Home ព័ត៌មានអន្តរជាតិ ភ្ញាក់ផ្អើលយន្តហោះ១គ្រឿងធ្វើដំណើរពុំដល់គោលដៅ និងហោះចុះឡើងលើសមុទ្រអស់ជាង៥ម៉ោងមុនចុះចត

ភ្ញាក់ផ្អើលយន្តហោះ១គ្រឿងធ្វើដំណើរពុំដល់គោលដៅ និងហោះចុះឡើងលើសមុទ្រអស់ជាង៥ម៉ោងមុនចុះចត

105
0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលចាកចេញពីខេត្តភូកេត ប្រទេសថៃ ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានបញ្ហាបច្ចេកទេសពេលហោះហើរ ហើយពុំអាចធ្វើដំណើរទៅដល់គោលដៅ ។ យន្តហោះនេះបានហោះចុះឡើងនៅលើសមុទ្រអាន់ដាម៉ាន់ រហូតដល់ជាង៥ម៉ោង ក្រោយមក អាកាសយានិកក៏បានចុះចតយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-OPjRx9YsnvdtZMY8BV-E5oWBltuN9hsVbd7Mrz2Dynk__hvPUc4SSnnXb7PG3A4RST3RWHfUVYR9A6l-P1exyAsQnfxxDI0X4mTdkzKJKN5BNQX56RvfDz3oEgwyVaqMV0YqX_Xz_sy0JSaftnHBaTo3Wq2kQHmduygEqoS0JBgYD5qx7WQraYPMBKM/s863/image_2025-02-11_13-40-45.png

យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានកំណត់ការធ្វើដំណើរពីអាកាសយានដ្ឋានភូកេត ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែយន្តហោះនេះធ្វើដំណើរយឺតយ៉ាវជាងការប្រកាស ។ ក្រោយចាកចេញពីអាកាសយានដ្ឋានភូកេត យន្តហោះក៏តម្រង់ទៅទិសពាយ័ព្យ រួចហើយ យន្តហោះពុំបានហោះទៅទីក្រុងមូស្គូទេ បែរជាហោះចុះឡើងលើសមុទ្រអាន់ដាម៉ាន់ រយៈពេលជាង៥ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXTWqattj3WDDgduLl9PZWnYQIQM-_1nU1f2mwBY7s3obtfN_ft5z5b0gCld3n2wBBoBUb47tV2K60tRPXDYclRW4ndQbhV_4PSa9iOf7VsqrQ7-SdZxEZOf84Id9IiBa9B8BHqhBsZs5nJKEO3yiLsJ3A1cf4XTUZY-FlZQCP6CdKI6Bu7WKwUhP148W/s1280/photo_2025-02-11_12-04-03.jpg

គ្មានព័ត៌មានបញ្ជាក់ថា ហេតុអ្វីទើបយន្តហោះនេះពុំអាចធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ប៉ុន្តែគេសន្និដ្ឋានថា យន្តហោះអាចមានបញ្ហាបច្ចេកទេសមួយចំនួន ទើបហោះមិនឆ្ងាយពីខេត្តភូកេត បែបនេះ ។ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះត្រូវចុះចតជាបន្ទាន់ ទើបអាកាសយានិកចាំបាច់ត្រូវបើកយន្តហោះលើសមុទ្រដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw01rxxkcYU9qUImpj7ET3N6N-6y4hrHrQeWH0N7zyZatfiYopJBUtTdyOrY7zz4ENiYWp4lrqtjfZFhI-lrzkWS0ibNDHWIE_HRpilT9TgFbtu6UqG_bjRGMc7AeHNRRrrgMgBJcxctBXphBwj6QzKtLPyGa77Q-Y4OtQLYm_eJGrneEqp6jWh93x3uZI/s1280/photo_2025-02-11_12-04-06.jpg
យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព ខាងអាកាសយានដ្ឋានបានត្រៀមខ្លួនទទួលការចុះចតជាបន្ទាន់ ដោយសារយន្តហោះមានបញ្ហាបច្ចេកទេស ទើបពុំអាចហោះទៅដល់គោលដៅ ។ ភ្នាក់ងារអាកាសយានដ្ឋានបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងផ្តោតសំខាន់ខ្លាំងលើសុវត្ថិភាពអ្នកដំណើរ ។ នេះបើតាមភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxg5BeXfCmpW2U4ztFEJIooGUJosiOKX31DRXGr21Li5dFYdgfUMwsvtCIAMKjQ_3IVwcsNpi9Qq74IVhCtnn0jSNCgGw8BNYe_1_sTqvvpS6VFgm914G_UWDRhQlu6lSIe2s9rqG_HU_02eJer5uOE4M2_j8e89LPYxNwU1A2AMCH4IZSs4t3Q6BJa0Yy/s1280/photo_2025-02-11_12-04-07.jpg

លោក គិទីផុង គិទិខាចន នាយកអាកាសយានដ្ឋានសុវណ្ណភូមិ និយាយថា លោកបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធត្រៀមទប់ទល់ស្ថានការណ៍ ដូចជា ៖ ភ្នាក់ងារពន្លត់ភ្លើង ភ្នាក់ងារសង្គ្រោះ គ្រូពេទ្យ និងឧបករណ៍ផ្សេងៗ ។ ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព និងឱ្យអ្នកដំណើរចុះពីយន្តហោះ ភ្នាក់ងារអាកាសយានដ្ឋានបានបញ្ជូនកម្លាំងមកថែទាំ និងចែកទឹកបរិសុទ្ធឱ្យអ្នកដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnsvhKvv_eyTKB9NrrFMxKI-3jzR39eeljm_sHmsk6NeAaRcnOs9M_iXaJy2tDPBzW6Hdefutkd1plCYfY7s-2SiBSYhCOIg16cT9EPE2M4Usb8og-kuHASvrcHyKJIIhufC1lGNHlDoye_gRYxKSuh1GKtIUF8NScIY7xrYkI7v6ST6SymOMDngvo6cO6/s1280/photo_2025-02-11_12-04-09.jpg
ក្រុមហ៊ុនអាកាសចរណ៍ Aeroflot សម្រេចចិត្តចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ បង្ហាញឱ្យឃើញថា ពួកគេមានទំនុកចិត្តលើស្តង់ដារសុវត្ថិភាព និងការត្រៀមខ្លួនករណីកើតអាសន្ន ។ អាកាសយានិកបាននាំបុគ្គលិកអាកាសចរណ៍១៥នាក់ និងអ្នកដំណើរ ៣៣១នាក់ ទៅសម្រាកក្នុងសណ្ឋាគារ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងស្វែងរកយន្តហោះថ្មីឱ្យអ្នកដំណើរ ៕