0kq8EkUXhLjTRo7fhJZOx_egWJzsyAdkI052bGN8MJyrCx5gubV9ffR8fh53V-aqNeKodyj6ImHnm_DxnEcyRXeQM1frJDT7SRoMte3CqUq8gJtkbNbEh7ChwZ2XDkMQkGXlghhdn5Ju6Yk5h1rrHgRj5lp2fo6/s1038/image_2025-02-11_16-07-20.png

គួរបញ្ជាក់ផងដែថា ថ្មីៗកន្លងមកនេះអត្ថបទរបស់ បណ្ឌិត ហ៊ឺ វីរៈ អំពីតារាចម្រៀងរ៉េបពីរដួងគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសត្រង់ឃ្លាថា «ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ»។

ការចេញបទចម្រៀង Diss Track ដែលផ្ទុះខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាគឺនៅឆ្នាំ២០១៩, ២០២២ និងដើមឆ្នាំ២០២៥នេះ៕